Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ម្នាក់​ទៅ​ពត់​ឆ្មេ​ញ ធ្វើបាន​ប្រហែល​១​អាទិត្យ ស្រាប់តែ​ធ្វើទុក្ខ​ខ្លាំង​ស្ទើរ​ដាច់ខ្យល់ ព្រោះ​ទៅ​ខុស​ពេទ្យ​ដែល​អួត​សុទ្ធតែ​ទន្ត​បណ្ឌិត​ឯកទេស​ពត់​ធ្មេញ​មកពី​…

spot_img

​នារី​ម្នា​ក់បាន​ចែករំលែក​នូវ​បទពិសោធន៍​ដ៏ឈឺចុកចាប់​​របស់ខ្លួន ដល់​អ្នកដទៃ​បានដឹង​ទុកជា​ការស្វែងយល់ ក្រោយ​នាង​បាន​ទៅ​ពត់​ឆ្មេ​ញ​បាន​ប្រហែល​១​អាទិត្យ ក៏​ស្រាប់តែ​លេចចេញ​អាការ​ឈឺចាប់​ខ្លាំង ដោយ​ឆ្មេ​ញ​មាន​ខ្ទុះ និង​សូម្បី​ហើម​ស្ពុរ​គួរ​ឲ្យ​ព្រួយចិត្ត​ជាខ្លាំង ដោយសារ​ទៅ​ព្យាបាល​នៅ​ពេទ្យ​ធ្វើការ​ធ្វេសប្រហែស គ្មាន​ឯកទេស​ច្បាស់លាស់ ដូចដែល​ដាក់​ប្រកាស​លើ​ស្លាក​យីហោ​សុទ្ធតែ​ទន្ដ​បណ្ឌិត​ឯកទេស​ពត់​ធ្មេញ​មកពី​ស្រុក​ក្រៅ​នោះទេ ។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​«Ra Chanleap» បាន​បង្ហោះ​ថា​៖ «​បទពិសោធន៍​ពី​ការពត់​ធ្មេញ​ដែល​ខ្ញុំ​បាន​ជួប​ដំបូង​

​ធ្មេញ​ខ្ញុំ​គឺ​ខុស​ទំរង់ ដោយសារតែ​ការបិត​ធ្មេញ​អោ​យស ធ្វេ​ី​អោយ​លែង​ដូច​ទំរង់​ដេ​ី​ម ចឹ​ង​ក៏​សំរេចចិត្ត​ពត់​ធ្មេញ​អោយ​ត្រង់​មកវិញ ខាង​ខ្ញុំ​រេ​ី​ស​ពេទ្យ​ណាស់ ឆែក​ពេទ្យ​មេ​ី​ល feedback មាន​ដុក​ទ័​រប​ទេស ដែលមាន​ឯកទេស​ខាង​ពត់​ធ្មេញ គួរ​ទុក​ចិ​ត្ដ​ខ្លាំង មាន​ច្រេ​ី​ន​សាខា​

​មុន​និង​ធ្វេ​ី​ខ្ញុំ​បាន​ទៅ​កន្លែង​គាត់ សួរនាំ​ពី​ដុក​ទ័​រ​ដែល​ឯកទេស​និង គាត់​ok ចំពោះ​ធ្មេញ​ខ្ញុំ ក៏​ចេញ​តំលៃ​មកអោយ ស្អែក​ឡេ​ី​ង​ខ្ញុំ​ក៏បាន​កក់​ប្រាក់ 50% នៃ​តំលៃ​ពត់​និង​
​រួច​ហេ​ី​យ​ខាង​ពេទ្យ​ក៏​អោយ​ខ្ញុំ​ថត xray ថត​ហេ​ី​យ​ក៏​ចាប់​ផ្ដេ​ី​ម​ពាក់​brace ខាង​លេ​ី brace ខាងក្រោម​អត់​ទាន់​បាន​ពាក់​ទេ​
​ពាក់បាន​ប្រហែល 1​អាទិត្យ អត់​មាន​បញ្ហា​អី ក៏​មក​ពាក់​brace ខាងក្រោម ពាក់​ភ្លាម​មាន​អារម្មណ៍​ឈឺ​ខ្លាំង ខុសពី​ការពាក់​ខាង​លេ​ី​
​ខាង​ពេទ្យ​ថា អត់​អី​ទេ ពាក់បាន​ប្រហែល​2​ថ្ងៃ ចាប់​ផ្ដេ​ី​ម​ធ្វេ​ី​ទុក្ខ ឮ​ធ្មេញ​ខាង​លេ​ី គឺ​ឈឺ​ខ្លាំង ខាង​ពេទ្យ​អោយ​ញាំ​ថ្នាំ​បំបាត់​ការឈឺចាប់ ប៉ុន្ដែ​យប់​ឡេ​ី​ង​ចាប់ផ្ដើម​ហេ​ី​ម​បន្ដិច ហេ​ី​យ​ឈឺ​ខ្លាំង​

