Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភពលោក ចេញសេច​ក្តីថ្លែ​ង​ការ​ណ៍រួម ពីទេសចរណ៍ និងវីរ៉ុសខូវីឌ-១៩

spot_img

ម៉ាឌ្រីដ, អេស្ប៉ាញ និងហ្សឺណែវ, ស្វីស ៖ អង្គការទេសចរណ៍ពិ​ភពលោ​ក (UNWTO) និងអង្គការសុខភាពពិភពលោ​ក​ (WHO) កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ បាន​ចេញ​ផ្សាយព័ត៌មានសេច​ក្តី​ថ្លែ​ង​ការ​ណ៍រួម ស្តីពីទេសច​រណ៍​ ​និង​ខូវីឌ-១៩ (Covid-19) ៖ បានអំ​ពាវ​នាវ​ឲ្យ​មាន​ការទ​ទួល​ខុសត្រូ​វ​ និងកិច្ចសម្រប​ស​ម្រួល។

សេចក្តីថ្លែងការ​ណ៍នេះ​ មានខ្លឹមសារដូចខា​ង​ក្រោម៖ ក្នុងខណៈដែលការរីករាយដា​ល​នៃជំងឺវីរុ​សកូ​រ៉ូណាបច្ចុប្ប​ន្ននៅតែ​បន្ត​កើត​មាន អង្គការសុខភា​ពពិភ​ពលោ​ក ​និងអង្គការទេសចរ​ណ៍ពិ​ភព​លោក ប្តេជ្ញាធ្វើការរួម​គ្នា ក្នុងការណែនាំតម្រ​ង់ទិស​ទៅលើ​ការ​ឆ្លើយ​តប របស់វិស័យទេ​សចរ​ណ៍​ និងការធ្វើដំណើរ ​ទៅនឹងវិបត្តិ​ ខូវីឌ-១៩ Covid-19 នេះ។

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ អគ្គនាយកអង្គការសុខ​ភាពពិ​ភព​លោក បានប្រកាសអំពីការរា​ត​ត្បាត​នៃ ខូវីឌ-១៩ ជាភា​ពអាស​ន្នសុ​ខភាព​សាធា​រ​ណៈ ដែលជាកង្វល់អន្ត​រ​ជាតិ ​ហើយបានដាក់ចេញនូវអនុ​សា​សន៍ បណ្តោះអាស​ន្នមួ​យចំនួ​ន​។ អង្គការសុខ​ភាពពិ​ភ​ពលោ​ក​ មិនបានផ្តល់អ​នុ​សាសន៍ ឲ្យមានការរឹតប​ន្តឹងលើ​ពា​ណិជ្ជ​​កម្ម ឬការធ្វើដំណើរណាមួ​យឡើយ​ ផ្អែកតាមព័ត៌មានទទួ​ល​បាន​នាពេលបច្ចុ​ប្បន្ន។ អង្គការសុខភាពពិភពលោ​ក កំពុងបំពេញការងារជា​មួ​យនឹង​អ្នក​ជំ​នាញពិ​ភ​ពលោក រដ្ឋាភិបាល និងដៃគូរនានាយ៉ាងជិ​ត​ស្និ​ទ្ធ សំដៅពង្រីកឲ្យបានឆាប់​រ​ហ័ស នូវការយល់ដឹងបែបវិ​ទ្យា​សាស្រ្តស្តី​ពីមេ​រោគ​ថ្មី​នេះ តាមដានអំពីការឆ្លងនិ​ង​ឥទ្ធិព​លអា​ក្រ​ក់រ​ប​ស់វា ព្រមទាំងផ្តល់ការណែនាំដល់ប្រ​ទេ​សនានា និងសហគមន៍សកល​លោ​ក ​ស្តីពីវិធានការការពា​រ​សុខ​ភាព និងទប់ស្កាត់កា​រ​ឆ្លង​នៃការ​ផ្ទុះឡើ​ងនៃ​មេរោ​គ​នេះ។

