Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​មេព្រៃ​សម្តី​អាក្រក់​ឲ្យទៅ​រៀន​ច្បាប់​បន្ថែម ករណី​ដេញចាប់​រ៉ឺម៉ក​ដឹកឈើ ថែមទាំង​គំរាម​ដក​កាំភ្លើង

spot_img

​ភ្នំពេញ​៖ រឿង​រ៉ឺម៉ក​ដឹកឈើ គ្រាន់តែ​បើក​ចេញពី​ដេប៉ូ​មួយកន្លែង ត្រូវបាន​មេព្រៃ​ឃាត់ ថែមទាំង​គំរាម​ដក​កាំភ្លើង នោះ ត្រូវ​​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង នេសាទ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២០ បានចេញ​លិខិត​មួយ​ជម្រាប​មក​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ ឲ្យ​ចាត់​បញ្ជូន​លោក គឹម​ហ៊ាន ច័ន្ទ​សុភ​ក្ត្រា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ចំការមន ឲ្យ​មក​រៀនសូត្រ​បន្ថែម​អំពី​ច្បាប់​មួយ​រយះ​នៅ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង នេសាទ រាជធានី​ភ្នំពេញ ដើម្បី​ពង្រឹងសមត្ថភាព​ការងារ ។

​ក្នុង​លិខិត​ដដែល​នេះ​ក៏បាន​ចាត់តាំង​លោក ឆេង ថៃ នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ចំការមន​ទទួលបន្ទុក​ដឹកនាំ ចាត់ចែង​ការងារ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ចំការមន​ជំនួស​ជា​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​រហូតដល់​មានការ​សម្រេច​ជាថ្មី ។

​ចំណាត់ការ​របស់​មន្ទី​រ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង នេសាទ រាជធានី​ភ្នំពេញ បាន​កើតមានឡើង​បន្ទាប់ពី​មានការ​រិះគន់​ខ្លាំង​ទៅលើ​ទង្វើ​អសីលធម៌​របស់លោក គឹម​ហ៊ាន ច័ន្ទ​សុភ​ក្ត្រា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ចំការមន ដែល​បាន​ប្រើ​សំដី​សម្លុត​គំរាមកំហែង​ប្រជាពលរដ្ឋ​ក្នុងពេល​ចុះ​ចាប់​ឈើ​មួយ​កូន​រ៉ឺម៉ក នៅ​ខណ្ឌមានជ័យ​កាលពី​ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២០ កន្លងមក ។​

​បណ្តាល​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​លើកឡើងថា ផ្អើល​ទៀតហើយ រ​ម៉ក​ដឹកឈើ គ្រាន់តែ​បើក​ចេញពី​ដេប៉ូ​មួយកន្លែង ត្រូវបាន​មេព្រៃ​ឃាត់ ថែមទាំង​គំរាម​ដក​កាំភ្លើង ស្ថិតនៅ​លើផ្លូវ​៣៧១ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ នា​វេលា​ម៉ោង​៣​ជាង​រសៀល​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​ប្រភព​ដដែល​បាន​រៀបរាប់​បន្តថា “​អើយ​លោកពូ​លិ​ស អើយ​លោក​ប៉ូលិស ឈើ​អ្នក​កាប់​នៅក្នុង​ព្រៃ​ម៉េច​ក៏​មិន​ទៅ​ចាប់ ហេតុអ្វី​បានមក​ចាប់​ឈើ​គេ​ត្រូវ​ច្បាប់​ទៅវិញ​ចឹ​ង មិនតែប៉ុណ្ណោះ​សម្លុត​ចង់​បាញ់​ប្រជារាស្ត្រ​ទៀត ពិតជា​គោរព​ច្បាប់​បានល្អ​មែន​”​។​

​ចំណែក​លោក​ផែង វណ្ណៈ បាន​ថ្លែងថា មេព្រៃ​សំដី​ពាល​ឈ្មោះ ហ៊ាន ច័ន្ទ​សុភ​ក្ត្រា ដែល​រង​ការរិះគន់​ពី​មហាជន​កក្រើក ហ្វេ​ស​ប៊ុ​ក អំពី​ទង្វើ​ពាល​របស់ខ្លួន​នោះ​ត្រូវបាន​ថ្នាក់លើ​រក្សា​អោយ​ទុក​កាន់​តួនាទី និង មុខដំណែង ដដែល ។ បើ​ថ្នាក់លើ​នៅតែ​រក្សាទុក​មន្ត្រី​សំដី​ពាល​បែបនេះ ពេល​បាត់​សន្លឹកឆ្នោត​កុំ​ឆ្ងល់​ថា​មកពី​អ្វី ? គឺ​មកពី​ថ្នាក់លើ​នឹង​ឯង​ដែលជា​អ្នកធ្វើ​ឲ្យ​រាស្ត្រ​ស្អប់​លែង​បោះឆ្នោត​ឲ្យ ។
​ពេលខ្លះ​ខ្ញុំ​ចេះតែ​ឆ្ងល់ ហេតុអ្វី​បាន​ថ្នាក់លើ​ខ្លះ​ចូលចិត្ត​គាំទ្រ​មន្ត្រី​ដែល​រាស្ត្រ​ស្អប់ខ្ពើម​ម្ល៉េះ ? តើ​មន្ត្រី​សម្តី​ពាល​អញ្ចឹងៗ​ផ្ដល់​ផលប្រយោជន៍​អ្វីខ្លះ​បាន​ប្រឹង​រក្សាទុក​ម្ល៉េះ ? ឬមួយ​គិតថា ១២៥ កៅអី​ហើយ ចង់​ធ្វើ​អ្វី​ក៏បាន ? ៕ ដោយ​៖​កូ​ឡាប​


spot_img
×