Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ ពែ​កមី ថា កាល​នៅ​ជាងសំណង់​ដូច​តៅ​ម៉ី​ង​ស៊ឺ​ណាស់ ស្រាប់តែ ម៉ៃ សុគន្ធ បាន​សរសើរចំៗ​ថា ដូចណាស់ ដូចមែនទែន គឺដូច​….

spot_img

​តារា​កំប្លែង​ដ៏​ល្បីឈ្មោះ​មានការ​វិវត្តន៍​ខ្លួន នាយ ពែ​កមី គេ​សង្កេតឃើញថា នាយ​បាននិងកំពុង​ជោគជ័យ​ទាំង​ការងារ​សិ​ល្បះ និង​ការរកស៊ី​មុខ​ជំនួញ​ផ្សេងៗ ពិ​េ​សសសម័យ​ដីធ្លី​ត្រូវប៉ាន់ ។​

​បើទោះជា​ជីវភាព​រស់នៅ​ហាក់​ឡើង​ទ្រនំ​ខ្ពស់​យ៉ាងណា ក៏​នាយ ពែ​កមី មិន​ភ្លេច​រម្លឹក​គ្រា​ស៊ី​អត់​ស៊ី​ឃ្លាន កាលពី​លោក​នៅ​ជាងសំណង់ ខណៈ​ប្រពន្ធ​ជា​កម្មការិនី​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​លូ​5 (​ផ្លូវ​វេ​ង​ស្រេង​) នោះឡើយ ។​

​ពិតណាស់ ថ្មីៗ​នេះ នាយ​បាន​បង្ហោះ​រូប​អនុស្សា​វី​យ៍​នា​ជាមួយ​ប្រពន្ធ​គ្រា​នៅ​ជា​សង្សារ​នឹង​គ្នា ដោយនិយាយ​កំប្លែង​លេង​ថា​៖ «​កាល​នៅ​ជាស​ង្សា​នឹង​គ្នា​. ប្តី​ធ្វើ​សំណង់​នៅ​លូ​5 ប្រពន្ធ​ធ្វើការ​រោងចក្រ​សាន​សាន​. ជិត​អ៊ី​ខាង​. បឹង​ក្រពើ​. កាល​នុង​ខ្ញុំ​ដូច​. តៅ​ម៉ី​ង​ស៊ឺ ណាស់​.» ។​

​យ៉ាងណាមិញ ក្រោយ​ឃើញ​នាយ ពែ​កមី បង្ហោះ​អ៊ួ​ត​ខ្លួន​ដូច​តៅ​ម៉ី​ង​ស៊ឺ ស្រាប់តែ​តារា​កំពូល​ទើស​លោក ម៉ៃ សុគន្ធ បាន​សរសើរ​បែប​ចំអក​ឲ្យ​នាយ​ពែ​កមី​ថា «​ដូច​ណាស់ ដូច​មែនទែន​?​គឺ ដូច​គោ​រ៉េ បួន​ជ្រុង​ស្មើ​?2​គុណ​2 = 4??» ។ ទោះយ៉ាងណា នេះ​គ្រាន់​ជាការ​លេងសើច​របស់លោក ម៉ៃ សុគន្ធ ប៉ុណ្ណោះ ៕ ដោយ​៖ លឹម ហុង​

spot_img
×