Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យ​ខឹង​មេ​ពូកែ​ស៊ី​តែឯង​ពេក​! ស្រាប់តែលោក ហ៊ួ​ត ពិសិដ្ឋ អធិការរង​ខណ្ឌដូនពេញ បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​កថា “​ធ្វើ​មេ​គេ កុំ​ច្រាស​តែឯង ប្រយ័ត្ន​ជាប់គុក​តែឯង​…”

spot_img

​កាលពីពេល​ថ្មីៗ​នេះ សង្ស័យ​អត់ទ្រាំ​ពុំបាន​នឹង​ទង្វើ​មេ​ចេះតែ​ស៊ី​ពេក មិន​ចែក​កូនចៅ​ស៊ី​ខ្លះ​ផង ស្រាប់តែ​គណនី​ហ្វេ​ស​ប៊ុ​កលោក ហ៊ួ​ត ពិសិដ្ឋ ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​ពាក់​ស័ក្តិ​៤​កន្លះ និង​ជា​អធិការរង​ខណ្ឌដូនពេញ បាន​សរសេរ​សារ​មួយ​បង្ហោះ​ផ្អើល​ហ្វេ​ស​ប៊ុ​ក​តែម្តង ។​

​ទាក់ទង​នឹង​រឿងរ៉ាវ​ទទួល​លាប​សក្កា​រៈពុក​រលួយ​ស៊ីដាច់​តែឯង​នេះ ក្នុងនោះ​គណនី Houth Pisith បាន​ទម្លាយ​ចេញ​ការឈឺចាប់​យ៉ាង​ដូច្នេះ​ថា​៖ “​ធ្វើ​មេដឹកនាំ​គេ ត្រូវ​គិតពី​កូនចៅ កុំ​ក្ដោប​តែឯង កុំ​បក្ខពួកនិយម ត្រូវមាន​សិ​ល្បះ ចេះ​ចែករំលែក កុំ​ច្រាស់​តែឯង ប្រយ័ត្ន​ជាប់គុក​តែឯង និង​បក្សពួក គូរ​កន​” ។

ទោះយ៉ាងណា កេមិនដឹងថា ការលើកឡើងបែបនេះ​របស់​លោក ហួត ពិសិដ្ឋ​ គឺជាការ​ពិត​ ឬ យ៉ាងណា​នោះ​ទេ ​ខណៈ​មានអ្នក​ខមិន​បាន​​វាយបក​ទៅ​កាន់​លោក​ ហួត ពិសិដ្ឋ វិញ ដោយ​សំណូម​ពរ​ដល់លោកវរសេនីយ៍ឯក ទៀង ចន្ទ័សារ អធិការនគរបាលខណ្ឌដូនពេញ ជាពិសេសលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការរាជធានី គួរមានវិធានការចំពោះ លោកហ៊ួត ពិសិដ្ឋ អធិការរងខណ្ឌដូនពេញ និងជួយណែនាំ កុំឲ្យគាត់ប្រើពាក្យអសុរស ពេលស្រវឹងម្ដងៗ នាំឲ្យអស់តម្លៃសមត្ថកិច្ចយើង ៕

ដោយ​៖ លឹម ហុង​

spot_img
×