Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ផ្ដាំ​មន្ត្រី​ថា ត្រូវ​ដោះស្រាយ​ភ្លាមៗ​នូវ​ជម្លោះ​តូចតាច និង​ទប់ស្កាត់​នូវ​ឧបាយកល បដិវត្តន៍​ពណ៌​

spot_img

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​ថា ត្រូវ​ដោះស្រាយ​ភ្លាមៗ​នូវ​ជម្លោះ​តូចតាច ប្រកបដោយ​យុត្តិធម៌ និង​គ្មាន​ការរើសអើង ទើប​អាចមាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ទប់ស្កាត់​នូវ​ឧបាយកល បដិវត្តន៍​ពណ៌នា​នា ដើម្បី​ឈានទៅ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃទី​២៧​កុម្ភៈ នៅ​សាលា​រាជធានី​ភ្នំពេញ ក្នុងឱកាស​បិទ​សន្និបាត បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២០ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ។​

​សម្ដេច​ក៏បាន​រំលឹក​ឡើងវិញ នូវ​ការប៉ុនប៉ង​បង្កើត​ចលនា​បដិវត្តន៍​ពណ៌ របស់​ក្រុមប្រឆាំង​ក្រៅច្បាប់ ដែល​បើទោះបីជា​ផែនការ​នេះ បានទទួល​បរាជ័យ​បន្តបន្ទាប់​ក្ដី ប៉ុន្តែ​ក្រុមប្រឆាំង​ក្រៅច្បាប់ នៅតែ​ចិញ្ចឹមចិត្ត​ក្នុងការ​ធ្វើឱ្យ​សម្រេច​ផែនការ​នេះ​មិន ចេះ​ចប់​មិនចេះហើយ​ឡើយ​។ យ៉ាងណាក៏ដោយ សម្ដេច​ក្រឡាហោម​បាន​ណែនាំ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​កងកម្លាំង​ទាំងអស់ មិនត្រូវ​បង្កបញ្ហា​អសកម្ម​ណាមួយ​ឡើយ ព្រោះ​សម្ដេច​យល់ថា​បញ្ហា​នោះ អាច​ក្លាយជា​កម្មវត្ថុ​ដែល​ក្រុមប្រឆាំង យកមក​ពង្រីក​ដើម្បី​បញ្ឆេះ​កំហឹង​ពលរដ្ឋ​។​

​សម្តេច​ក្រឡាហោម​ស ខេង បាន​មានប្រសាសន៍​ទៀតថា មកដល់ពេលនេះ អ្នក​ដែលមាន​បំណង​ធ្វើ​សកម្មភាព​បែប​បដិវត្ត​ន៍​ពណ៌ មិនទាន់​បោះបង់ចោល​នៅឡើយ​ទេ​។ សម្រាប់​យើង​មិនត្រូវ​ភ្លេចខ្លួន ព្រោះថា សកម្មភាព​បដិវត្តន៍​ពណ៌​នេះ គេ​តែងតែ​ធ្វើ​អាជីវ​ម្ម​លើ​ចំណុចខ្សោយ​របស់​យើង​។​
​សម្តេច​ក្រឡាហោម បានស្នើ​ដល់​រដ្ឋបាល​គ្រប់​ថ្នាក់​យកចិត្តទុកដាក់​ដោះស្រាយ​នូវ​កង្វល់ សំណើរ សំណូមពរ​និង​ជម្លោះ​នានា​តាំងពី​តូច កុំ​ចាំ​ដល់​ធំ​ព្រោះ​នៅពេល​ធំ​គេ​យក​ធ្វើជា​លេស​។ ក្រុមប្រឆាំង​តែង​យក​បញ្ហា​នេះ ពង្រីក​ឲ្យ​ធំ​ដើម្បី​វាយប្រហារ​រាជរដ្ឋាភិបាល​។​

