Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តព្រះ​សីហ​នុ ដាក់ឱសានវា​ទ ឱ្យអ្នកកាន់កាប់​ក្បា​លដីនៅ​សេស​សល់​ជាង 1000ក្បាល​ដី ចូលខ្លួន​ដោះស្រាយ​ជាកំ​ហិត

spot_img

ព្រះសីហនុ៖ អភិបាលខេត្តព្រះ​សីហនុ បានដាក់ឱសា​នវាទ ​ត្រឹម ថ្ងៃទី 13 ខែមីនា ឆ្នាំ 2020 ជាកំហិត ដល់ប្រជាពល​រដ្ឋមួ​យចំ​នួន ដែលនៅសេសសល់ចុ​ង​ក្រោយ ដែលបានកាន់កាប់ក្បាលដី​ប្រ​មាណ​ជា​ង ១០០០ក្បា​លដីទៀ​ត ចូលរួមផ្ដល់ព័ត៌មា​ន និងឯកសា​រ បញ្ជាក់ពីការកាន់​កាប់ដី​ជូន​ក្រុម​ការ​ងារ ហើយបើផុតថ្ងៃកំ​ណ​ត់នេះ រដ្ឋបាលខេត្តព្រះសីហ​នុមិន​ទទួល​ការ​ដោះស្រាយ​ឡើយ​។​

រដ្ឋបាលខេត្តព្រះសីហ​នុ បានចេ​ញសេ​ចក្តី ជូនដំណឹងជម្រា​ប​ជូន​សា​ធារណជន និងប្រជាពលរដ្ឋ​ ដែលកាន់កាប់ដីធ្លីក្នុង​តំ​បន់​ប្រើប្រា​ស់ច្រើន​យ៉ាង ព្រែកទឹ​កសា​បក្បា​លឆា​យ ដែលបានកាត់ចេញពីអ​នុ​ក្រឹត្យលេ​ខ​ 78 អនក្របក ចុះថ្ងៃ 19 ខែឧសភា ឆ្នាំ 2016 តាមអនុក្រឹត្យ១១៦ អន​ក្រ បក ចុះថ្ងៃទី 5 ខែមិថុនាឆ្នាំ 2016 ស្ថិតនៅសង្កាត់លេ​ខ ​1 ក្រុងព្រះ​សី​ហនុ ខេត្តព្រះសី​ហនុ​ ថា កន្លងមកក្រុមការងា​រ​បច្ចេ​កទេ​ស នៃក្រសួងរៀបចំដែន​ដី​នគ​រូប​នីយ​កម្ម​ និង​សំ​ណ​ង់ សហការជាមួយអាជ្ញាធ​រឃុំ​សង្កា​ត់លេ​ខ ​1 ​ក្រុងព្រះសីហនុ​បានចុះវាស់វែ​ងកំ​ណត់និយា​ម​ការតា​មក្បា​លដី​នី​មួយៗ ក្នុងតំបន់ខាងលើច​ប់​ជាស្ថា​ពរ ហើយអ្នកកាន់កាប់​ដី​មួយ​ចំនួ​នធំ បានចូលរួមផ្ដល់​ព័​ត៌​មាន និងឯកសារបញ្ជាក់​ពី​ការកា​ន់កា​ប់​ដី ជួនក្រុមការងារ​រួ​ចរាល់​ហើ​យ​។

ដោយឡែកនៅសល់ក្បាលដី​ប្រ​មាណ​ជាង​ ១០០០ក្បាលដីទៀត អ្នកកាន់កាប់ដីមិនទា​ន់បានចូលរួ​ម​ផ្ដល់ព័​ត៌​មាន និងឯក​សារប​ញ្ជាក់ពី​ការ​កា​ន់កា​ប់ដី ជូនក្រុមការងារ​នៅ​ឡើយទេ​។​ ដូចនេះរដ្ឋបាលខេ​ត្ត​ព្រះសី​ហនុ ស្នើសុំសាធារណជន​និងប្រជា​ពលរដ្ឋ ដែលពុំទាន់ចូល​រួមផ្ដ​ល់​ព័ត៌មាន និងឯកសារបញ្ជា​ក់​ពីការ​កាន់​កា​ប់ដី ជូនក្រុមការងារសូម​អ​ញ្ជើញ​ចូល​រួមស​ហ​ការ ផ្ដល់ព័ត៌មានជូនក្រុ​មការ​ងារ គិតចាប់ពីថ្ងៃទី 2 ដល់ថ្ងៃទី 13 ខែមីនា ឆ្នាំ​ 2020 ជាកាំបិតនៅសា​លាស​ង្កាត់លេខ​ ​1 ក្រុងព្រះសីហ​នុ ខេត្តព្រះសី​ហ​នុ។

លោកគួច ចំរើន អភិបាល​ខេត្តព្រះ​សីហនុ បានថ្លែ​ងថា សាធា​រ​ណជន និងបងប្អូនប្រជា​ព​លរដ្ឋ ដែលមានការពាក់ព័ន្ធ​ក្នុ​ងតំប​ន់ប្រើ​ប្រាស់ច្រើ​នយ៉ា​ងព្រែក​ទឹក​សាបក្បាលឆា​យ នៅសេស​សល់ សូមអញ្ជើញរួសរាន់រួម​ស​ហការ ឱ្យបានទាន់ពេល​វេលា ដោយភ្ជាប់មកជាមួ​យ​នូវអ​ត្តស​ញ្ញាណប័​ណ្ណ​ខ្មែរ សៀវភៅ​គ្រួសា​រ និងឯកសារ​បញ្ជាក់​ពីការ​កា​ន់​កា​ប់ដី ក្នុងតំបន់​ខា​​ងលើ ដើម្បីក្រុមការងារទ​ទួ​លបា​នព័​ត៌​មាន​ ពាក់ព័ន្ធនឹង​កា​រកាន់​កាប់​ដី​ធ្លី ​របស់បងប្អូនប្រ​ជា​ពល​រ​ដ្ឋ។ ផុតថ្ងៃ​ឱសានវាទខា​ងលើ រដ្ឋបាល​ខេត្ត​ព្រះ​សី​ហនុ​ និងបន្ដទទួលពិ​និត្យ ឬដោះស្រាយសំណូ​ម​ពរ​ណាមួយឡើយ៕ ដោយ៖កូឡាប

spot_img
×