កិច្ចសហប្រតិបត្តិការ​ជា​គន្លឹះ៖ វិស័យទេសចរណ៍មានការ​ប្តេ​ជ្ញា​មុតមាំ តម្កល់ប្រជា​ព​លរដ្ឋ និងសុខុមាលភាពរប​ស់ពលរ​ដ្ឋ​ជាអា​ទិភា​ព ហើយកិច្ចសហប្រតិបត្តិការ​អ​ន្ត​រជា​តិ មានតួនាទីស្នូ​ល​យ៉ាង​សំ​ខាន់ ក្នុងការ​ធានា​ឲ្យវិ​ស័យ​នេះ អាចចូលរួ​មទប់​ស្កា​ត់ជងឺ ខូវីឌ-១៩ ប្រកបដោយប្រសិទ្ធភាព​។​ អង្គការទេសចរណ៍ពិភ​ព​លោក និងអង្គការសុខភាពពិ​ភ​ពលោក កំពុងសហការប្រឹក្សាយោ​បល់​គ្នាយ៉ា​ងជិ​តស្និទ្ធ ជាមួយនឹងដៃ​គូ​ផ្សេងៗ​ទៀត​ សំដៅជួយដល់បណ្តា​រដ្ឋទាំ​ងឡា​យ ឲ្យធានាបានការអនុវត្ត​វិ​ធានកា​រ​សុខ​ភាព ប្រកបដោយប្រសិទ្ធ​ភា​ព ​និងកាត់បន្ថយឲ្យនៅតិចបំ​ផុ​ត នូវការរារាំងមិនចាំបាច់​ដ​ល់ច​រាច​រណ៍ និង ពាណិជ្ជកម្ម​អន្ត​រ​ជា​តិ។​ ការឆ្លើយតបពីវិស័យ​ទេ​សច​រណ៍ ទាមទារឲ្យមានការថ្លឹង​ថ្លែ​ង សមស្របទៅតាមភាពគំរាមកំហែងសុខភាពសាធារ​ណៈ​ និងផ្អែកទៅលើការវាយតម្លៃ​ហា​និភ័យ​ក្នុ​ងស្រុ​​ក តាមរយៈការជំរុញឲ្យមាន​កា​រចូ​ល​រួម ពីគ្រប់ផ្នែកទាំងអ​ស់ នៃសង្វាក់តម្លៃទេ​ស​ចរ​ណ៍ មានដូចជា ស្ថាប័នសា​ធា​រណៈ ក្រុមហ៊ុនឯកជន និងភ្ញៀវទេស​ចរ ស្របតាមអ​នុ​សាសន៍ និងគោលការណ៍ណែ​នាំ​ជាទូ​ទៅរ​បស់​អង្គ​ការសុ​ខភា​ពពិភ​ព​​លោ​ក។

អង្គការទេសចរ​ណ៍​ពិភព​លោក និងអង្គការសុខភាពពិ​ភ​ពលោ​ក ត្រៀមខ្លួនរួចជាស្រេ​ច​ ដើម្បីបំពេញការងារយ៉ាងជិ​ត​ស្និទ្ធ​ ជាមួយគ្រប់សហគម​ន៍​ទាំង​អស់ និងប្រទេសទាំងឡាយដែល​រ​ងកា​​រប៉ះ​ពាល់​ ដោយភាពអាសន្ននៃសុខភា​ព​បច្ចុ​ប្បន្ន​ សំដៅចូលរួមកសាង​អ​នាគត​មួ​យ កាន់តែប្រសើរ និងកាន់តែរឹ​ង​មាំ​។ ការរឹតបន្តឹងលើ​ការ​ធ្វើដំ​ណើរ​ទាំង​ឡា​យ​ណា ដែលឃ្លាតឆ្ងាយពីស្មារតីខា​ង​លើ អាចបណ្តាលឲ្យមានការរំ​ខា​ន មិនចាំបាច់ដល់ច​រា​ចរ​ណ៍អន្ត​រ​ជាតិ រួមទាំងផលប៉ះពាល់​អ​វិជ្ជ​មាន លើវិស័យទេសចរ​ណ៍​ផង​ដែរ។

ស្ថិតក្នុងដំណាក់កាលប្រឈម​នេះ​ អង្គការសុខភាពពិ​ភ​ពលោក​ សូមចូលរួមជាមួយ​សហគ​មន៍​អន្តរ​ជា​តិទាំ​ងអស់ ដើម្បីរក្សាសាមគ្គីភា​ព ជាមួយប្រទេសរងផល​ប៉ះ​ពាល់នា​នា​៕ដោយ៖កូឡាប

spot_img
×