Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ុន្មានថ្ងៃចុងក្រោយនេះ ​មានអគ្គិភ័យកើត​ឡើ​ងច្រើ​ន សូម​បង​ប្អូន​​​ប្រជាព​​ល​រដ្ឋ ចូលរួមប្រុងប្រយ័​ត្ន​​ខ្ពស់ លើករណីនេះ

spot_img

ភ្នំពេញ៖ ស្នងការដ្ឋាននគរបា​ល​រាជធា​នីភ្នំ​ពេញ នៅថ្ងៃទី២៧ខែកុម្ភៈ បានឲ្យដឹងថា ដោយសង្កេត​ឃើញថា មួយរយ:ពេលចុ​ងក្រោយ​នេះ ​មានករណីអគ្គិភ័​យ​កើតឡើងយ៉ាង​ច្រើន តាមបណ្តាខ​ណ្ឌ​នានា ដូចជាការ​ឆេះ​រោង​ចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ គេហដ្ឋាន .​..​ ។ល។


បង្កមកពីការ​ឆ្ល​ងច​រន្តអគ្គិសនី ឬមកពីការធ្វេស​ប្រ​ហែស​ ដែល​ធ្វើឲ្យមានការបាត់​បង់ និងខូចខាតទ្រព្យស​ម្ប​ត្តិ​ជាច្រើន ជាពិសេសគឺការបាត់​បង់ដ​ល់អាយុ​ជី​វិតនៅពេលមា​ន​អគ្គិ​ភ័​យកើតឡើង ។

ដូច្នេះសូមបងប្អូនប្រជាពលរ​ដ្ឋមេ​ត្តាប្រុ​ងប្រយ័​ត្ន​ខ្ព​ស់ ដើម្បីបង្ការ​កុំឲ្យអគ្គិភ័​យកើតឡើង ដោយត្រួតពិនិត្យឲ្យបានច្បាស់រាល់ឧ​ប​ករ​ណ៍ ឬសម្ភារ:ទាំ​ងឡា​យណាដែ​លអាច​ប​ង្ក​ឲ្យមាន​អគ្គិ​ភ័​យកើតឡើង ។​

កម្លាំងនៃការិយាល័យអ​គ្គិ​ភ័យ ប្រចាំការ ២៤/២៤ម៉ោង ដើម្បីត្រៀមចេញជួយសង្គ្រោះ​ ​និងពន្លត់​ឲ្យបានទាន់ពេល​វេ​លា ​។ លេខទំនាក់ទំនងទាន់ហេតុ​ការ​ណ៍ ​: 666។

សូមបញ្ជាក់ថា លោកឃួង ស្រេង អភិបាលរា​ជ​ធានី​ភ្នំ​ពេញ អមដំណើរដោយលោក មាន​ ចាន់យ៉ាដា អភិបាលរងរាជធា​នី​ភ្នំពេញ លោ​កហែម ដារិ​ទ្ធិ អភិ​បាលខ​ណ្ឌពោ​ធិសែនជ័យ និងអភិបាលរងខ​ណ្ឌ បានអញ្ជើញទៅជួយធ្វើអន្តរា​គ​មន៍ បញ្ជាពន្លត់អគ្គិភ័យ ដែលមឆេះរោងចក្រផលិត​បា​រីនីសដ៏​ធំមួ​យកន្លែង នៅខណ្ឌ​ពោធិ៍​សែនជ័យទាំង​កណ្ដា​លអធ្រាត្រ ដើម្បីលើកទឹកចិត្តកងកម្លាំងនគរបាលពន្លត់​អ​គ្គិភ័យ និងអាជ្ញាធរខណ្ឌពោ​ធិ៍សែនជ័យ ក្នុងការប្រតិ​បត្តិការ​ពន្លត់​ឱ្យបាន​លឿន​។
មន្ត្រីរដ្ឋបាល​ខណ្ឌ​ពោធិ៍សែនជ័​យ បានឱ្យដឹងថា៖ កាលពីយប់ថ្ងៃ​ទី២៦កុម្ភៈនេះ មានករណីគ្រោះអគ្គិភ័យឆាបឆេះ​រោង​ចក្រផ​លិត​បា​រីនីស​ដ៏ធំ​មួយក​ន្លែង មានទីតាំងស្ថិតនៅជិត​វ​ត្តព្រៃស្ពឺ​ ​ក្នុងភូមិស្រែជំរៅ​ សង្កាត់ចោម​ចៅទី២ ខណ្ឌពោធិ៍សែន​ជ័យ ហើយកាលពីម៉ោងជាង១​រំ​លងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០​២​០ ត្រូវបានអគ្គិភ័យ​ឆេះបំផ្លា​ញរហូតដល់រលំអគារ​ទាំ​ងស្រុ​ង។​ ដោយមានការដឹកនាំប​ញ្ជាផ្ទា​ល់ពីអភិ​បា​ល​រាជធានីភ្នំពេញនោះ ទោះបីជាករណី​អគ្គិភ័យឆេះអគា​រនៃ​រោង​ចក្រ​ផលិត​បា​រីនីស ខាង​លើនេះអស់​ទាំង​ស្រុងក្ដី តែមិនបណ្តាលឲ្យរាលដាល​ដ​ល់ផ្ទះ​ពល​រដ្ឋ នៅក្បែរនោះទេ។​

កន្លងមកលោកឃួង ស្រេ​ង អភិបាលរាជធានីភ្នំពេ​ញ​ ធ្លាប់បានអំពាវនាវដល់ប្រ​ជា​ពល​រដ្ឋ​ជាម្ចា​ស់ផ្ទះ និងជា​ ម្ចាស់​អាជី​វក​ម្ម ​សហគ្រា​ស​ រោងចក្រ ត្រូវត្រួតពិនិត្យប្រព័ន្ធ​អ​គ្គិស​នី បំពាក់ឧបករណ៍ពន្លត់អ​គ្គិភ័យ ដើម្បីបង្ការនិងទប់ស្កាត់ឱ្យបានទាន់ពេល​វេលា។

លោកមាន ចាន់យ៉ាងដា អភិបាលរងរាជធានីភ្នំពេញ បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី២៧ខែកុម្ភៈថា ក្នុងស​ប្ដាហ៍នេះ មានករណីបាត់​បង់ទ្រ​ព្យសម្ប​ត្ដិរ​បស់ប្រ​ជាព​លរដ្ឋ ឃ្លាំងទំ​និញ​ដែលកើតឡើងដោយ​អគ្គិ​ភ័យ​ប៉ុន្មានករ​ណី​កន្លង​មក ក្នុងរាជធានីភ្នំពេញ​​​មិន​ថាយប់​​​ឬថ្ងៃ សូមអំពាវនាវ​ដ​ល់ប្រជា​ព​លរដ្ឋ​ ម្ចាស់អា​ជីវកម្ម​ សហគ្រាស​ រោងចក្រ​ ត្រូវត្រួត​ពិនិត្យ​ប្រព័​ន្ធអ​គ្គិស​នី​ បំពាក់ឧបករណ៍​ពន្ល​ត់អ​គ្គិភ័យដើម្បីប​ង្ការនិងទប់ស្កាត់ឱ្យបានទាន់ពេលវេលា​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×