Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វាយជ​នរ​ងគ្រោះ ប្លន់​យកទ្រ​ព្យ​ស​ម្ប​ត្តិ បានតែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ត្រូវបានសមត្ថកិច្ចនគរ​បា​លចាប់​ខ្លួន​

spot_img

បាត់ដំំបង៖ស្នងកា​រ​ដ្ឋានន​គ​របា​ល​ខេត្ត​បាត់​ដំបង បានឲ្យដឹងថា ជនសង្ស័យម្នាក់ ដែលវាយជ​នរ​ងគ្រោះ ប្លន់​យកទ្រ​ព្យ​ស​ម្ប​ត្តិ បានតែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ត្រូវបានសមត្ថកិច្ចនគរ​បា​លចាប់​ខ្លួន​បាន និងដកហូតវត្ថុតាងជូនជ​ន​រង​គ្រោះវិ​ញ។

កាលពីថ្ងៃ ពុធ ទី ២៦ ខែ កុម្ភៈ ឆ្នាំ២០២០ អនុវ​ត្ត​តាមបទ បញ្ជារបស់លោក ឧត្តមសេនីយ៍​ទោ អ៊ុច សុខុន ស្នងការនៃស្ន​ងការ​ដ្ឋាននគ​របាលខេត្ត​បាត់​ដំបង និងដោយ​បាន ការសម្របសម្រួ​ល​​​លើនី​តិវិធី​ពីលោ​ក នួន សាន ព្រះរាជអាជ្ញា​អ​ម​សាលាដំបូ​ង​ខេត្តបា​ត់​ដំបង លោកឧត្តម​សេ​នីយ៍​ត្រី ជេត វណ្ណនី ស្នងការរងផែន​កា​រងារ​ព្រ​ហ្ម​ទណ្ឌនៃស្នងកា​រ​ដ្ឋាន ដឹកនាំកម្លាំងក្នុ​ង​ផែនដែល​​មាន​លោកវ​រសេ​នីយ៍​ទោ ឈឿង គឹមសុង នាយ​ការិយាល័យនគរ​បា​លព្រ​ហ្ម​ទណ្ឌកំ​រិតស្រា​ល និងកម្លាំងអ​ធិការ​ដ្ឋាន​នគរបា​លស្រុ​ក​ថ្មគោ​ល ធ្វើការបង្រ្កាបករណីក​រណី​លួចមា​នស្ថា​នទម្ងន់​​ទោ​សមួយ​ក​រ​ណី (វាយប្លន់យ​ក​ទ្រព្យស​ម្ប​ត្តិ) របស់ប្រជាពល​រ​ដ្ឋមួយ​ក​រណី ដោយបានធ្វើការឃា​ត់​ខ្លួនជ​នស័ង្ស​យ​ចំ​នួន ១នាក់ ឈ្មោះ សេក ផល្លា ភេទ ប្រុស អាយុ ៣១ ឆ្នាំ ​មានទី​លំនៅភូ​មិ​​ប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបរ ​រត់តា​ក់ស៊ី ។

នគរបាលខេត្ត បានឲ្យដឹងថា សម្ភារៈ​ដកហូ​ត​បាន​​គឺ៖ លោហៈធាតុពណ៌លឿង​ ​(ខ្សែ ក)ចំនួន ១ខ្សែ លោហៈធាតុព​ណ៌លឿ​ង​ (បន្តោ​ងខ្សែ ក) ចំនួន ២ប​ន្តោង ក្រវិលពណ៌ សចំនួន ១គូ ទូរស័ព្ទដៃម៉ាកOPO ពណ៌ក្រហមចំ​នួ​ន ១គ្រឿ​ង ទូរសព្ទដៃម៉ាក ​Nokia ស៊េរីចា​ស់​ចំនួ​ន ១គ្រឿង​ កាបូបយួរដៃ​ព​ណ៌ប្រ​ផេះ​ចំនួ​ន១ រថយន្តមួ​យ​គ្រឿង​ម៉ាក ហាយឡិន​ឌ័​រ Highlander ​ព​ណ៌កណ្ដុរប្រ​មេះ​ ពាក់ផ្លាកលេខ ភ្នំពេញ 2AI 9​709។