​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បាន​បញ្ជា​ឲ្យ ប្រធាន​គណៈបញ្ជាការ ឯកភាព រដ្ឋបាល​រាជធានី​-​ខេត្ត ត្រូវ​បង្កើន​ការគ្រប់គ្រង សភាពការណ៍ នៅតាម​មូលដ្ឋាន និង​ដាក់ចេញ​វិធានការ​នានា សំដៅ​ទប់ស្កាត់​រាល់​សកម្មភាព ប៉ុនប៉ង​បង្ក​អសន្ដិសុខ និង​ភាពចលាចល វឹកវរ​ដល់​សង្គម​តាម​គ្រប់​រូបភាព ជាពិសេស​ត្រូវ​រួមគ្នា​ទប់ស្កាត់​ប្រឆាំង​ដាច់ខាត​នូវ​ចលនា​ឧទ្ទាម និង​សកម្មភាព​បដិវត្តន៍​ពណ៌ របស់​ក្រុមប្រឆាំង ។​

​ក្នុង​ពិធី​បិទ​សន្និបាត បូកសរុប​លទ្ធផល ការងារ​ប្រចាំឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ សម្ដេច ស ខេង បាន​ថ្លែងថា ទាក់ទង​បដិវត្តន៍​ពណ៌ បាន​ឆ្លងកាត់​រួចមកហើយ ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣​។​ប៉ុន្ដែ​ដោយសារ​ភាព​អត់ធ្មត់ ហើយ​ឈរ​ទៅលើ​ការគោរព​លទ្ធិ​ប្រជា​ធិ​តេ​យ្យ សេរី ពហុបក្ស តាមរយៈ​ការបោះឆ្នោត ដោយ​សន្ដិវិធី ហើយ​ស្របតាម​គោលការណ៍ លទ្ធិ​ប្រជា​ធិ​តេ​យ្យ ដូច្នេះ​រាជរដ្ឋាភិបាល មានប្រៀប​ខាង​ផ្លូវច្បាប់ ក៏ដូចជា​នយោបាយ ទប់ស្កាត់​បំផ្លាញចោល នូវ​ចលនា​បដិវត្តន៍​ពណ៌ នៅពេលនោះ​ទើប​ពួកគេ​មិនអាច​ផ្ដួលរំលំ រាជរដ្ឋាភិបាល​ស្របច្បាប់ កើតចេញពី​ការបោះឆ្នោត​បាន ។​

​សម្ដេច​ក្រឡាហោម​មានប្រសាសន៍​ថា «​ឆ្នាំ​២០២០ គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​រាជធានី​-​ខេត្ត ត្រូវ​បង្កើន​ការគ្រប់គ្រង សភាពការណ៍​នៅតាម​មូលដ្ឋាន និង​ដាក់ចេញ​វិធានការ​នានា សំដៅ​ទប់ស្កាត់​រាល​កម្ម​ភាព ដែល​ប៉ុនប៉ង​បង្ក​អសន្ដិសុខ ភាពចលាចល​វឹកវរ ដល់​សង្គម​តាម​គ្រប់​រូបភាព និង​ត្រូវ​រួមគ្នា​ទប់ស្កាត់​ប្រឆាំង​ដាច់ខាត​នូវ​ចលនា​ឧទ្ទាម និង​សកម្មភាព​បដិវត្តន៍​ពណ៌​» ។​

​សម្ដេច​ស ខេង បន្ដថា «​ដូច្នេះ​មកដល់ពេលនេះ អ្នក​ដែលមាន​បំណង ដើម្បី​ធ្វើ​សកម្មភាព បែប​បដិវត្តន៍​ពណ៌​នេះ មិនទាន់​បោះបង់ចោល​នៅឡើយ​ទេ​។​ហើយ​ជាពិសេស តាមរយៈ​ផែនការ​វិលត្រឡប់ ៩​វិច្ឆិកា យើង​បានដឹង​ទាំងអស់គ្នា​ហើយ​។​ប៉ុន្ដែ​ទន្ទឹមនឹងនេះ យើង​មិនត្រូវ​ភ្លេចខ្លួន ពីព្រោះថា សកម្មភាព​បដិវត្តន៍​ពណ៌​នេះ គឺ​គេ​តែងតែ​ធ្វើ​អាជីវកម្ម លើ​ចំណុចខ្សោយ របស់​យើង​» ។​

