Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាមេរ៉ា​សុវត្ថិ​ភាព បង្ហាញពីសកម្មភាពរបស់ក្រុ​ម​ចោរកាច់កញ្ចក់ចំហៀងខាងស្តាំ​រ​ថយ​ន្ត​ម៉ាក TOYOTA LEXUS

spot_img

ភ្នំពេញ៖ ជនសង្ស័យចំនួន ២ នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច កាច់កញ្ចក់ចំហៀងខាងស្តាំ​រ​ថយ​ន្តម៉ាក TOYOTA LEXUS ហើយត្រូវបានកាមេរ៉ាសុវត្ថិភាពចាប់ជាប់ពីសកម្មភាពរបស់ក្រុមចោរទាំងនោះ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់បានហើយ។

ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិត​ស្រា​លរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៨​ និង ៤៥ នាទី កម្លាំងជំនាញរបស់កា​រិយាល័​យព្រ​ហ្មទណ្ឌ​កំ​រិតស្រា​ល​បានស្រាវជ្រាវឃាត់ខ្លួ​នបា​នជ​នស​ង្ស័​យចំ​នួ​ន​ ២ នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច (កាច់កញ្ចក់​ចំ​ហៀងខា​ងស្តាំ​រថ​យ​ន្តម៉ាក TOYOTA LEXUS NX 200T គ្មានផ្លាកលេខ​) ប្រព្រឹត្តនៅចំណុចមុ​ខ​ផ្ទះ៨​ដេ​អឺ០ ផ្លូវលេខ៣​៣​៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេ​ងកង រាជ​ធានីភ្នំពេញ កាលពីថ្ងៃទី​ ២១ ខែ កុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ១៨ និង ៤៧ នាទី និងចាប់យកវត្ថុ​តាងប​ញ្ជូន​មកការិយាល័យដើម្បីចាត់ការតាម​នី​តិវិ​ធី​។

ជនសង្ស័យទាំង២នាក់ នោះ ១-ឈ្មោះ អៃ ដារ៉ា ហៅ រិទ្ធ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាក​ដ ស្នាក់​នៅ មិនពិត​ប្រាកដ ឃាត់ខ្លួនថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ១​៨ និង ៤៥ នាទីនៅចំណុចផ្ទះសំណាក់មិនចាំ​យី​ហោផ្ទះលេ​ខ​៩៥ ផ្លូវលេខ៨១ ភូមិ១០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីពេញ ​។ ២-ឈ្មោះ មាស ធីចំរើន ហៅ ប៊ុណ្ណា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់រឺម៉កកង់៣ ស្នាក់នៅផ្ទះ​លេខ១​១៨ ផ្លូវលេខ៣៤៨ ក្រុម៤ សង្កាត់ទួលស្វា​យ​ព្រៃ២ ខណ្ឌបឹងកេងក​ង រាជធា​នីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ​២០ និង ៤៥នាទី នៅចំណុចផ្លូវលេខ១​៩​៣កែងផ្លូ​វ​៣៤៨ សង្កាត់ទួលស្វា​យ​ព្រៃទី​២ ខណ្ឌបឹងកេ​ង​កង រាជធានី​ភ្នំ​ពេញ ។

ចាប់យកវត្ថុតាងមួ​ក​ប៉ារេ ពណ៌ កាហ្វេ ចំនួន ១ កាំបិតតាំងតោធ្វើពីអ៊ី​ណុ​ក ពណ៌ ស ដងឈើ ប្រវែង ១៩ សង់ទីម៉ែត្រ ​កម្ពស់ ៩០ សង់ទីម៉ែត្រ ចំ​នួន ១ រឺម៉កកង់បី(PassApp) ពណ៌ស ផលិតនៅប្រទេសឥ​ណ្ឌា ​លេខតួ ១៣៦៥៥ លេខម៉ាស៊ីន ៣៣៦៣២ ពា​ក់ផ្លាក​លេខ ភ្នំពេញ១GY៥២៨១ ។

ជនរងគ្រោះឈ្មោះ ប៉ូច នរ៉ា ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះ៨ដេអឺ០ ​ផ្លូវលេខ​៣៣​៨ ភូមិ៤ សង្កាត់ទួល​ស្វា​យព្រៃ​១ ខណ្ឌបឹងកេង​ក​ង រាជធានី​ភ្នំ​ពេញ មុខរប បុគ្គលិ​ក​ក្រុម​​ហ៊ុន ។

សម្ភារៈបាត់បង់កញ្ចក់ចំហៀងខាងស្តាំ​រថយន្ត​ម៉ាកTOYOTA LEXUS NX 200T គ្មានផ្លាកលេខ ។

បច្ចុប្បន្នជ​នស​ង្ស័​យ និងវត្ថុតាង ខាងលើការិយាល័យ​ក​សាង​សំណុំ​រឿង បញ្ជូនទៅសាលាដំបូងរា​ជ​ធានី​ភ្នំពេ​ញ ចាត់ការតាមនីតិវិ​ធី​ ៕ដោយ៖កូឡាប

spot_img
×