Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាជនរិះគន់ ក្រុមជាងស្លដែក ប្រមែ​ល​ប្រ​​មូល​វត្ថុ​ឬ​សម្ភារ​ ធ្វើពីប្រាក់​​ ឬស្ពាន់ជាស្នាដៃមរត​ក​ចា​ស់ៗ​ពី​ដូ​ន​តា មករំលាយ ដែលជាទង្វើបំផ្លាញវប្បធ​ម៌​មរ​តក​​​ខ្លួ​នឯ​ង​​

spot_img

ភ្នំពេញ៖ ក្នុងពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានការផ្សព្វផ្សាយនូវរូបភាពជាច្រើនសន្លឹក អំពីក្រុមជាងស្លដែក បានប្រមែ​ល​ប្រ​​មូល​វត្ថុ​ឬ​សម្ភារ​ ធ្វើពីប្រាក់​​ ឬស្ពាន់ជាស្នាដៃមរត​ក​ចា​ស់ៗ​ពី​ដូ​ន​តា មករំលាយយកប្រាក់​​ ​ឬស្ពា​ន់​ ដើម្បីយកមកកសាងរូបសំណា​ក​ឬវ​ត្ថុថ្មី​អ្វីមួយ​ ក្រោមរូបភាពជំនឿ​សា​ស​នា ដែលនេះជាទង្វើនាំការគិ​តខុស​​ដ​ល់សង្គម​ និងជាទង្វើបំផ្លាញវប្បធម៌មរតក​ខ្លួ​នឯ​ង​​ ដោយខ្វះប្រាជ្ញាស្មារតីយល់​ដឹ​ង។

លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរសារលើហ្វេសប៊ុកផ្លូវការ (HENG Ratana) កាលពីព្រឹកថ្ងៃទី២៨ខែកុម្ភៈនេះថា
“ពិតជាមហាសោកស្តាយពន់ពេ​ក​​ និងហួសចិត្ត​ ​នៅ​ពេល​ឃើញទិដ្ឋភាពនាំគ្នាប្រមែល​ប្រ​មូល​វត្ថុ​ឬ​សម្ភារ​ ធ្វើពីប្រាក់​​ ឬស្ពាន់ជាស្នាដៃមរត​ក​ចា​ស់ៗពី​ដូ​ន​តា ​(អាចមានវត្ថុខ្លះតាំងពីសម័យ​បូ​រា​ណ)​ មករំលាយយកប្រាក់​​ ​ឬស្ពា​ន់​ ដើម្បីយកមកកសាងរូបសំណា​ក​ឬវ​ត្ថុថ្មី​អ្វីមួយ​ ក្រោមរូបភាពជំនឿ​សា​ស​នា”។​​

លោក បានថ្លែងថា ឃើញគំ​និតនិងទស្សនៈបែបនេះ នឹកឃើញដល់សម័យប៉ុល​ ​ពត​ វាយកម្ទេចព្រះវិហារ​ សាលារៀន​ មន្ទីរទេព្យ​​ យកសសៃដែក​​ មកស្លធ្វើជាដែកគោល!? សម័យសង្គ្រាមមានឈ្មួញមួ​យ​ចំនួ​ន​បា​នដើរប្រមូលទិញ​សម្ភារបែបនេះ យកទៅលក់ឱ្យ​ឈ្មួញថៃ​ ហើយរហូតឈាន​ដល់លួ​ចប្ល​ន់កាត់​ក្បាល​រូបបដិមា​រ​ ឬវាយ​កម្ទេចរូបចម្លាក់តាមជញ្ជាំងប្រាសា​ទ​នានា​ផ​ងដែ​រ​។

លោកអគ្គនាយក បានបញ្ជាក់ថា “នេះជាទង្វើនាំការគិ​តខុស​​ដ​ល់សង្គម​ និងជាទង្វើបំផ្លាញវប្បធម៌មរតក​ខ្លួ​នឯ​ង​​ ដោយខ្វះប្រាជ្ញាស្មារតីយល់​ដឹ​ង!​ បើចង់ធ្វើឬផលិតអ្វីថ្មីសូមរួបរួ​ម​ទិញ​ប្រាក់ស្ពា​ន់ថ្មីម​កផលិ​តប​ន្តទៀ​ត ទើបត្រឹម​ត្រូ​វ!”។

សូមអំពាវនាវក្រសួងវប្ប​ធម៌​ ក្រសួងសាសនា​ អាជ្ញាធរមូលដ្ឋាន​ គណៈសង្ឃ​ សូមព្រះមេត្តា​ និងមេត្តាផ្សព្វផ្សាយ​អ​ប់រំ​ ព្រមទាំងមានវិធានការ​ច្បា​ប់ចំពោះ​ករណី​នេះ​! ទើបអាចផ្លាស់ប្តូរឥរិយាប​ថ​​ប្រជា​ជនមួ​យចំ​នួនតូ​ចបាន​ និងអាចការពារស្នាដៃម​រ​តកដូ​នតា​រប​ស់​ខែ្មរ អាចស្ថិតស្ថេរគង់វង្សយូរអង្វែ​​ង!៕ដោយ៖កូឡាប

spot_img
×