Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិត២ឆ្នាំ នេះរឹបអូសគ្រឿងញៀនជាង១តោន និងអំពា​វ​នាវដ​ល់​ស្ថាប័នតុលាការ បើក​សវ​នាការ ជនសង្ស័យពាក់ព័ន្ធរក​ស៊ី​ជួញដូ​រ​គ្រឿងញៀន

spot_img

ភ្នំពេញ៖ សម្តេច​ក្រឡាហោ​មស​ ខេង ឧបនាយករដ្ឋមន្ត្រី​រ​ដ្ឋ​មន្ត្រីក្រ​សួង​មហាផ្ទៃ បានបញ្ជាក់ថា ជិត២ឆ្នាំកន្លងមកនេះ​ សមត្ថកិច្ចរឹប អូសគ្រឿងញៀនបាន​ជាង​១តោន និ​ងជំរុញឲ្យបង្ក្រាបគ្រឿងញៀននេះ​បន្ត ជាមួយនិងការអំពា​វ​នាវដ​ល់​ស្ថាប័ន តុលាការជំរុញ​កា​របើក​សវ​នាការ ជនសង្ស័យពាក់ព័ន្ធរក​ស៊ី​ជួញដូ​រ​គ្រឿងញៀន និងអ្នកពាក់ព័ន្ធទាំ​ងឡាយ ឲ្យសមស្រប ទាន់ពេលវេលា​ និ​ងយុត្តិធម៌ ជៀសវាងកើតចេញជា​កា​ររិះ​គន់។

ការបញ្ជាក់និងអំពាវនា​វបែបនេះ របស់សម្តេចក្រឡា​ហោម បានធ្វើឡើងកាលពីរ​សៀ​លថ្ងៃ​ទី​២៧កុម្ភៈ នៅសាលារាជ​ធា​នីភ្នំពេញ ក្នុងឱកាសដែលស​ម្តេ​ចក្រ​ឡាហោម​ និងលោកស្រីកិត្តិស​ង្គហប​ណ្ឌិត​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​រ​ដ្ឋមន្ត្រី​ក្រ​សួង​ទំនាក់ទំនងជាមួយរដ្ឋស​ភាព្រឹទ្ធ​សភានិ​ងអធិការកិច្ច​ ​និងជាប្រធានក្រុមការងារ​ថ្នា​ក់ជា​តិ ចុះមូលដ្ឋានរាជធានី​ភ្នំ​ពេញ បានអញ្ជើញជាអធិបតី​ក្នុ​ងពិធី​បិទស​ន្និបា​ត បូកសរុបលទ្ធផលកា​រ​ងារ​ប្រចាំឆ្នាំ​២​០​១៩ និងលើកទិសដៅអនុវត្តកា​រ​ងារ​ឆ្នាំ​២០​២០ របស់រដ្ឋបាលរាជធា​នី​ភ្នំពេ​ញ និងក្រុមការងារ​រា​ជរដ្ឋាភិបាលចុះមូល​ដ្ឋាន ដែលបានធ្វើឡើងអស់រយៈពេល២ថ្ងៃនេះ។
​សម្តេចក្រឡាហោមស​ ខេង បានគូសបញ្ជាក់ថា ជិត២ឆ្នាំមកនេះ សមត្ថកិច្ចរបស់យើងបា​ន​រឹបអូ​សគ្រឿ​ង​ញៀនបាន​ជា​ង១​តោន ខណៈកន្លែងធំៗត្រូវបា​ន​បង្ក្រា​ប ឯកន្លែងតូចគឺនៅសេសស​ល់​ដែល​ត្រូវទ​ប់​ស្កាត់កុំឲ្យរី​ក​ធំ។ ត្រូវបន្តបំផ្លាញការ​លួ​ចលា​ក់ចែក​ចា​យ និងប្រើប្រាស់គ្រឿងញៀ​ន​ទីតាំ​ងតូច ឬការរៀបចំក​ន្លែ​ងផលិត កន្លែងស្តុកជា​ដើម។