​សម្ដេច​បញ្ជាក់ថា «​បើ​គេ​រក​ចំណុចខ្សោយ​យើង​មិនឃើញ គេ​ក៏​គ្មាន​លេស គ្មាន​ហេតុផល ដើម្បី​នឹង​ចលនា​គៀងគរ​ប្រជាជន ឬ​កម្លាំង​ចូលរួម​ក្នុងការ បដិវត្តន៍​ពណ៌​នេះ​ដែល​ក្នុងន័យនេះ ខ្ញុំ​ស្នើថា រដ្ឋបាល​គ្រប់​ថ្នាក់​របស់​យើង យកចិត្តទុកដាក់ ដោះស្រាយ​នូវ​កង្វល់​សំណើរ ក៏ដូចជា​ជម្លោះ​នានា​ដែល​កើតមានឡើង​តាំងពី​តូច កុំ​ឲ្យ​បញ្ហា​វា​កក កុំ​ឲ្យ​ក្លាយ​បញ្ហា​ទៅជា​ធំ ដែល​គេ​យក​ធ្វើ​លេស ដើម្បី​ធ្វើ​ចលនា​ប្រឆាំង​រាជរដ្ឋាភិបាល នេះ​តាម​បទពិសោធន៍ បណ្ដា​ប្រទេស​ក្នុង​តំបន់ ក៏ដូចជា ក្នុង​សកលលោក​នេះ ដែល​ឆ្លងកាត់​បដិវត្តន៍​ពណ៌​ដែល​បាន​ប្រើប្រាស់ បញ្ហា​ទាំងនោះ​»​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ លើកឡើងថា ភាគី​ពាក់ព័ន្ធ​ត្រូវ​បន្ដ​ជំរុញ​បំផុស​ចលនា​ប្រជាជន​ចូលរួម​ក្នុងការ​អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព ឲ្យ​បាន​ជាប់​ជាប្រចាំ​នៅ​គ្រប់​មូលដ្ឋាន ដើម្បី​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា នៅតាម​មូលដ្ឋាន​របស់ខ្លួន ដូចជា សកម្មភាព លួច ឆក់ ប្លន់ បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ល្បែងស៊ីសង​ខុសច្បាប់ ការជួញដូរ​មនុស្ស និង​សកម្មភាព​ក្មេង​ទំនើង​ជាដើម​។​

​សម្ដេច​បន្ថែមថា ត្រូវខិតខំ​ពង្រឹងសមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​របស់​កងកម្លាំង​នគរបាល​នៅតាម​មូលដ្ឋាន និង​លើកកម្ពស់​ការប្រាស្រ័យ ទាក់ទង​រវាង​អាជ្ញាធរ កម្លាំង​នគរបាល និង​កម្លាំង​មាន​សមត្ថកិច្ច​នានា ជាមួយ​ប្រជាពលរដ្ឋ តាមរយៈ​ការលើកកម្ពស់​ប្រសិទ្ធភាព ក្នុង​ការផ្ដល់សេវា​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ និង​លិខិតស្នាម​នានា ព្រមទាំង​ការចុះ​ជួយ​ដោះស្រាយ​ការលំបាក​នានា របស់​ប្រជាពលរដ្ឋ​នៅពេល​ជួប​គ្រោះធម្មជាតិ ឬ​គ្រោះថ្នាក់​នានា និង​នៅពេល​ប្រជាពលរដ្ឋ ជួប​ទុក​លំបាក​ខ្វះខាត ក្នុង​ជីវភាព ពិសេស​ជនក្រីក្រ ជន​ងាយ​រងគ្រោះ សំដៅ​ជំរុញ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​ចលនា គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×