​ព្រឹក​ឡេ​ី​ង​ហេ​ី​ម​ដល់​ច្រមុះ ខ្ញុំ​ក៏​ទៅ​ជួប​ពេទ្យ​ខាង​គាត់ គាត់​ក៏បាន​xray ម្ដងទៀត ឃេ​ី​ញ​មាន​ខ្ទុះ​នៅក្នុង​ធ្មេញ​ខាង​លេ​ី គាត់​ក៏បាន​ចោះ​ធ្មេញ​បង្ហូរ​ខ្ទុះ​ចេញ ប៉ុន្ដែ​ពេល​ចោះ​ហេ​ី​យ អត់​មាន​ចេញ​ខ្ទុះ​មក​ទេ​
​គាត់​អោយទៅ​ផ្ទះ​វិញ​សិន ស្អែក​ចាំ​មកជួប​គាត់​ម្ដងទៀត​

​ប៉ុន្ដែ​ចោះ​បាន​ប្រហែល 3-4​ម៉ោង មុខ​ខ្ញុំ​ចាប់​ផ្ដេ​ី​ម​ហេ​ី​ម​ខ្លាំង ខ្ញុំ​ទារ​ដល់​brace​ចេញ ប៉ុន្ដែ​គាត់​អត់​ដោះ​អោយ​ទេ​
​មុខ​ខ្ញុំ​កាន់តែ​ហេ​ី​ម ឡេ​ី​ង​មេ​ី​ល​មុខ​ខ្លួនឯង​លែង​ចង់​ស្គាល់​

​ស្អែក​ឡេ​ី​ង​ខ្ញុំ​ក៏បាន ទារ​ដោះ​brace ចេញ​ដាច់ខាត​
​ខាង​គាត់​ក៏បាន​ដោះ​លួស​ចេញ ទុក​brace
​ដោយសារ​មុខ​ខ្ញុំ​ហេ​ី​ម​ខ្លាំង គាត់​បាន​xray ម្ដងទៀត​
​គាត់​មេ​ី​ល​ហេ​ី​យ ឃេ​ី​ញ​ធ្មេញ​មាន​បញ្ហា​ខ្លាំង គាត់​ក៏បាន​ប​ញ្ចូ​ន​ខ្ញុំ​ទៅ​ពេទ្យ​មួយទៀត​

​ពេលទៅដល់​ពេទ្យ​មួយទៀត លទ្ធផល​ចេញមក ខ្ញុំ​ត្រូវ​វះកាត់​យក​ខ្ទុះ​ចេញ​បន្ទាន់​
​ពេល​វះ​ហេ​ី​យ បាន​ប្រហែល​កន្លះ​ម៉ោង ស្រាប់តែ​ខ្ញុំ​ញ័រ​ថ្គាម ញ័រ​ដៃ​ញ័រ​ជេ​ី​ង រងារ គ្រប់គ្រង​ខ្លួនឯង​លែង​បាន ខ្លួន​ស្លេក ឡេ​ី​ង​លឿង គ្មាន​ឈាម ដូច​ខ្មោច ធ្វេ​ី​ទុក្ខ​ដល់​បេះដូង ទប់​លែង​ជាប់ ប្រឹង​ដក​ដ​ង្ហេ​ី​ម​ដង្ហក់ ដូច​មនុស្ស​ជិត​ស្លាប់​

