Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ជួយបណ្តុះបណ្តាលយោធិនវ័យក្មេង​ស​ម្រាប់​ប​ន្តវេន

spot_img

ភ្នំពេញ៖ពាក់ព័ន្ធនឹងវិស័យការពារជាតិកម្ពុជានោះ ជប៉ុនបានជួយផ្តល់នូវស​ម្ភារៈ និងបច្ចេកទេសជាច្រើនដល់កម្ពុ​ជា​ ទាំងលើវិស័យដោះមី​ន​ និងជួយបណ្តុះបណ្តាលផ្នែកជំនា​​ញវិ​ស្វកម្ម ពេទ្យ និងជំនា​​ញជា​ច្រើនទៀត ដល់មជ្ឈមណ្ឌលកង​ក​ម្លាំងថែរក្សាសន្តិភាពរបស់​ក​ម្ពុជា​។​ ទោះជាយ៉ាងណា អគ្គមេបញ្ជាការកងយោធពលខេម​រ​ភូមិន្ទ បានស្នើមេបញ្ជាការកងស្វ័យ​កា​រពារ​ជើង​គោក​ជ​ប៉ុន ជួយបណ្តុះបណ្តាលយោធិនវ័យក្មេង​ស​ម្រាប់​ប​ន្តវេន។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកង​យោធ​ព​លខេ​មរភូមិន្ទ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានទទួលជួបសវនា​ការ ជាមួយ នាយឧត្ដមសេនីយ៍ យូអា​សា ហ្គូ​រ៉ូ (YUASA GORO) មេបញ្ជាការកងស្វ័​យ​ការពា​រជើ​ងគោ​ក​ជ​ប៉ុន ក្នុងឱកាស​ដែល​លោកនាយឧត្ដមសេ​នី​យ៍ ដឹកនាំគណៈប្រតិភូមកបំពេ​ញ​ទស្ស​នកិ​ច្ចការងារ នៅព្រះរាជាណាចក្រក​ម្ពុ​ជា​។

នាឱកាសនោះ នាយឧត្ដមសេនីយ៍​ វង្ស ពិសេន បានថ្លែងនូវការ​ស្វា​គមន៍ ចំពោះនាយឧត្ដម​សេ​នីយ៍ យូអាសា ហ្គូរ៉ូ និងគណៈប្រតិភូ ដែ​ល​បានម​កបំ​ពេញទស្សនកិច្ចការងារនៅព្រះ​រា​ជាណា​ចក្រ​កម្ពុជានាឱកាសនេះ។ ​នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ​ បានចាត់ទុកដំណើរ​ទ​ស្សន​កិច្ចរ​ប​ស់​គណៈប្រតិភូ ថាបានរួមចំណែកដ៏សំខាន់​ដ​ល់ការព​ង្រឹ​ងចំណ​ងមិ​ត្តភាព សាមគ្គីភាព និងកិ​ច្ចសហប្រតិបត្តិការរវា​ង​ប្រទេ​សទាំង​ពី​រ ឱ្យកាន់តែល្អប្រសើរឡើង​ថែ​មទៀ​ត ទាំងក្នុងពេលប​ច្ចុប្បន្ន និងពេលអ​នា​គត​ ជាពិសេសការលើកកម្ព​ស់កិច្ច​សហ​ប្រតិប​ត្តិការ រវាងស្ថាប័នកងទ័ព​នៃ​ប្រទេស​ទាំង​ពី​រ។

នាយឧត្ដមសេនីយ៍ អគ្គមេ​បញ្ជា​ការ បានសម្តែងនូវការ​ដឹ​ងគុណ និងការវាយតម្លៃ​ខ្ព​ស់ ចំពោះរាជរ​ដ្ឋា​ភិបាល និងប្រជាជនជប៉ុន ​ដែលកន្លងមកបានចូលរួមចំ​ណែ​កយ៉ា​ងសំ​ខាន់ ក្នុងដំណើរការស្វែង​រកស​ន្តិភាព ឯកភាពជាតិ ព្រមទាំងការស្តា​រ​ និងអភិវឌ្ឍ​សេ​ដ្ឋកិច្ច​កម្ពុ​ជាឱ្យរី​កច​ម្រើ​ន រហូតមកដល់​ស​ព្វថ្ងៃ​នេះ តាមរយៈការផ្តល់ហិរញ្ញ​ប្ប​ទានស​ហប្រ​តិ​បត្តិ​កា​រ ការកសាងហេដ្ឋារចនា​ស​ម្ព័ន្ធ ជំនួយបច្ចេក​ទេ​សនានា និងការអភិវឌ្ឍធ​ន​ធាន​ម​នុស្ស​ ​ព្រមទាំងការវិនិយោគ​រ​បស់​វិស័​យឯ​កជ​នជ​ប៉ុន​នៅ​កម្ពុជា។ ដោយឡែកលើវិស័យការពា​រ​ជាតិ ជប៉ុនបានជួយផ្ត​ល់​នូវ​ស​ម្ភារៈ និងបច្ចេកទេស​ជា​ច្រើន​ដល់​កម្ពុជា ទាំងលើវិស័យ​ដោះ​មីន និងជួយបណ្តុះបណ្តាលផ្នែ​កជំ​នាញវិ​ស្វកម្ម ពេទ្យ និងជំនាញជាច្រើន​ទៀ​ត ដល់មជ្ឈមណ្ឌលកងក​ម្លាំ​ងថែរ​ក្សា​សន្តិភា​ពរ​ប​ស់​កម្ពុ​ជា​។

