Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​ស៊ុត​អែ​ត ផ្តល់​មូលនិធិ​ជាង​៥០​ម៉ឺន​ដុល្លារ ដើម្បី​លើកកម្ពស់ ប្រព័ន្ធ​ម​ជ្ឈ​ត្ត​វិនិច្ឆ័យ​ដោះស្រាយ​វិវាទ​ការងារ​

spot_img

​ភ្នំពេញ​៖​ថ្ងៃទី​២៧​កុម្ភៈ​នេះ ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា និង​ទីភ្នាក់ងារ​សម្រាប់ ការអភិវឌ្ឍន៍​អន្តរជាតិ​សហរដ្ឋអាមេរិក បានផ្តល់​ជំនួយឥតសំណង ដល់​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ដើម្បី​ពង្រឹង​សេវា​ដោះស្រាយ វិវាទ​ការងារ​នៅ​កម្ពុជា​។

​ស្ថានទូត​ស៊ុត​អែ​ត បាន​ចុះហត្ថលេខា​ផ្តល់​មូលនិធិ​សរុប​ចំនួន ៥​លាន​ក្រូ​ណា (​ប្រមាណ​៥៣​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​)​សម្រាប់ អនុវត្ត​គម្រោង​រយៈពេល​២​ឆ្នាំ (២០២០-២០២១) ដើម្បី​លើកកម្ពស់ ប្រព័ន្ធ​ម​ជ្ឈ​ត្ត​វិនិច្ឆ័យ​ដោះស្រាយ​វិវាទ​ការងារ​ដោយ​អាជ្ញាកណ្ដាល​ដែល​អាច​ជឿជាក់​បាន និង​ប្រកបដោយ​ប្រសិទ្ធិភាព​។ ទីភ្នាក់ងារ សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​សហរដ្ឋអាមេរិក បាន​បន្ត​ផ្តល់ ជំនួយ​មូលនិធិ​ថ្មី​ចំនួន​ទឹកប្រាក់​ប្រមាណ ១​លាន ៥​សែន​ដុល្លារ សហរដ្ឋអាមេរិក សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ ដល់​មូលនិធិ​ក្រុមប្រឹក្សា អាជ្ញាកណ្ដាល តាមរយៈ​ដៃគូ​របស់ខ្លួន​គឺ​មជ្ឈមណ្ឌល​សាមគ្គីភាព​។

​ការផ្តល់​មូលនិធិ​ទាំងពីរ​នេះ​មាន​គោលបំណង​ដូចគ្នា គឺ​ដើម្បី​ធ្វើឱ្យ ប្រព័ន្ធ​ទំនាក់ទំនង​ការងារ និង​សេវា​ដោះស្រាយ​វិវាទ​ការងារ​នៅក្នុង ប្រទេស​កម្ពុជា​កាន់​តែមាន​ប្រសិទ្ធភាព បង្កើន​ការយល់ដឹង​ពី​ក្រុម ប្រឹក្សា​អាជ្ញាកណ្ដាល និង​លើកកម្ពស់​ជំនាញ​ក្នុងការ​ដោះស្រាយ វិវាទ​ការងារ​ទៅដល់​កម្មករ និយោជិត និង​និយោជក និង​ដើម្បី​រក្សា និង​លើកកម្ពស់​សុចរិត​ភាព និង​និរន្តរភាព​របស់​ស្ថាប័ន ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×