Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរង​ខេត្តតាកែវ​ណែនាំ​ដល់​មន្ត្រី​នៅ​ក្រោម​ឱវាទ​ត្រូវ​កែ​ទម្លាប់​អាក្រក់ ​និង​ចំណុច​អសកម្ម​ចេញ ​ជៀសវាង​មន្ត្រី​ជំនាន់​ក្រោយ​យក​គំរូ​តាម​

spot_img

​តាកែវ៖ បន្ទាប់ពី​មាន​មន្ត្រីរាជការ​មួយចំនួន​ដែល​បម្រើ​ការងារ​នៅ​ក្នុង​សាលាខេត្ត​តាកែវ មាន​ចំណុច​អសកម្ម​ជាច្រើន​ក្នុង ការអនុវត្ត​ការងារ និង​មិន​គោរព​ម៉ោង​ពេល​ប្រចាំថ្ងៃ លើ​ការបម្រើ​សេវា​សាធារណៈ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ លោក យស ណា​ស៊ី អភិបាលរង​ខេត្តាកែវ បាន​ធ្វើ​ការណែនាំ​ខ្លាំងៗ ដល់​មន្ត្រី​ទាំងនោះ​ត្រូវតែ​គោរព​និង​មើល​បញ្ជា​ផ្ទៃក្នុង​របស់​រដ្ឋបាល​ខេត្ត​ឡើងវិញ និង​ត្រូវ​កែ​ទម្លាប់​នេះ​ចេញ​ជាបន្ទាន់ ដើម្បី​ជៀសវាង​កុំអោយ​មាន​មន្ត្រី​ជំនាន់​ក្រោយ​យក​គំរូ​អាក្រក់​នេះ​មក​ធ្វើ​ការងារ​បន្តទៀត​។​

​ថ្លែង​នៅ​ក្នុង​ការប្រកាស​តែងតាំង​មុខដំណែង​ដល់​មន្ត្រី​សាលាខេត្ត​តាកែវ ចំនួន ៨​រូប នៅ​សាលប្រជុំ​ផែនការ​វិនិយោគ​ខេត្តតាកែវ កាលពី​រសៀល​ថ្ងៃ​ទី ១៥ មករា ២០១៨ លោក យស ណា​ស៊ី អភិបាលរង​ខេត្តតាកែវ បាន​ធ្វើ​ការណែនាំ​ដល់​មន្ត្រីរាជការ​ដែល​ទើបតែ​ទទួលបាន​តំណែង​ថ្មី​បន្ត​ខិតខំ​ប្រឹងប្រែង​ធ្វើការ​បន្តទៀត ក្នុង​ការបម្រើ​សេវា​សាធារណៈ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​អោយបាន​ឆាប់រហ័ស និង​ជួយ​សម្រួល​ដល់​ការងារ​មួយចំនួន​ដល់​ពួកគាត់​ផងដែរ ។ ទទឹម​និង​មាន​ការណែនាំ​ដល់​មន្ត្រី​ដែល​ទើបតែ​ទទួលបាន​តំណែង​ថ្មី​នេះ​ដែរ ក្នុងនោះ​លោក​អភិបាលរង​ខេត្ត បាន​លើកឡើង​នៅ​ចំណុច​អសកម្ម​ជាច្រើន​ដែល​មាន​មន្ត្រី​រាជ​បម្រើ​ការងារ​នៅ​ក្នុង​សាលាខេត្ត​តាកែវ​មួយចំនួន​តូច កំពុង​ធ្វើ​អោយ​វិន័យ​មាន​ការធ្លាក់ចុះ និង​បាន​ក្លាយ​ជា​ទម្លាប់​ជាប្រចាំ​ទៅហើយ ក្នុង​ការ​មិន​គោរព​ម៉ោង​ពេល និង​ការគិតគូរ​តែ​ផលប្រយោជន៏​ផ្ទាល់ខ្លួន ធ្វើអោយមាន​ការយឺតយ៉ាវ​ដល់​ការងារ​បម្រើសេវា​សាធារណៈ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ។​

​លោក យស ណា​ស៊ី បាន​សង្កត់ធ្ងន់ថា មន្ត្រី​ដែល​មាន​ទម្លាប់​អាក្រក់​ទាំងនេះ​ត្រូវតែ​បញ្ឈប់​នៅ​សកម្មភាព​ទាំងនេះ​ជា បន្ទាន់ ព្រោះនេះ​ជា​គំរូ​ដល់​អាក្រក់​ក្នុង​ការអនុវត្ត​ការងារ និង​បាន​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​មន្ត្រី​ជំនាន់​ក្រោយ​មួយ​ចំនួន អាច​យក​គំរូ​តាម ដូច្នេះ​ដើម្បី​ទទួលបាន​នៅ​ភាព​ជោគជ័យ​លើ​ការធ្វើ​ការងារ​រួមគ្នា មន្ត្រី​ទាំងអស់​ត្រូវតែ​មាន​ការ​សហការណ៏គ្នា​អោយបាន​ល្អ រួម​គ្នា​ធ្វើការ ដើម្បី​បម្រើ​សេវា​សាធារណៈ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង ។

​លោក​អភិ​បា​លេង​ខេត្ត បាន​ធ្វើ​ការណែនាំ​បន្ថែមទៀត ពាក់ព័ន្ធ​លើ​កា​r​អនុវត្ត​ន៏​ការងារ ក្នុង​ការបម្រើ​សេវា​សាធារណៈ​ជូន​ដល់​ពលរដ្ឋ ក្នុងពេល​បច្ចុប្បន្ន​នេះ​ក៏​នៅ​មាន​មន្ត្រី​មួយចំនួន​បាន​គិតតែ​ពី​ផលប្រយោជន៏​ផ្ទាល់ខ្លួន ដោយ​ធ្វើ​តែ​ការងារ​មាន​ប្រយោជន៏ រីឯ​ការងារ​ដែល​មិន​មាន​ប្រយោជន៏​ផ្សេងៗ​តែងតែ​ទម្លាក់​ការងារ​ទៅ​អោយ​អ្នកនេះ​អ្នកនោះ ធ្វើអោយ​សំណុំ​ឯកសារ​មួយចំនួន​ដែល​និង​ត្រូវ​ធ្លាក់​មក​ដល់​គណៈ​អភិបាលខេត្ត វា​មាន​ការយឺតយ៉ាវ​ច្រើន ដូច្នេះ​សូម​អស់លោក​ដែល​ត្រូវបានតែងតាំង​ជា​មន្ត្រីរាជការ​ក្នុង​ក្រប​ខ៏ណ្ឌ​របស់​ខេត្ត ត្រូវតែ​គោរព​ពី​តួនាទី​របស់​ខ្លួន និង​ត្រូវ​កែ​ទម្លាប់​របស់​ខ្លួន​ដែល​ជា​ចំណុច​អសកម្ម​នោះ​ចេញ​ជា​បន្ទាន់ ៕ តាកែវ​

spot_img
×