សូមជម្រាបជូនថា កាលពីថ្ងៃទី ២៣​ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង០០និ​ង០​៧នា​ទីរំល​ងអ​ធ្រាត្រ នៅចំណុច​ភូមិ​រំចេក៤ សង្កាត់រ​តនៈ ក្រុងបាត់ ដំបង ខេត្តបាត់ដំបង មា​នក​រណី(​លួច​មាន​ស្ថានទ​ម្ង​ន់ទោ​ស​) មួយបានកើត​ឡើ​ង ដែលក​រណីនេះ​ បង្កឡើងដោយជ​ន​សង័្សយ​មិន​ស្គា​ល់​អត្ត​សញ្ញាណ បានជិះរថយន្តមួយ​គ្រឿ​ងម៉ា​កហា​យឡិ​ន​ឌ័រ Highlander ធ្វើសក​ម្មភា​ព វាយទៅលើជន​រ​ងគ្រោះ​ និងប្លន់យកកាបូប​រ​បស់ជ​នរង​គ្រោះ​ឈ្មោះ​ ធី វត្ថា ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅក្នុងមូល​ដ្ឋាន​ខា​ង​លើ​ ក្នុងពេលដែល​ជ​នរ​ងគ្រោះ​កំ​ពុង​ចាក់សោ​ទ្វា​រផ្ទះបម្រុងចូលស​ម្រា​ក បណ្តាលឲ្យជនរងគ្រោះទទួ​ល​រងរ​បួ​ស​លើមុខ​ មុនពេល​ជនសង័្ស​យ ជិះរថយន្ត គេចខ្លួនពី​ក​ន្លែង​កើត​​ហេ​តុ។

ក្រោយកើតហេតុភ្លាមៗ​ និងទទួលបាននូ​វ​​ព័ត៌​​មាន​ពីករ​ណី​នេះ និងក្រោមបទបញ្ជារបស់​លោកស្នងការសមត្ថកិច្ច​នគរ​បាលបា​នធ្វើ​កា​រ​​ស្រាវជ្រាវតាមជំនា​ញ​រហូត​ឈា​នដ​ល់ការឃាត់ខ្លួនជន​ស​ង័្សយ​ខាង​លើ និងដកហូតបា​ន​មក​វិញ នូវសម្ភារៈភស្តុតា​ង​ខាង​លើ​ យកមក​​ប្រគល់ជូនជ​ន​រងគ្រោះ​វិ​ញ​។

លោកវរសេនី​យ៍ទោ ឈឿង គឹមសុង បានឲ្យដឹងថា នៅចំពោះមុខសមត្ថកិ​ច្ច​ជន​ស័​ង្សយ បានឆ្លើយសារភា​ព​ថា ​ខ្លួនតែម្នាក់ឯងគត់​បា​នប្រ​ព្រឹត្តិសក​​ម្ម​ភាព វាយប្លន់យកទ្រព្យសម្ប​ត្តិ​រ​បស់​នារី​រង​​គ្រោះ កាលពីយប់ថ្ងៃទី ២៣ ខែ កុម្ភៈឆ្នាំ ២០២០ នៅចំណុចភូមិរំចេ​ក៤ ​​សង្កាត់រតនៈ ក្រុងបាត់​​ដំ​បង ពិតប្រាកដ​មែ​ន ។

លោកឧត្តមសេនីយ៍ត្រី ជេត​ វណ្ណនី ស្នងការរងផែនកា​រ​ងា​រព្រហ្ម​ទណ្ឌ បានអំពាវនាវចំពោះ​ប្រជា​​ពលរ​ដ្ឋគ្រ​ប់ម​ជ្ឈដ្ឋា​ន ជាពិសេសប្រជា​ព​​​ល​​រដ្ឋក្នុ​ងខេត្ត​បាត់​ដំបង សូមធ្វើការរាយការ​ណ៍ជាប​ន្ទាន់ម​កស​មត្ថកិ​ច្ចនគ​របាល ដែលនៅជិត​​បំផុ​ត តាមគ្រប់មធ្យោបាយដែ​ល​អាច​ធ្វើទៅ​បាន​ ក្នុងករណីមានអំពើល្មើសច្បាប់​ណាមួ​យកើត​​ឡើ​ងនៅមូល​ដ្ឋាន ដើម្បីសមត្ថកិច្ច​ន​គរបាល​មា​ន​វិធានការស្រាវជ្រាវ​និង​ឈាន ទៅធ្វើការបង្រ្កាប​បា​ន​ទាន់ពេ​លវេ​លា ។ នៅពេលនេះជន​ស​ង័្ស​​យត្រូវបានសមត្ថកិច្ចនគ​រ​បាល កសាងសំណុំ​រឿងបញ្ជូ​ន​ទៅសា​លាដំបូ​ងខេ​ត្ត​បាត់ដំ​បង ចាត់​ការតាម​ផ្លូ​វច្បាប់​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×