Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅប្រុស​តិរច្ឆាន នរក​គ្រប់​ជាតិ ផឹក​ស្រវឹង​វាយ​សំពង​ជីដូន​ឡើង​បែក​មុខឈាម​ស្រោច​ខ្លួន និង​ភ្នែកហើម​លិ​ប ប្រឹង​រត់​មក​ថ្នល់​ឲ្យ​គេ​​ជួយ​​គួរ​ឲ្យ​អាសូរ!

spot_img

​នៅក្នុង​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ដែល​ត្រូវបាន​គេ​ចែកចាយ​តៗ​គ្នា​កាលពីពេល​ថ្មីៗ​នេះ បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ចំណាស់​ម្នាក់​នៅក្នុង​ប្រទេស​ថៃ បានទទួល​នូវ​ការប្រើ​អំពើហិង្សា​ដ៏​មិនអាច​នឹកស្មាន​ដល់ បន្ទាប់ពី​ត្រូវបាន​គេ​ប្រទះឃើញ​អង្គុយ​នៅតាម​ផ្លូវ ជាមួយ​ស្ថានភាព​របួស​ឈាម​ស្រោច​មុខ ដៃជើង និង​ភ្នែក​ហើម​លិ​ប​គួរ​ឲ្យ​អាសូរ​បំផុត​។​

​យោងតាម​អ្នក​បង្ហោះ​បាន​ប្រាប់​ពី​ហេតុផល​ដែល​ស្ត្រី​ចំណាស់​នេះ​ត្រូវបាន​វាយ​ធ្វើបាប​ធ្ងន់ធ្ងរ​បែបនេះ គឺ​ដោយសារ​ស្នាដៃ​ចៅ​របស់គាត់ ។ ជាក់ស្តែង ស្ត្រី​នោះបាន​ប្រាប់ថា ចៅប្រុស​គាត់​ដែល​រស់នៅ​ជាមួយ​នៅពេល​ផឹក​ស្រវឹង គឺ​តែងតែ​វាយ​ទាត់​ធាក់​គាត់​ស្ទើរ​គ្រប់ពេល ហើយ​វា​ពុំ​រត់គេចខ្លួន​ទៅណា​ឡើយ ។​

​ហេតុដូច្នេះ បន្ទាប់ពី​ទទួលរង​ការវាយដំ​យ៉ាង​សាហាវ​បំផុត​បែបនេះ គាត់​គ្មាន​ជំរើស​អ្វី​ក្រៅពី​រត់​ចេញពីផ្ទះ និង​ដេក​នៅតាម​ផ្លូវ​។​

​គាត់​បន្តថា​៖ «​ខ្ញុំ​ចាស់​ហើយ ខ្ញុំ​មិន​អាចមាន​កម្លាំងកំហែង​ដើម្បី​ការពារ​ខ្លួន​ខ្ញុំ​បានទេ​ កូនៗអើយ ជួយម៉ែផង!!» ។​

​បច្ចុប្បន្ននេះ គេ​មិនទាន់​ដឹង​ច្បាស់​ថា តើ​ស្ត្រី​ចំណាស់​រូបនេះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ដើម្បី​ទទួល​ការព្យាបាល​របួស ឬក៏​មាន​អ្នក​ជួយ​ដាក់​ពាក្យបណ្តឹង​ទៅកាន់​ប៉ូលីស ចំពោះ​ទង្វើ​ដ៏​ព្រៃផ្សៃ​របស់​ចៅប្រុស​តិរច្ឆាន​រូបនោះ​យ៉ាងណា​នោះទេ​៕

ប្រែ​សម្រួល​ដោយ​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×