Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នុះ! ឯកឧត្តម ពេជ្រ​ ស្រស់ ចាប់ផ្តើមប្រយ័ត្ន ក្រោយភ័យខ្លួនសង្ស័យ​​ឆ្លង​មេរោគ Covid-19 ពេល​ទៅ​សំរាក​​នៅ​សណ្ឋាគារ​មួយ​នៅ​កំពង់​សោម​​អាទិត្យ​មុន

spot_img

​ជំងឺ​កូ​រ៉ូ​ណា គឺជា​ជំងឺ​កាច​សាហាវ​មួយ​ប្រភេទ កំពុង​ធ្វើ​ឲ្យ​ពិភពលោក​យកចិត្តទុកដាក់​បំផុត ខណៈ​វីរុស​ថ្មី​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​សរុប​ចំនួន ២.៧៦០​នាក់ ឆ្លង ៨០.៩៩៤​នាក់ និង​ជាសះស្បើយ ៣០.០០០​នាក់​ទូទាំង​ពិភពលោក គិត​ត្រឹម​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​ពិតណាស់ ជំងឺ​កូ​រ៉ូ​ណា​នេះ ត្រូវបាន​ផ្ទុះ​ចេញពី​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន ហើយ​វា​បាន​ឆ្លង​រាលដាល​ទាំង​នៅក្នុង​ប្រទេស​ចិន និង​ប្រទេសជិតខាង​យ៉ាង​លឿន ក្នុងនោះ​ជាពិសេស​កូរ៉េខាងត្បូង​ខ្លាំង​តែម្តង ដែល​នាំ​ឲ្យ​មានការ​រើសអើង​ដល់​ប្រជាជន​ចិន ព្រោះតែ​ម្នាក់ៗ​ខ្លាច​ឆ្លង​ជំងឺ​នេះ​ពី​ពួកគេ ។​

​បើ​ទោះ​ប្រទេស​គេ​មាន​អ្នកស្លាប់​យ៉ាងច្រើន​ដោយសារ​ឆ្លង​ជំងឺ​នេះ​ក៏ដោយ តែ​សម្រាប់​ប្រទេស​កម្ពុជា​យើង ហាក់​ពុំទាន់​មាន​របាយការណ៍​ណា​បញ្ជាក់​ពី​មាន​អ្នកស្លាប់ ឬ ឆ្លង​ជំងឺ​កូ​រ៉ូ​ណា​នេះ​នៅឡើយ​ទេ ។​

​ដោយឡែក ថ្មីៗ​នេះ ឯកឧត្តម​ ពេជ្រ​ ស្រស់ ​បានធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញសង្គម​​​ភ្ញាក់ផ្អើល ក្រោយ​លោក​សង្ស័យ​ខ្លួនឯង​ឆ្លង​មេរោគ Covid-19 ក្រោយ​ទៅ​សម្រាក​នៅ​សណ្ឋាគារ​មួយ​នៅ​កំពង់សោម​កាលពី​អាទិត្យ​មុន ។​

​នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ឯកឧត្តម ពេជ្រ ស្រស់ ផ្ទាល់​បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​មិន​និយាយ​លេង​ទេ ស្អែក​គឺ​ខ្ញុំ​ណាត់​ពេទ្យ​រួចហើយ ដើម្បី​ទៅ​តេស្ត​រកមើល​មេរោគ​កូ​រ៉ូ​ណា វា​មិនកើត​អ្វី​នោះទេ​ប៉ុន្តែ​ក៏ត្រូវ​ឲ្យ​ច្បាស់​ផងដែរ ពីព្រោះ​អាកា​រៈ​ខ្ញុំ​ដាក់​ថ្នាំ​មិនត្រូវ​ទាល់តែសោះ​។​

​ក្តៅខ្លួន ផ្តាសាយ ឈឺបំពង់ករ​និង​ល្វើយ​ក្នុង​ខ្លួន ដើម្បី​ច្បាស់លាស់​ត្រូវ​ទៅពិនិត្យ​រក​មេរោគ​កូ​រ៉ូ​ណា ទើប​គេង​លក់​ស្រួល​។ បញ្ជាក់​៖​ខ្ញុំ​មាន​អាកា​រៈ​បែបនេះ​គឺ​ក្រោយពី​ខ្ញុំ​ត្រឡប់​មកពី​គេង​នៅ​សណ្ឋាគារ​ឯករាជ្យ ឯ ខេត្ត​ព្រះសីហនុ​វិញ​កាលពី​ថ្ងៃទី​២០​ខែកុម្ភៈ ឆ្នាំ​២០២០ កន្លងទៅ​។ ពេជ្រ ស្រស់ ២៦/០២/២០២០» ៕ ដោយ​៖ លឹម ហុង​

spot_img
×