​ប្ដី​ខ្ញុំ​បានខ​ល​ទៅ​ឡានពេទ្យ ប៉ុន្ដែ​គ្មាន​ឡានពេទ្យ​ណា​មក​មួយ​ទេ​

​ជំ​រេ​ី​ស​ចុងក្រោយ គឺ​ច្របាច់​អោយ​ឡេ​ី​ង​កំដៅ​មកវិញ​
​គុណបុណ្យ​ម៉ែឪ កំលាំងចិត្ត​ពី​កូនប្រុស និង​ប្ដី ធ្វេ​ី​អោយ​ខ្ញុំ​ឆ្លង​ផុត​មក​បាន ជិះ​តាម​ឡា​នប​ណ្ដេ​ី​រយំ​ប​ណ្ដេ​ី​រ ខ្លាច​ជួប​ចឹ​ង​ទៀត សុខភាព​មិនល្អ​ដូច​មុន ចុះ​អន់ថយ សំរាក​នៅតែ​លេ​ី​គ្រែ ទំរាំ​បាន​មានកំ​លាំង​មកវិញ​

​ប៉ុន្ដែ​មិនទាន់​អស់ ខ្ញុំ​នៅ​ត្រូវ​ព្យាបាល​ធ្មេញ​បន្ដ និង​ត្រូវ​តាមដាន​រាល់​ខែ ត្រូវអស់​លុយ ខាត​ពេល​វេ​លោ​
​ដោយសារ​ការធ្វេសប្រហែស​ខាង​ពេទ្យ​

​សរុបសេចក្ដី​មកវិញ ដំបូង​ពេលដែល​ខ្ញុំ​xray ខាង​ពេទ្យ​ឃេ​ី​ញ​ធ្មេញ​ខ្ញុំ​រលាក​ហេ​ី​យ អត់​ព្យាបាល​សិន នៅតែ​ព្យាយាម​ពត់ រហូតដល់​តែ​ចូល​មេរោគ ករ​ទៅជា​ខ្ទុះ​
​រាលដាល​ដល់​ធ្មេញ​ដល់​ទៅ​5​គ្រាប់ ហេ​ី​ម​មុខ ច្រមុះ​និង ភ្នែក រហូត​ត្រូវ​វះកាត់​បន្ទាន់​?
​អត់​មាន​បច្ចេកទេស​ក្នុងការ​ពត់​ធ្មេញ ដូចដែល​គាត់​ដាក់​សុទ្ធតែ​ទ​ន្ដិ​បណ្ឌិត​ឯកទេស​ពត់​ធ្មេញ មកពី​ស្រុក​ក្រៅ​

​បញ្ជាក់​មុនពេល​ពត់​ធ្មេញ ធ្មេញ​ខ្ញុំ​អត់​មាន​ឈឺ​អី​ទាំងអស់​

​ខ្ញុំ​សុំ​អត់​ប​ញ្ជេ​ញ​ឈ្មោះ​ពេទ្យ​ទេ ព្រោះ​បាន​ដោះស្រាយ​គ្នា​រួច​ហេ​ី​យ ដោយ​គាត់​ចេញ​តែ​ថ្លៃ​វះ​អោយ 150$
​និង​គ្រាន់តែ​អោយ​លុយ​កក់​មកវិញ​ខ្លះ ដោយ​កាត់ថ្លៃ​ដាក់​brace និង​100$ និង​ចោះ​ធ្មេញ 52$
​ចំណែក​លុយ​សងជំងឺចិត្ត រឺ​ការទទួលខុសត្រូវ​ផ្សេងៗ​គឺ​គ្មានទេ​

​ដូច្នេះ​មុន​និង​ពត់​ធ្មេញ សូម​ប្រឹក្សា​អោយ​ច្បាស់​
​រេ​ី​ស​ពេទ្យ​អោយបាន​ត្រឹមត្រូវ កុំអោយ​ខុស ដូច​ខ្ញុំ​
​ខុស​លេ​ី​ក​នេះ​ខ្លាច​ហេ​ី​យ​និង​ចងចាំ​ពេញ​មួយជីវិត​
​អារម្មណ៍​ដែល​ជិត​និង​ឃ្លាតឆ្ងាយ​ពី​មនុស្ស​ខ្លួនឯង​ស្រលាញ់ ដក់​ជាប់​ខួរក្បាល ចង់​បំភ្លេច​ក៏​ពិបាក​»៕ ដោយ​៖ លឹម ហុង​

spot_img
×