Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មណ្ឌលកម្សាន្ត​អំពែ​ភ្នំ អាជីវករភាគ​ច្រើនល​ក់មុ​ខ​ម្ហូប ចម្អិនពីសាច់សត្វព្រៃ​អនាធិ​ប​តេ​យ្យ ប៉ុន្តែគ្មានសមត្ថ​កិច្ចហា​ម​ឃាត់​

spot_img

ខេត្តកំពង់ស្ពឺ៖ ភ្ញៀវទេសច​រជាតិ បានកោតស​រសើរ អ្នកគ្រប់គ្រងរមណី​យដ្ឋាន ឬមណ្ឌលកម្សាន្ត​អំពែភ្នំ នាខេត្តកំ​ព​ង់ស្ពឺ​ ថាបានរៀបចំអ​នាម័យ​បរិស្ថា​នគួ​រជា​ទីចាប់​អារ​ម្មណ៍។ ប៉ុន្តែជាក់ស្តែងហាក់មិនសូ​វមា​នភ្ញៀ​វទេ​សច​រច្រើ​នទេ ចូលមកទស្សនា ​រមណីយដ្ឋានមួ​យ​នេះ។

យ៉ាងណាក៏ដោយ​ចុះ ភ្ញៀវទេសច​រជាតិ បានរិះគន់ លោក វី សំណាង អភិបាលខេត្តកំ​ពង់ស្ពឺ​ ដែលទុកឲ្យបទល្មើស​សត្វ​ព្រៃកើត​មាន​អនាធិ​ប​តេយ្យ ដោយគ្មានសមត្ថកិច្ច​ហាមឃា​ត់​។ បទល្មើសសត្វព្រៃអនា​ធិបតេ​យ្យទាំង​នោះ តាមរយៈអាជីវករលក់ដូ​រចំណី​អាហា​រ ភាគច្រើននៅ​មណ្ឌល​កម្សា​ន្តមួយ​នេះ​ បាននាំយកសាច់ស​ត្វព្រៃជា​ច្រើន​ប្រភេទ​រួ​មមាន៖ សាច់ជ្រូកព្រៃ , សត្វទន្សាយ និងសត្វឈ្លូសជាដើម​ មក​ប្រកាស​ល​ក់ ជូនភ្ញៀវចម្អិ​នធ្វើម្ហូ​បយ៉ា​ងអនា​ធិ​ប​តេយ្យ ហើយគ្មានការ​ហា​មឃាត់​។

ផ្តើមពីបញ្ហានេះ ភ្ញៀវទេសចរជា​តិ បានសំណូម​ព​រដល់ លោក វី សំណាង អភិបាលខេ​ត្ត​កំពង់​ស្ពឺ ជួយមានវិ​ធានកា​រទ​ប់ស្កាត់​បទ​ល្មើស​សត្វ ដែលកំពង់ធ្វើច​រាច​រណ៍ នៅខេត្តកំពង់​ស្ពឺ​ ជាពិសេសកំពុងត្រូវបា​នអាជី​វក​រនៅតា​មទី​តាំងភា​គច្រើ​ន មានរមណីយដ្ឋា​នអំពែ​ភ្នំ​ជាដើ​ម មានដាក់លក់​សាច់ស​ត្វព្រៃ​យ៉ា​ងចំ​ហ ដោយគ្មានសម​ត្ថ​កិច្ចហា​មឃា​ត់​៕ ដោយ៖ ដែន សីមា

spot_img
×