Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិនដីគោក​ជាង​៥០​នាក់​ ដែល​គ្មាន​លិខិតស្នាម​ស្របច្បាប់​នៅ​ប៉ោយ​ប៉ែត ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

spot_img

​បន្ទាយមានជ័យ ៖ កម្លាំង​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែ​ត​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​ជាង​៥០​នាក់​/​ស្រី​១៥​នាក់​ដែល​មក​ស្នាក់​នៅ​ក្រុង​ប៉ោយប៉ែ​ត​ដោយ​គ្មាន​លិខិតស្នាម​ស្របច្បាប់ ។​

លោក​ឧត្តមសេនីយ៍ ស៊ឹម សំអាត នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរ​ជាតិ​ប៉ោយប៉ែត​អោយដឹងថា​៖ ការបង្ក្រាប​នោះ​ធ្វើឡើង​ដោយ​កិច្ចសហការ​រវាង​នគរបាល​អន្តោប្រវេសន៍​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​និង​នគរបាល​ប៉ុស្តិ៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែ​ត​របស់លោក ។​

មក​ទល់​ថ្ងៃ​ត្រង់​ថ្ងៃទី​១៦​មករា​នេះ ជនជាតិ​ចិនដីគោក​ទាំ​ង​នោះ ត្រូវបាន​បញ្ចូនទៅ​សួរនាំ​បន្ត​នៅ​ការិយាល័យ​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ខេត្ត​បន្ទាយ​មានជ៏យ​៕ ដោយ ៖ បន្ទាយ​

spot_img
×