Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃ​សុក្រ ទី ២៨ ខែកុម្ភៈ ឆ្នាំ​២០២០

spot_img

ឆ្នាំជូត

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ក្នុងការ​ប្រកបការងារ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជា​សន្សឹមៗ​ដូច​សព្វមួយដង​ដែរ ប៉ុន្តែ​យ៉ាងណា​ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ការកើត​ជម្លោះ​វិវាទ​ព្រោះតែ​ជឿ​សម្តី​ក្រុម​មន​ស្ស​អុជអាល​ឱ្យ​ក្តៅក្រហាយ​ក្នុង​រឿង​អ្វីមួយ​បន្តិច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​យាយី​។​

​រីឯ​បញ្ហា​មនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​ចូល​និយាយ​ដល់​ចាស់ទុំ​តែង​ជោគជ័យ​ដូច​គាប់​បំណង​ផង​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​បើ​ធ្វើ​អ្វី​ចូរ​ប្រយ័ត្ន​នាំឱ្យ​ប៉ះទង្គិច​ដល់​ថ្ងៃក្រោយ​ថែមទៀត​។​លោកអ្នក​ត្រូវ​អត់ធ្មត់​តស៊ូ​បន្តិច​ទើប​ឆ្លង​ផល​លំបាក​ទាំងនេះ​ទៅរួច​។​ក្រៅពីនេះ​បើ​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ជួប​បញ្ហា​រាំងស្ទះ ហើយ​បើ​ចង់​លេង​ហ៊ុន​អ្វីមួយ​ក៏​តែង​ផ្តល់​ផល​មិនល្អ​ច្រើន​ផងដែរ​។​

​រីឯ​បញ្ហា​មនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​ងាយ​កើតមាន​បញ្ហា​ចម្រូងចម្រាស​និង​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឬ​បញ្ហា​ប្រាក់កាស​លោកអ្នក​នៅ​អាច​ដំណើរការ​ទៅមុខ​ដដែល​ទេ ប៉ុន្តែ​យ៉ាងណា​ត្រូវ​ប្រឹងប្រែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​មុត​របស់​ស្រួច​។​

​រីឯ​មនោសញ្ចេតនា ស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើតរឿង​ពី​តូច​ទៅ​ធំ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ធ្វើឱ្យ​ងាយ​ជួប​នូវ​បញ្ហា​ជម្លោះ​វ​វិ​ា​ទ​ជាមួយ​អ្នកដទៃ​ផង​គប្បី​ប្រយ័ត្នប្រយែង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ចូរ​ចេះ​មាន​ចិត្តត្រង់​ទៅ​ត្រង់​មក​មិនត្រូវ​មើល​ឃើញតែ​ផលប្រយោជន៍​បើ​ពុំនោះ​នឹង​ជួប​ការលំបាក​នៅ​គ្រា​ខាងមុខ​ជាក់​ជាពុំខាន​។​

​រីឯ​មនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​គប្បី​មានការ​ប្រយ័ត្នប្រយែង​កុំ​បង្ក​តែ​ទំនាស់​ចំពោះ​គ្នា​នាំឱ្យ​មិនមាន​ការរីកលូតលាស់​ទៅមុខ​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​កិច្ចការងារ​តូចធំ​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយពី​ព្រោះថា ផល​ល្អៗ​តែង​ផ្តល់​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លូតលាស់​គួរសម​ហើយ​បើ​លោកអ្នក​ចង់​បញ្ចេញ​ទំនិញ​អ្វីមួយ​ហើយ​មានការ​ព្យាយាម​ទំនាក់ទំនង​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏មាន​តែ​ការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​មានការ​ចំណាយ​ច្រើន​អនេក​ធ្វើឱ្យ​ទទួល​អ​ម្រែ​ក​យ៉ាង​ធ្ងន់​ជាង​មុន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​បន្តិច​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​

​រីឯ​មនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ពិបាក​ក្នុងការ​ចុះសម្រុង​និង​តាម​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំមមី​

​រាសី​ល្អ​ជាធ​ម្យ​ម​។ នៅថ្ងៃនេះ​បើទោះបី​កិច្ចការងារ​នានា​ជួប​ការលំបាក​ក្តី​តែបើ​លោកអ្នក​ប្រឹងប្រែង​ពុះពារ​តែង​សម្រេច​មួយចំនួន​គួរ​ជាទី​ពេញចិត្ត​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន​ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​ស្រួលខ្លួន​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​មនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ប្រចែប្រច័ណ្ឌ​ច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​នោះឡើយ​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នា​ថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​សន្សឹមៗ​និង​ប្រយ័ត្នប្រយែង​បើ​ពុំ​នោះទេ​ផល​អាក្រក់​ពិតជា​យាយី​ទៀតហើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​ថ្ងៃនេះ​យីអ៊ុន​កំពុង​ដាក់​ស្រាប់​ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀសផុត​ជម្លោះ​វិវាទ​ទាំងពួង​ទៅរួច​។​

​រីឯ​មនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការគិត​ផ្លូវ​អាក្រក់ ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​រកាំរកូស​ឥត​សូវ​ស្បើយ​នោះឡើយ​៕

ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​រក្សា​ភាព​ភ្លឺ​ថ្លា ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគជ័យ​មកវិញ​ដែរ​។​ក្រៅពីនេះ​លោកអ្នក​ធ្វើ​អ្វី​តែងមាន​សញ្ញា​ភ្លើង​បៃតង​បើក​រង់ចាំ​និង​មានការ​ចម្រើន​លូតលាស់​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គួរសម​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​មនោសញ្ចេតនា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​គួរ​ជាទី​កក់ក្តៅ ៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ដូចនេះ​អាច​សម្រេចចិត្ត​រឿង​សំខាន់​បាន​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មាន​ភាពរលូន​ល្អ​ទៅមុខ​និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​មនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​ច្រើន​ដូចនេះ​ត្រូវ​កាត់បន្ថយ​ការបង្ក​ជម្លោះ​វិវាទ​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ងាយ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​មានរឿង​រាវ​ណាស់​គប្បី​មានការ​ប្រុងប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។​ក្រៅពីនេះ​បើ​មានការ​ប្រកបការងារ​អ្វី​ក៏​តែង​មិន​សម្រេច​ដល់​គោលដៅ​ប៉ុន្មាន​នោះឡើយ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស​ឬ​ហោះ​រំលង​ចាប់​ពុំ​សូវ​ជាប់​ឡើយ​។​

​រីឯ​មនោសញ្ចេតនា ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​យឺត​ហើយក៏​ងាយ​ថយក្រោយ​វិញ​ណាស់​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​លោកអ្នក​អាច​ទទួលរង​ផល​លំបាក​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​ដោយ​ក្នុងនេះ​ត្រូវ​ប្រយ័ត្ន​ក្រុមមនុស្ស​ទាំង​នៅ​ពី​ចម្ងាយ​និង​នៅក្បែរ​ខ្លួន​ផង​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​លោកអ្នក​ត្រូវ​ចេះ​សន្សំទ្រព្យ​ល្អិតល្អោច​ឡើងទៅ​កុំ​ខំ​ប្រមូល​តែ​ទ្រព្យ​ធំ​ព្រោះ​ថ្ងៃនេះ​សម្បូរ​តែ​ទ្រព្យ​ល្អិតល្អោច​ប៉ុណ្ណោះ​។​

​រីឯ​មនោសញ្ចេតនា បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ប្រឆាំង​គ្នាច្រើន​៕

spot_img
×