Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនតិរច្ឆាន ស្រវឹ​ងស្រា​​ ទាញឈើ វា​យ​​ឪ​ពុក​​​បង្កើត​​​​សន្លប់ និង​ប្រជា​ការ​ពារ​​ភូមិ​ម្នាក់​ត្រូវ​១ឈើជ្រុ​ង​

spot_img

​កំពង់ឆ្នាំង ៖ លោក​កូន​​ជាទី​​ស្រឡាញ់​របស់​ឪពុកម្តាយ ក្លាយជាកូនតិរច្ឆាន​ផឹកស្រា​ស្រវឹង​​ជោ​កជាំ​​ បង្កជម្លោះ​ជាមួយ​អ្នកមា​ន​គុណ​​ដល់​​ថ្នាក់​វា​យ​ដំ​ឪពុ​ក​​បង្កើត​សន្លប់​នៅនឹងក​ន្លែ​ង ។ បន្ទាប់មក បាន​ទៅ​បង្កជ​ម្លោះ​​ជាមួយ​ប្រជា​ការពា​រ​​ភូមិ ដោយ​យក​​ឈើ​​ជ្រុ​ង​វាយ បណ្តាល​ឲ្យ​រងរបួ​ស​​ម្នាក់​ទៀត ។ ក្រោយពី​បង្ក​​អំពើហិង្សា​រួច ត្រូវបាន​សមត្ថកិ​ច្ច​​មូល​ដ្ឋា​ន​ចុះ​​​អន្តរា​គមន៍​​ឃា​ត់ខ្លួ​ន​បាន ។​

​បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អំពើហិង្សា​ដោយ​​ចេ​តនា​​​​ខាងលើនេះ កើតឡើង​កាលពី​​ថ្ងៃទី​​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង​១៨ និង​០០ នាទី នៅ​ភូមិ​តា​ជេស ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច​ ។​

​ជនដៃដល់​ឈ្មោះ វិ​ន យ៉ាំង​ហាំង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​វៀតណាម ​រស់នៅ​ភូមិ​-​ឃុំ​កើតហេ​តុ​​ខាង​លើ​ ។​

​បច្ចុប្បន្ន សមត្ថ​កិច្ច​​បាន​​ឃាត់​ខ្លួន​​ជនសង្ស័យ និង​កសាង​សំណុំរឿង​​ បញ្ជូនទៅ​ការិយាល័យ​ជំ​នាញ​​ខេត្ត ​អនុវត្ត​បន្ត​តាម​​​នីតិវិធី ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×