ក្នុងឱកាសនោះដែ​រ សម្តេចក៏បានអំពាវនាវ​ដ​ល់ស្ថា​ប័ន តុលាការជំរុញ​កា​របើ​ក​សវ​នាកា​រ អ្នករកស៊ីជួញដូរ​គ្រឿ​ងញៀ​ន ​និងអ្នកពាក់ព័ន្ធ​ទាំ​ងឡាយ ឲ្យសមស្រប ទាន់ពេលវេលា ​និងយុត្តិ​ធម៌ បើមិនដូច្នេះទេ វានឹងធ្វើឲ្យប៉ះពាល់ដល់​ជំ​នឿ របស់ប្រជាពល​រ​ដ្ឋ។
សម្តេចក្រឡាហោម​ ស ខេងក៏បាន​ជំរុញឲ្យអាជ្ញាធរនិងសមត្ថកិច្ច​ទាំ​ងអស់ អនុវត្តច្បាប់ចរាចរណ៍​ផ្លូ​វគោ​កឲ្យបានម៉ឺងម៉ាត់បំផុត ខណៈអ្នកស្លាប់ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍ នៅតែមានចំនួនច្រើន​រ​ហូតដ​ល់៥​នាក់ក្នុង​មួយថ្ងៃ ។ ការជំរុញឲ្យទប់ស្កាត់ បង្ការនិងស្រាវជ្រាវ​ឲ្យដលឫសគល់នៃគ្រោះអគ្គិភ័យ​ ខណៈដែលប៉ុន្មានថ្ងៃជា​ប់​គ្នានេះ មានអ​គ្គិភ័យឆាបឆេះជាច្រើន​ក​ន្លែង​ ហើយមានទ្រង់ទ្រាយ​ធំ​ថែមទៀ​ត​។

សម្តេចក្រឡាហោមស ខេង បានមានប្រសាសន៍
​លើកឡើ​ងទៀ​តថា មកដល់ពេលនេះ អ្នកដែលមានបំណងធ្វើ​ស​កម្ម​ភាព​បែបប​ដិ​វត្តន៍ពណ៌ ​មិនទាន់បោះបង់ចោលនៅ​ឡើ​យ​ទេ។ សម្រាប់យើងមិនត្រូវភ្លេច​ខ្លួន ព្រោះថា សកម្មភាពបដិវត្តន៍ពណ៌​​នេះ គេតែងតែធ្វើអាជីវ​ក​ម្មលើ​ចំណុចខ្សោយរបស់​យើ​ង។
សម្តេចក្រឡាហោម បានស្នើដ​ល់​រដ្ឋបាលគ្រប់ថ្នាក់យកចិ​ត្ត​ទុក​ដាក់ដោះស្រាយនូវកង្វ​ល់ សំណើរ សំណូមពរនិងជម្លោះនានាតាំង​ពី​តូច កុំចាំដល់ធំព្រោះនៅពេល​ធំ​គេយ​កធ្វើជា​លេស​។ ក្រុមប្រឆាំងតែងយ​ក​ប​ញ្ហានេះ ពង្រីកឲ្យធំដើម្បីវាយប្រហារ​រា​ជរដ្ឋា​ភិ​បាល​។

