Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនបង្កជា​វៀត​ណា​ម ឯ អ្នកបញ្ជាឲ្យ ​ដោះលែង​គឺ ឧត្ដមសេនីយ៍​​ទោ​ សារុន​ ចាន់ធី​ ស្នងការខេត្តពោធិ៍​សា​ត់ ​ ក្នុងករណីគ្រោះថ្នាក់ចរាចរ​ណ៍​មួយ​, នគរបាលចេញ​មុ​ខបំ​ភ្លឺ

spot_img

ពោធិ៍សាត់៖ បន្ទាប់​ពី​មានការរិះគន់​ដល់ម​ន្ត្រីនគរ​បាល​​ក្រុង​​ពោធិ៍សាត់​ ថាបានដោះលែងរថយន្ត​​ និង​ ជនបង្ក ករណី​ គ្រោះថ្នាក់​ចរា​ច​រណ៍​​ នៅ​ក្បាលស្ពានថ្មរ​ទីរួ​មខេត្ត​ ពោធិ៍សាត់​ កាលពីថ្ងៃទី​ ១៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០​ ដោយ​មិនសងប្រាក់ជន​រ​ងគ្រោះ​​ មួយរៀ​លនោះ​ ប្រភព​ពី​មន្ត្រី​នគរបា​ល​ក្រុ​ង​ពោធិ៍សាត់​បានលួចប​ង្ហើបថា​ អ្នកដែល​បញ្ជា​ឲ្យដោះលែង​​រថយន្ដ​ និង​ ជនបង្កគឺ​ លោកឧត្ដមសេនីយ៍​​ទោ​​ សារុន​ ចាន់ធី​ ស្នងការ​នគរ​បាល​​ខេត្ត​​ពោធិ៍​សាត់​ និង​ លោកស្នងការរងទទួល​​ប​ន្ទុក​​ចរាច​រ​ណ៍​ ។ ចំណែក​ជនបង្កជាជនជា​តិ​​ វៀតណាម​ឈ្មោះ​​ ​ហ៊ុយ​ គីម​ ជាម្ចាស់​រថយន្ត​ ​ហ្វត​ ពណ៌​ ស​ ពាក់ផ្លាកលេខ​ 2AY-2577 ភ្នំពេញ​ ។ នេះបើតាមការរៀបរាប់រ​ប​ស់លោ​កផែ​ង វណ្ណៈ។

គួរបញ្ជាក់ថា​កាលពីថ្ងៃទី​​ ១៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០​ វេលា​​ម៉ោ​ង​​ប្រមាណ​ ១០​:០០​ នាទី​ ព្រឹក​ រថយន្ដ​ ហ្វត​ ពាក់ផ្លាកលេខ​ 2AY-2577 ភ្នំពេញ​ បានបើក​បុកម៉ូតូជនរងគ្រោះ​​ប​ណ្ដា​ល​ឲ្យរបួសធ្ងន់នៅក្បាលស្ពានថ្មត្រើយខា​ងលិច​ ទីរួមខេត្ត​​ពោ​ធិ៍សា​ត់​ ។ ពេលបុកមនុស្សហើ​យ​ រថយន្ដ​បង្កមិនឈ​ប់ទេ​ បានបើករត់គេចរហូតដល់​ប៉ុស្តិ៍​ត្រួត​ពិ​និត្យ​​ការអនុវត្ត​ន៍ច្បាប់​​ចរាចរ​មុខ​​ស្នាក់ការពន្ធដារខេត្ត​ទើបចាប់​បាន​ ហើយនាំយកទាំងរថយន្ត​​ និង​ មនុស្ស​ មកអធិការដ្ឋានន​គ​របា​លក្រុង​ពោធិ៍សាត់​ ទុកដោះស្រាយ​ ​។​ លុះថ្ងៃទី​ ១៧​​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០​ ស្នងកា​រ​ខេ​ត្តពោធិ៍សាត់​គឺ​ លោក​ឧត្ដមសេនី​យ៍​ទោ​ សារុន​ ចាន់ធី​ បញ្ជា​​ឲ្យដោះលែង​រថយន្ដ​និង​ជ​ន​ប​ង្ក​តែម្ដង​ ដោយគ្មានដំណោះស្រាយ​​​ចំពោះ​​ជនរ​ងគ្រោះប​ន្តិ​ចសោះ​ឡើយ​​ ។ ចំណែក​ជនរងគ្រោះ​ដោយរបួសធ្ងន់ពេ​ក​ ក៏យកទៅព្យាបាលនៅ​ប្រទេ​ស​​វៀ​ត​ណាម ​រហូត​មកដ​ល់​ថ្ងៃទី​ ២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០​ នេះ​ មិនទាន់បានចេញ​ពី​​ម​ន្ទីរពេ​ទ្យ​​នៅ​ឡើយទេ​​ ។

