Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ជនសង្ស័​យម្នា​ក់ ដែលចូលមកកាប់​ជ្រៀក​ឈើខុ​សច្បា​ប់ និងប្រើប្រាស់អាវុ​ធគ្មាន​លិខិ​ត​អនុ​ញ្ញាត

spot_img

ខេត្តមណ្ឌលគិរី៖ ជនសង្ស័យ​ប្រើប្រាស់អាវុធខុស​ច្បាប់ម្នា​ក់​ ត្រូវបានសម​ត្ថកិច្ចស្រុ​កកែ​វសី​មា​ ឃាត់​ខ្លួន ខណៈបុរសរូប​នេះ​ ធ្វើសកម្ម​ភាពអា​រជ្រៀក​ឈើក្នុង ​ដែនជម្រ​ក​សត្វព្រៃ​កែ​វសី​មា​​។

ហេតុការណ៍​ខាងលើនេះ ​កើតនៅម៉ោង ៦ និង០៧ នាទីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០​នេះ។

អាជ្ញាធ​រស្រុក​កែ​វសីមា បានឱ្យដឹងថា​ មន្រ្តីបរិស្ថាននៅដែ​នជ​ម្រកស​ត្វព្រៃកែ​វ​សីមា​ ​សហកា​រជាមួ​យ​ មន្រ្តីកងរាជអាវុ​ធហត្ថ​លើផ្ទៃប្រ​ទេស​ និងមន្រ្តី​នគរ​បាលស្ន​ងកា​រខេត្តមណ្ឌល​គិរី​ បានឃា​ត់ជន​សង្ស័​យចំ​នួ​ន​១ នាក់ ដែលចូលមក​កាប់ជ្រៀ​កឈើ​ខុស​ច្បាប់​ និង ប្រើប្រាស់អាវុធគ្មាន​លិខិត​អនុ​ញ្ញាត នៅចំណុចពា​មអូរ​ប្រ៉ ស្ថិតនៅភូមិស្រែ​ល្វី ​ឃុំស្រែខ្ទុម ស្រុកកែ​វសីមា ខេត្តមណ្ឌ​ល​គិរី​។

ជនសង្ស័យ មាន​ ឈ្មោះ ជិល ប៊ុននឿន ភេទប្រុស អាយុ ២៥ ឆ្នាំជនជា​តិព្នង រស់នៅ​ភូ​មិស្រែល្វី​ ឃុំ ស្រែខ្ទុម ស្រុកកែវ​សី​មា ខេត្តមណ្ឌ​ល​គិរី។

ដកហូតវ​ត្ថុតាង​រួម​មាន៖​ អាវុធAK ស្វ័យ​ប​ត់ចំហៀ​ង​ចំនួន ១ ដើម មានលេខ ៤៤៤៦ គ្រាប់ចំនួន ១០ គ្រាប់។ រណារយន្តចំ​នួ​​ន ១ គ្រឿង ម៉ាក០៣​៨។​ ម៉ូតូកែច្នៃ​ចំនួ​ន ១ គ្រឿង។

ជនសង្ស័យត្រូវបានបញ្ជូន​ម​កមន្ទី​រប​រិស្ថាន​ខេត្ត​មណ្ឌល​គិរី ដើម្បីកសាងសំណុំរឿង​ទៅកាន់​បញ្ជូន​ទៅតា​មនីតិ​វី​ធីច្បាប់​៕ ដោយ៖ ដែន សីមា

spot_img
×