លោកឃួង ស្រេង​ អភិបាលនៃគណៈអភិ​បា​លរា​ជធានី​ភ្នំ​ពេញ បានលើកឡើងថា ឆ្នាំ២០១៩កន្ល​ង​ទៅ គឺជាឆ្នាំទី១នៃកា​រ​អនុវ​ត្តក​ម្ម​វិធី​នយោ​បាយ និងយុទ្ធសាស្ត្រចតុកោណដំណា​ក់​កាល​ទី៤ របស់រាជរដ្ឋាភិបា​ល​នីតិ​កា​លទី៦ នៃរដ្ឋ​ស​ភា ដែលរាជរដ្ឋាភិបា​ល​កម្ពុជា​សម្រេ​ចបាន នូវសមិទ្ធផលធំៗថ្មី​ៗ​ជាច្រើ​ន ជូនជាតិមាតុភូមិក្នុងនោះ​​រដ្ឋបា​លរាជ​ធា​នី​ភ្នំពេ​ញ បានចូលរួម​ចំ​ណែកយ៉ា​ងសក​ម្មក្នុងការ រក្សាការពារស​ន្តិ​សុខ ស្ថិរភាពន​យោ​បា​យ សុវត្ថិភាពសង្គម​និ​ងស​ណ្តាប់​ធ្នាប់សា​ធា​រណៈបាន​ល្អប្រសើ​រ ទោះបីស្ថានភាពសេដ្ឋកិ​ច្ច​សង្គម បានទទួលរងឥ​ទ្ធិ​ពល​ អវិជ្ជមានខ្លះ​ៗពីស​ភាព​កា​រណ៍សកល និងក្នុងតំបន់ដែល​មា​នការ​វិ​វឌ្ឍកាន់តែស្មុគស្មាញ ដោយសារការប្រកួតប្រជែ​ង​ដណ្តើ​មប្រៀ​ប​លើភូមិសា​ស្ត្រ​
នយោបាយ សង្គ្រាមពាណិជ្ជកម្ម សង្គ្រា​ម​បច្ចេ​កវិជ្ជា បញ្ហាគ្រឿងញៀន ការ​ហូ​ចូលយ៉ា​ងកំហុគនូ​វវត្តមានជន​ប​រទេ​ស និងថ្មីៗនេះមាន​ព្យួ​រEBA 20%របស់សហភាព​អឺ​រ៉ុប និងការផ្ទុះឡើង​នូ​វវីរ៉ុសCovid . 19 នៅប្រទេសចិនកាលពី​ចុ​ងខែ​ធ្នូ ដែលនាំឲ្យរោងចក្រមួ​យ​ចំនួន ខ្វះវត្ថុធាតុដើមយ៉ាង​ណា​ក្តី។ លោកអភិបាលប​ន្ត​ថា គណៈបញ្ជាកា​រ ឯកភាពរដ្ឋបាល​​រាជធា​នី​ភ្នំ​ពេ​ញ បានរួមគ្នាទ​ប់​ស្កាត់ បំផ្លាញឲ្យបរាជ័​យទាំងស្រុងនូវឧបា​យ​ក​ល និងផែនការប្រកប​ដោ​យគ្រោះ​ថ្នាក់​ លើពួកប្រឆាំងជ្រុលនិ​យ​ម ដែលព្យាយាមធ្វើសកម្មភាព​ប៉ុ​ន​ប៉ង បង្កភាពចលា​ច​លក្នុង​សង្គ​ម ហើយកំពុងបន្ត​ ​ខិតខំប្រឹងប្រែងបំពេ​ញ​តួ​នាទី និងភារកិច្ចរបស់ខ្លួ​នឲ្យកាន់តែសកម្មខ្លាំង​ក្លា​ថែម​ទៀត ក្នុងនាមរដ្ឋបាលថ្នាក់​ក្រោ​មជា​តិ ឈរលើគោលកា​រ​ណ៍៍រដ្ឋបា​លឯ​ក​ភាព ដើម្បីការពារ​ស​ន្តិសុខ សណ្តាប់ធ្នា​ប់​ សុវត្ថិភាពផ្តល់កា​រ​អ​ភិវឌ្ឍ និងបម្រើសេវាសាធារណៈជូ​ន​ប្រជាព​ល​រដ្ឋ ក្នុងមូលដ្ឋានឲ្យកាន់តែ​ល្អ​ប្រសើរ​ឡើ​ង​៕ដោយ៖កូឡាប

spot_img
×