Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមបង្កើនការប្រុងប្រយ័ត្ន! មកទល់ពេលនេះ កូរ៉េខាងត្បូង​មាន​អ្នក​ឆ្លង Covid-19 ចំនួន ១.៥៩៥ នាក់ និង​ស្លាប់ ១៣ នាក់​ទៀត​ហើយ​

spot_img

​បច្ចុប្បន្ន ប្រទេស​កូរ៉េខាងត្បូង គឺជា​ប្រទេស​ដែលមាន​ចំនួន​ករណី Covid-19 ខ្ពស់បំផុត​ក្រៅពី​ប្រទេស​ចិន​។ គិត​មកទល់ពេលនេះ មានការ​ឆ្លង​ចំនួន ១.៥៩៥ នាក់ ជាមួយនឹង​ការស្លាប់​ចំនួន ១៣ នាក់ ។​

​សារព័ត៌មាន Yonhap បាន​រាយការណ៍​ឲ្យ​ដឹងថា នេះ​ដោយសារតែ​ប្រទេស​នេះ​បាន​រាយការណ៍​អំពី​ការឆ្លង​ជាប្រចាំ​ថ្ងៃ ដែល​នៅថ្ងៃនេះ (​ថ្ងៃទី​២៧ ខែកុម្ភៈ​) មាន​ករណី​ថ្មី​ចំនួន ៣៣៤ បន្ថែមទៀត ត្រូវបាន​បញ្ជាក់​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃមុន ។​

​ចំនួន​ករណី​ថ្មី​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​កើនឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ខណៈពេលដែល​អាជ្ញាធរ​ធ្វើតេស្ត​លើ​មនុស្ស​ជាង ២១០.០០០ នាក់ នៅឯ​មជ្ឈមណ្ឌល​នៃ​ការរីក​រាលដាល​យ៉ាង​លឿន​មួយ​។​

​ជាង​ពាក់កណ្តាល​នៃ​ករណី​ថ្មី បានកើត​ចេញពី​សាខា​នៃ​និកាយ​សាសនា​មួយ នៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង Daegu ។ ៣០៧ ករណី​នៃ ៣៣៤ ករណី​ថ្មី គឺ​ស្ថិតនៅក្នុង​តំបន់​នេះ ខណៈ ៤ ករណី​ដែល​ត្រូវបាន​បញ្ជាក់ គឺ​នៅ​ភាគ​ខាងជើង​ខេត្ត Gyeongsang​។​

​ចំនួន​អ្នក​ឆ្លង​សរុប​នៅ Daegu និង North Gyeongsang ឥឡូវនេះ​មាន​ចំនួន ១.០១៧ និង ៣២១ នាក់ ។ ខេត្ត​និង​ក្រុង​ធំៗ​ផ្សេងទៀត​ក៏​ត្រូវបាន​រាយការណ៍​ពី​ការឆ្លង​មួយចំនួន​ផងដែរ ដោយ​ទីក្រុង​សេ​អ៊ូ​ល មាន​សេចក្តីរាយការណ៍​ថា​មាន​ករណី​ចំនួន ៦ ផ្សេងទៀត​៕

ប្រែ​សម្រួល​ដោយ​៖ លឹម​ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×