Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ករណី​ឆបោក​ប្រាក់ តាម​បណ្តាញ​សង្គម​អ៊ី​ន​ស្តា​ក្រាម ទៅ​តុលាការ​

spot_img

​ភ្នំពេញ​៖​ជនសង្ស័យ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ករណី​ឆបោក​ប្រាក់ តាម​បណ្តាញ​សង្គម​អុ​ី​ន​ស្តា​ក្រាម (Instagram) នៅ​ថ្ងៃទី​២៧​កុម្ភៈ ត្រូវបញ្ជូន​មកកាន់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានទទួល​ពាក្យបណ្តឹង ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់ តាម​បណ្តាញ​សង្គម​អ៊ី​ន​ស្តា​ក្រាម (Instagram)
​ដោយ​ជនសង្ស័យ​បាន​ឆាត​មកសុំ​រាប់អាន​ជា​មិត្តភក្តិ និង​និយាយ​គ្នា​លេង បន្ទាប់មក​ជន​នោះបាន​ប្រាប់​ខ្លួន​ថា ថ្ងៃស្អែក​ជា​ថ្ងៃបុណ្យ​កំណើត​របស់គេ ចង់ឱ្យ​ខ្លួន​ទទួល​អីវ៉ាន់​ពី​គេ ដើម្បី​ជួយ​បរិច្ចាគ ទៅ​ចាស់ជរា និង​ក្មេង​កំព្រា ហើយ​ខ្លួន​បាន​យល់ព្រម​។ ជន​ឆបោក​នោះបាន​ផ្ញើ​រូបភាព មានដូចជា សម្លៀកបំពាក់ ទូរ​សព្ទ​ដៃ និង​ប្រាក់​មួយចំនួន រួច​ប្រាប់​ខ្លួន​ថា​អីវ៉ាន់​ផ្ញើ​ចេញទៅ​ហើយ បន្ទាប់មក​ក៏មាន​អ្នក​ទាក់ទង​មក​ជនរងគ្រោះ ប្រាប់​ខ្លួន​ថា​ជា​ក្រុមហ៊ុន​ដឹកជញ្ជូន នៅ​ព្រលានយន្ដហោះ មានអី​វ៉ាន់​ផ្ញើ​មកពី Dubai ឱ្យ​ខ្លួន​មក​ទទួល ដោយ​តម្រូវឱ្យ​បង់ថ្លៃ​ដឹកជញ្ជូន និង ថ្លៃ​សេវា​រដ្ឋបាល និង​យក​លេស​ឱ្យ​ជនរងគ្រោះ​ផ្ញើ​ប្រាក់​តាម​ភ្នាក់ងារ​វី​ង ជា​បន្តបន្ទាប់ តែ​មិនឃើញ​មាន​សម្ភារ​ផ្ញើមក​ជនរងគ្រោះ​ទេ​។​

​កម្លាំង​ជំនាញ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានធ្វើការ​ស្រាវជ្រាវ និង​បានកំណត់​មុខសញ្ញា​ជនសង្ស័យ​ដក​ប្រាក់​។ បន្ទាប់មក​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ នៅវេលា​ម៉ោង ១៦ និង​៤០​នាទី កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ធ្វើ​ប្រតិបត្តិការ ស្រាវជ្រាវ និង​ឈានដល់​ការឃាត់ខ្លួន ឈ្មោះ HAMADOU ABDOU ភេទ​ប្រុស សញ្ជាតិ​នី​ហ្សេ​រី​យ៉ា ជនជាតិ​នី​ហ្សេ​រី​យ៉ា នៅ​ចំណុច​មុខផ្ទះ​១៣E០ ផ្លូវ​១៨៥ ក្រុម​០៧ ភូមិ​០២ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ និង​នាំ​ជនសង្ស័យ​មកកាន់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×