Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៅ​ចិន​ប្រយ័ត្ន​ណា​! ពេលនេះ​ចិន​នឹងដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ហើយ ប្រសិន​រកឃើញ​អ្នក​លួច​លក់ និង​ហូប​សត្វព្រៃ ព្រោះតែ​…

spot_img

​រដ្ឋាភិបាល​ចិន​បានដាក់​ចេញ​ជា​ផ្លូវការ​នូវ​ការហាមឃាត់​ជា​អចិន្ត្រៃយ៍ ទៅលើ​ការលក់ និង​ការប្រើប្រាស់​សត្វព្រៃ​ខុសច្បាប់ ចំពេល​មានការ​ផ្ទុះឡើង​នូវ​វីរុស​ឆ្លង COVID-19 ។​

​យោងតាម​សៀង​ហៃ​បាន​ឲ្យ​ដឹងថា ការប្រកាស​អំពី​ការហាមឃាត់​ជា​អចិន្ត្រៃយ៍​ត្រូវបាន​ធ្វើឡើង​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជា​ជនជាតិ​កាលពី​ថ្ងៃ​ច័ន្ទ​។ គណៈកម្មាធិការ​បាន​និយាយថា ការ​បរបាញ់ ការធ្វើ​ពាណិជ្ជកម្ម និង​ការដឹកជញ្ជូន​សត្វព្រៃ​ដែល​ធំធាត់​តាម​ធម្មជាតិ និង​បង្កាត់​ពូជ​នៅក្នុង​ព្រៃ សម្រាប់​គោលបំណង​តែមួយគត់​នៃ​ការប្រើប្រាស់ គឺ​ឥឡូវនេះ​ត្រូវបាន​ហាមឃាត់​ទាំងស្រុង​ហើយ​។​

​គណៈកម្មាធិការ​នេះ​បាន​បន្ថែមទៀតថា អ្នក​ដែល​ចាប់បាន​រំលោភច្បាប់​នឹងត្រូវ​ទទួល​ទណ្ឌកម្ម​យ៉ាង​ខ្លាំង​។​

​សារព័ត៌មាន CNN បាន​ដកស្រង់​សំដី​របាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​ថា សេចក្តីសម្រេចចិត្ត​នេះ​មាន​គោលបំណង “​ហាមប្រាម​ការបរិភោគ​សត្វព្រៃ​ទាំងស្រុង​” និង “​ការបង្ក្រាប​ការធ្វើ​ពាណិជ្ជកម្ម​សត្វព្រៃ​ខុសច្បាប់​” ។​

​សត្វព្រៃ​ដែល​ត្រូវបាន​ប្រើ​សម្រាប់​ឱសថ ការតាំងពិព័រណ៍ ឬ​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ នឹងត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ និង​ការយល់ព្រម​យ៉ាង​តឹងរឹង ពី​សំណាក់​អ្នកទទួលបន្ទុក​ស្របតាម​បទបញ្ញត្តិ​ពាក់ព័ន្ធ​។​

​ការ​រាតត្បាត​នៃ​ជំងឺ​ផ្តាសាយ Covid-19 ត្រូវបាន​គេ​ជឿថា បានចាប់ផ្តើម​នៅក្នុង​ទីផ្សារ​សើម​មួយ​នៅ​ទីក្រុង Wuhan នៃ​ខេត្ត Hubei ប្រទេស​ចិន កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៩ ។ ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​ការផ្ទុះ​ឡើង រដ្ឋាភិបាល​ចិន​បានដាក់​បម្រាម​បណ្តោះអាសន្ន​លើ​ការលក់ និង​ការប្រើប្រាស់​សត្វព្រៃ​នៅក្នុង​ខែមករា ។​

​ទោះយ៉ាងណា គេ​នៅ​មិនទាន់​ដឹងថា វីរុស​នោះ​មាន​ប្រភព​មកពីណា​ទេ ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​ជឿជាក់ថា វា​មកពី​សត្វ​ប្រចៀវ ហើយ​ត្រូវបាន​បញ្ជូនទៅ​សត្វ​ពង្រូល មុនពេល​វា​ត្រូវបាន​ចម្លង​មក​មនុស្ស​៕

ដោយ​៖ លឹម ហុង​ (ប្រភព៖ nextshark)

spot_img
×