Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីវរហើយ! កូរ៉េខាង​ត្បូ​ងរក​ឃើញអ្ន​កឆ្ល​ងថ្មី​ចំនួន ៣៣៤នាក់បន្ថែ​ម​ទៀត ធ្វើឲ្យតួលេខអ្នកឆ្លងសរុប​កើន​ដល់ ១.៥៩៥

spot_img

ប្រទេសកូរ៉េខាងត្បូង នៅ​ថ្ងៃព្រហស្បតិ៍​នេះ បានប្រកាសថាមានអ្នកផ្ទុកវីរុ​ស​កូរ៉ូ​ណា ឬ COVID-19 ចំនួន ៣៣៤នាក់បន្ថែមទៀ​ត ធ្វើឲ្យតួលេខនៃអ្នកឆ្លង​សរុប​ក្នុងប្រ​ទេស​មួយនេះ​កើ​ន​ដល់ ១.៥៩៥នាក់។ នេះបើតាមការដឹងរបស់មជ្ឈម​ណ្ឌលគ្រប់គ្រ​ង និងការពារ​ជំងឺ។

ត្រឹមរយៈពេល ១ថ្ងៃមាន​អ្នកឆ្ល​ងរហូតដល់ ៣៣៤នាក់ ដែលវាគឺជាតួលេខខ្ពស់បំ​ផុ​ត ចាប់តាំងពីប្រទេសនេះរ​កឃើញមា​នក​រណី​ឆ្លង​ដំ​បូ​ងកាលពីថ្ងៃទី ២០ ខែមករា។

រហូតមកដល់​ពេលនេះ​ នៅកូ​រ៉េខាង​ត្បូង មានអ្នកស្លា​ប់​ចំនួន ១២នាក់ដោយសារវីរុសម​រ​ណៈខា​ងលើ​។

សូមបញ្ជាក់ថា កូរ៉េខាងត្បូង មានកា​ររាត​ត្បាត​វីរុសកូរ៉ូណាយ៉ាងខ្លាំងក្នុង​រ​យៈពេ​លប៉ុ​ន្មា​នថ្ងៃ​នេះ ​ហើយតួលេខនៃអ្នកឆ្ល​ង​ដ៏ច្រើន​បែ​បនេះ បានធ្វើឲ្យប្រទេស​នេះ​ ក្លាយជាប្រទេស​ទី​ ២ដែលមានអ្នក​ឆ្ល​ងច្រើន​បំ​ផុត បន្ទាប់ពីប្រទេស​ចិ​ន៕

អត្ថបទប្រែសម្រួលដោយ​៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×