Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ក្រសួង​មុខងារសាធារណៈ​ម្នាក់ និង​ស្ត្រី​បុគ្គលិក​ធនាគារឯកជន​ម្នាក់ លួច​ប្រាក់​ពន្ធ​រដ្ឋ​ប្រមាណ​៥៣​ម៉ឺន​ដុល្លារ

spot_img

​ភ្នំពេញ ៖​មន្ត្រី​ក្រសួង​មុខងារសាធារណៈ​ម្នាក់ និង​ស្ត្រី​បុគ្គលិក​ធនាគារឯកជន​ម្នាក់​ពាក់ព័ន្ធ​បទល្មើស​លួច​ប្រាក់​ពន្ធ​រដ្ឋ​ប្រមាណ​៥៣​ម៉ឺន​ដុល្លារ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ ប​ញ្ជូ​ទៅ​តុលារ កាលពី​រសៀល​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ។​

​ជនល្មើស ទាំង​២​នាក់ ត្រូវ​សមត្ថកិច្ច ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ ពាក់ព័ន្ធ​ករណី រំលោភ​លើ​ទំនុកចិត្ត យកប្រាក់​របស់​ធនាគា​រ​ឯកជន​មួយ និង​ប្រាក់​បង់ពន្ធ​របស់​ក្រុមហ៊ុន ចំនួន​៥៣​ម៉ឺន​ដុល្លារ កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​។​

​ជនសង្ស័យ មាន ឈ្មោះ ចាន់ ស៊ីម​ន្ថា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មានមុខ​ងារ​ជា​អនុប្រធាននាយកដ្ឋាន នៃ​ក្រសួង​មុខងារសាធារណៈ មាន​ទីលំនៅ​ផ្ទះ​លេខ D84 Eo ផ្លូវ​លេខ​១០ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ឈ្មោះ ទៀង វឌ្ឍន​នារីរតន៍ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជា​បុគ្គលិក​ធនាគារឯកជន​មួយ ( ផ្នែក​ប្រមូល​ពន្ធ ) មាន​ទីលំនៅ​ផ្ទះ​លេខ D84 Eo ផ្លូវ​លេខ​១០ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×