Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បី​បាត់​! បទ​ថ្មី​អ្នកនាង ឱក សុគន្ធ​កញ្ញា «​កូន​យំ​ល្វើយៗ​» ចង្វាក់ភ្លេង​ម៉ា​អេង​ហ្មង មិន​ចាញ់ «​ចាប់​យំ​ល្វើយៗ​» ប៉ុន្មាន (​វីដេអូ​)

spot_img

​តារាចម្រៀង​ស្រី​ជួរមុខ​នៅក្នុង​ប្រទេស​កម្ពុជា អ្នកនាង ឱក សុគន្ធ​កញ្ញា តែង​ទទួលបាន​ការគាំទ្រ​ជានិច្ច និង​ការកោតសរសើរ​​​ពី​សំណាក់​ប្រិយមិត្ត​គ្រប់ស្រទាប់​​វ័យ​ថា អ្នកនាង​នៅតែ​ច្រៀង​ពិ​រោះដូចមុន និង​ស្រស់ស្អាត​ក្មេង​ជាង​វ័យទៀតផង បើទោះជា​អ្នកនាង​បាន​ក្លាយជា​ម្តាយ​ទើប​ទទួល​ចំណងដៃ​អាពាហ៍ពិពាហ៍​កូនប្រុស​ម្នាក់​ក៏ដោយ ។​

​យ៉ាងណាមិញ ថ្មីៗ​នេះ អ្នកនាង​ទទួលបាន​ការគាំទ្រ​ពេញចិត្ត​គ្រប់ៗគ្នាតែម្តង បន្ទាប់ពី​បានចេញ​ចម្រៀង​ថ្មី​មួយ​បទ​ដែលជា​ចង្វាក់​រាំវង់​បែប​ញាក់​កន្ត្រាក់​អារម្មណ៍ ទុកជា​កាដូ​សម្រាប់​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខាងមុខ​គឺ​បទ​៖ «​កូន​យំ​ល្វើយៗ​» ដែល​បទ​នេះ​ប្រហែល​អ្នកនាង​ចង់​បញ្ជាក់​អត្ថន័យ​លេងសើច​សប្បាយ​ទៅលើ កូន​ធំ​ជា​អ្នក​យំ​ឬ​កូនតូច​ជា​អ្នក​យំ​មើលទៅ​? ។​

​ស​ង្ឃឹ​ថា បទ​ថ្មី​របស់​អ្នកនាង ឱក សុគន្ធ​កញ្ញា នឹង​បន្ត​ការគាំទ្រមិន​ចាញ់​បទ «​ចាប់​យំ​ល្វើយៗ​» ដែល​ច្រៀង​ដោយ​លោក ចាន់ មករា ៕ ដោយ​៖ លឹម ហុង​

spot_img
×