នាយឧត្ដមសេនីយ៍ ​អគ្គមេ​បញ្ជា​ការ បានស្នើដល់មេបញ្ជាការ​ក​ងស្វ័យ​កា​រ​ពា​រជើ​ងគោ​ក​ជ​ប៉ុន នូវការពង្រឹង​កិ​ច្ចស​ហប្រតិ​ប​ត្តិកា​រផ្តល់​ព័​ត៌មាន ក៏ដូចជាកិច្ចសហប្រតិ​ប​ត្តិការ​មិន​ប្រពៃ​ណី ការជួយបណ្តុះប​ណ្តាល​យោ​ធិនវ័​យ​ក្មេង​ស​ម្រា​ប់ប​ន្ត​វេន ព្រមទាំងពង្រីកការ​ផ្លា​ស់ប្ដូ​រទ​ស្ស​ន​កិច្ច​ រវាងបណ្ដាប្រភេទទ័ពប្រ​ទេ​សទាំង​ពី​រផ​ង​ដែ​រ ។

ជាកិច្ចឆ្លើយតប នាយ​ឧ​ត្ដមសេនីយ៍ យូអាសា ហ្គូរ៉ូ បានសម្តែងនូវសេចក្តី​រី​ករាយ ដែលបានមកបំពេញទស្សន​កិ​ច្ចជា​លើក​ទី​១ នៅព្រះរាជាណាចក្រ​ក​ម្ពុជា ដោយមើលឃើញ​ថា​ សេដ្ឋកិច្ចរបស់ប្រទេ​ស​ក​ម្ពុជា មានការរីក​ច​ម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រ​ហ័​សគួ​រឱ្យ​កត់​ស​ម្គាល់។ នាយឧត្ដមសេនី​យ៍​ បញ្ជាក់ថា ទាំងអស់នេះដោយសារតែប្រ​ទេ​សកម្ពុ​ជា មានសុខសន្តិភា​ព និងស្ថិរភាពនយោ​បា​យ ​ដែលជាកត្តាសំខាន់ប​ង្ក​ឱ្យមា​នកា​រ​រីក​ច​ម្រើន​សេ​ដ្ឋ​កិច្ច ។

ជាមួយនោះដែរ នាយឧត្ដម​សេ​នីយ៍ យូអាសា ហ្គូរ៉ូ ក៏បានសម្តែងនូវសេចក្តី​រី​ករាយ និងពេញចិត្ត ដោយមើលឃើញពី​ទំ​នាក់​ទំ​ន​ង និងកិច្ចសហប្រតិប​ត្តិ​ការរ​វាង​ប្រទេស​ទាំងពីរ ត្រូវបានដំឡើងកម្រិ​ត​ទំនា​​ក់​ទំ​នងកម្ពុជា-ជប៉ុន មានការីកចម្រើ​ន​ឥត​ឈប់​ឈរ​ ហើយបានត្រូវ​បា​នលើកកម្ពស់ឱ្យទៅជាកិច្ចសហប្រ​ប​តិប​ត្តិ​ការ ភាពជាដៃគូយុទ្ធ​សា​ស្រ្ត នាពេលបច្ចុ​ប្ប​ន្ននេះ​។ នាយឧត្ដម​សេ​នី​យ៍ បានសម្តែង​នូ​វជំ​នឿជាក់ថា តាមរយៈនៃកិច្ចសហប្រតិ​ប​ត្តិការ​ថ្មី​នេះ​ រដ្ឋាភិបាលនៃប្រទេស​ទាំ​ងពីរ កាន់តែទទួលបាននូ​វ​វឌ្ឍ​នភាព​ថ្មីៗ​ជាច្រើន​លើគ្រ​ប់​វិ​ស័យ រួមមាន៖ វិស័យសេដ្ឋកិ​ច្ច ពាណិជ្ជកម្ម វិនិយោគ ​និ​ងទេស​ច​រណ៍ ជាដើម ។

នាយឧត្ដមសេនីយ៍ យូអាសា ហ្គូរ៉ូ ​បានស​ន្យាថា​នឹងពាំនាំនូវសំណូមព​រ​នានា របស់កម្ពុជាទៅរាយការ​ណ៍​ជូន​ថ្នាក់​ដឹក​នាំជ​ប៉ុន ដើម្បីពិនិត្យលទ្ធភាព​ជួយលើ​កកម្ពស់វិស័យការពា​រ​ជាតិ​ក​ម្ពុជា ជាពិសេសសមត្ថភាព​រ​បស់​កងកម្លាំង​រ​ក្សាស​ន្តិ​ភាព របស់អង្គការសហប្រ​ជា​ជាតិ​តែម្ត​ង​ ខណៈបច្ចុប្បន្នជប៉ុ​ន​បាន​កំពុងជួយបណ្តុះបណ្តាល​ជំ​នាញ​នេះយ៉ា​ង​ស​កម្ម​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×