Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរ​មិន​ចង់​ជឿ ខណៈ​ឃើញ​រូប​ពីមុន និង​ឥឡូវ របស់​អ្នកនាង Love Riya ខុសគ្នា​ដាច់ស្រឡះ​​យ៉ាង​នេះ

spot_img

​ដូចដែល​ប្រិយមិត្ត​បាន​ស្គាល់​ច្បាស់​ហើយ ចំពោះ​អ្នកលក់​អន​ឡាញ​សាច់​សខ្ចី​ញ៉ិញ Love Riya (​ចែ​យ៉ា​) កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​កក្រើក​ពេញ​ហ្វេ​ស​ប៊ុ​ក ទាក់ទង​រឿង​ជម្លោះ​លែងលះ​ជាមួយ​ស្វាមី​របស់​នាង ។​

​មកទល់ពេលនេះ អ្វីៗ​ហាក់​ស្ងប់ស្ងាត់​បន្តិច​ហើយ ក្រោយ​អ្នកនាង​បាន​លែងលះ​ប្តី​រួច បើទោះជា​មាន​អ្នកខ្លះ​នៅតែ​ខ​មិន​ឌឺដង​លើសពី​ការពិត​ម្តង​ហើយ​ម្តងទៀត ដែល​ធ្វើ​អ្នកនាង​អត់ទ្រាំ​ពុំ ឡាយ​វីដេអូ​ដាក់​ឲ្យ​ចំៗ​ផ្អើល​ហ្នឹង​តែម្តង ។​

​ក្រោយ​ភ្លៀង​មេឃ​ស្រឡះ អ្នកនាង Love Riya ដែល​នាង​កំពុង​ជោគជ័យ​ជាមួយ​មុខ​ជំនួញ​ផ្ទាល់ ដោយ​មួយរយៈ​ចុងក្រោយ​នេះ នាង​ហាក់​ជាមាន​ហាងឆេង​ខ្ពស់ ដោយ​ថ្មីៗ​នេះ គេ​សង្កេតឃើញថា អ្នកនាង​បាន​ជាប់រវល់​ថត​សម្អាងការ និង​ក៏ដូចជា​ការងារ​ផ្សេងៗ​ទៀត​ច្រើន​ផងដែរ ។

​ទន្ទឹមនឹង​ជីវិត​គូ​បាន​ចែកផ្លូវ​គ្នា ស្វែងរក​ជីវិត​ថ្មី​រៀងៗ​ខ្លួន​នោះ អ្នកនាង យ៉ា ដែលហាក់​ធូរស្បើយផ្លូវចិត្តច្រើន បានសម្រេច​ចិត្ត​បង្ហោះ​រូប​ពីមុន​របស់ខ្លួន មក​ប្រៀប​នឹង​រូប​ឥឡូវ ធ្វើ​ឲ្យ​អ្នកតាមដាន​បានឃើញ​ហើយ​ស្ទើរ​មិន​ចង់​ជឿ​សោះឡើយ ព្រោះថា រូប​ពីមុន​របស់​នាង​មិនសូវ​ស រាង​ធាត់ ពោលគឺ​មិនសូវ​ជា​ស្អាត​ប៉ុន្មាន ដែល​ធ្វើ​ឲ្យ​មានអ្នក​លើកឡើង​ចំៗ​ថា «​សំខាន់​គឺ​ទឹក​លុយ​ដល់​» ៕ ដោយ​៖ លឹម ហុង​

spot_img
×