Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​ចាប់ផ្តើម​ចាត់វិធានការ​ត្រួតពិនិត្យ​អ្នកដំណើរ​រក​ជំងឺ Covid-19 តាម​ច្រកចូល​ព្រលានយន្តហោះ និង​រថភ្លើង​…

spot_img

​អាជ្ញាធរ​ទេសចរណ៍​ថៃ (TAT) សូម​ប្រកាសថា​ព្រលានយន្តហោះ​ផ្លូវដែក​ត​ភ្ជាប់ និង​ប្រព័ន្ធ​ដឹកជញ្ជូន​តាម​រថភ្លើង​ក្រោម​ដី MRT នៅ​ទីក្រុង​បាងកក បាន​បង្កើន​វិធានការណ៍​ត្រួតពិនិត្យ​ទៅលើ​ជំងឺ COVID-19 របស់​ពួកគេ​។​

​ព្រលានយន្តហោះ​ផ្លូវដែក​ដែល​ត​ភ្ជាប់ បាន​បង្កើត​ចំណុច​ត្រួតពិនិត្យ នៅ​ច្រកចូល​ស្ថានីយ៍​ទាំង ៨ របស់ខ្លួន​។ បន្ថែម​លើ​នីតិវិធី​សុវត្ថិភាព​ធម្មតា បុគ្គលិក​សន្តិសុខ​ក៏​នឹង​ត្រួតពិនិត្យ​សីតុណ្ហភាព​រាងកាយ​រប​ស់​អ្នកដំណើរ​ទាំងអស់ ដោយ​ប្រើ​ទែ​ម៉ូ​ម៉ែត្រ​យួរដៃ​។ ទឹក​អាល់កុល​សម្អាត​ដៃ ក៏ត្រូវ​បានផ្តល់​ជូន​នៅក្នុង​តំបន់​រួម​ផងដែរ​។​

​ផ្លូវ​រថភ្លើង​ក្រោម​ដី MRT ក៏បាន​បង្កើត​ចំណុច​ត្រួតពិនិត្យ​អាការ​គ្រុនក្តៅ​ខ្លួន​របស់​អ្នកដំណើរ ដោយ​ចាប់ផ្តើម​ពី​ស្ថានីយ៍​សាកល្បង​ចំនួន ១៩ រួមមាន​៖ Silom, Sukhumvit, Phetchaburi, Rama 9, Thailand Cultural Centre, Wat Mangkon, Tha Phra, Lak Song, Tao Poon, Nonthaburi Civic Centre, Ministry of Public Health, Bang Yai និង Khlong Bang Phai ។ ស្ថានីយ៍​ទាំងនេះ​ជាធម្មតា​បម្រើ​ចរាចរណ៍​ខ្ពស់ ៕ ដោយ​៖ លឹម ហុង​ (ប្រភព៖ thairesidents)

spot_img
×