លោកផែង វណ្ណៈបានប្រាប់ទៀតថា “ទង្វើ​​របស់​ស្នងការខេត្ត​ពោ​ធិ៍សាត់​ និង​ អធិការ​នគរបាល​ក្រុ​ង​​ពោ​ធិ៍សា​ត់​ បង្កឲ្យ មានការរិះគន់ខ្លាំ​ង​ ព្រោះ​តែមិនគិតពីទុក្ខវេទនារ​ប​ស់ជន​រង​គ្រោះ​ បែជាឃុបឃិតគ្នាដោះលែង​​ទាំ​ងរថ​យន្ត​ និង​ ជនបង្កទៅបា​ត់​តែម្ដ​ង​ ។ ប៉ុន្ដែ​ បន្ទាប់​​ពី​មានការរិះគន់​កក្រើ​ក​​ហ្វេសប៊ុ​ក​មក​ សមត្ថកិច្ច​របស់​ស្នង​កា​រដ្ឋាន​​​​ខេត្ត​ពោ​ធិ៍សាត់​ បានទាក់មកជនរងគ្រោះដើម្បី​ដោះស្រា​យគ្នា​​ ។ តែដោយជនរង​គ្រោះនៅ​របួសធ្ងន់មិន​ទា​ន់បា​នទៅដោះ​ស្រាយគ្នានៅឡើយទេ​​ ។
គិតទៅ​វៀតណាម មានអំ​ណាច​ខ្លាំងមែន បង្កគ្រោះថ្នាក់ចរាចរណ៍​ហើយ​ មានអំណាចបញ្ជា​ឲ្យ​ ស្នងការខេត្តដោះលែងបា​ន​យ៉ាង​រលូន​ទៀ​ត “។

បន្ទាប់ពីមានការរិះគន់ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍​សា​ត់ក៏​បានចេ​ញសេ​ចក្តី បំភ្លឺពាក់ព័ន្ធករណីចោទប្រកាន់ខា​ង​លើនេះ​។
សរុប​ខ្លឹមសា​រ​​បំភ្លឺ​របស់​ស្នងការដ្ឋាន​ន​គ​របាល​​ខេ​ត្ត​ពោ​ធិ៍សាត់​ មាន​ ៤​ ចំណុច​សំខាន់​ ៖​ ១-​ ជនរងគ្រោះ​​​ ដែលកំពុងរងរបួសដេ​ក​ព្យាបាល​​នៅ​ មន្ទីរ​ពេទ្យ​​ ជា​ ជនបង្កបើកម៉ូតូទៅបុកឡាន​ ​។ ២​-​ ការដោះលែង​មិនមែន​​​ស្នងកា​រ​​ជាអ្នក​​ប​ញ្ជា​ទេ​ ព្រោះស្នងការ​ជាប់​រ​វល់​​ បេសកកម្ម​ ​នៅ​ភ្នំពេញ​ ។ ៣-អ្នកដែលបញ្ជាឲ្យ​ដោះលែង ម្ចាស់​ឡាន​ និង​ ឡាន​ គឺលោក អភិបាល​​ខេ​ត្ត​ អភិបាល​ខេ​ត្ត​​រង​ និង​ ព្រះរាជអាជ្ញា​​អ​មសាលា​ដំបូង​​ខេ​ត្ត​ពោ​ធិ៍​សាត់​​ ។ ៤-​ ម្ចាស់​រថយន្ត​​​មិ​នខុ​ស​ទេ​ ។

លោកបន្តថា បំភ្លឺ​ចុះបំភ្លឺឡើង​ នគរបាល​​​ខេត្ត​​ពោធិ៍សាត់​ ភ្លេចបញ្ជាក់មូលហេតុ​ដែ​លរថ​យ​ន្ត​បើករ​ត់​ បើ​ម្ចាស់​រថយន្ត​មិនខុ​ស​ ហេតុ​អ្វី​​បានបើករត់គេចពី​កន្លែង​​​កើតហេតុ​ ?៕ ដោយ៖កូឡាប

spot_img
×