Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង ទាមទារ​ឲ្យ​កូរ៉េខាងត្បូង​ដោះលែង​មនុស្ស​

spot_img

កូរ៉េខាងជើង​អះអាងថា ការបញ្ជូន​ពលរដ្ឋ​ប្រទេស​នេះ ដែល​ត្រូវ “​ចាប់ជំរិត​” ទៅកាន់​កូរ៉េខាងត្បូង ឆ្នាំ ២០១៦ ឲ្យ​វិល​មក​ប្រទេស​វិញ ជា​លក្ខខណ្ឌ​ចម្បង ប្រសិនបើ​ក្រុង​សេ​អ៊ូ​ល​ចង់​រៀបចំ​ប្រតិភូ “​ជួបជុំ​” រវាង​បណ្តា​គ្រួសារ​ដែល​ព្រាត់ប្រាស់​គ្នា​រវាង​កូរ៉េ​ទាំង​២​។​

​ក្រោយ​ការឯកភាព​ពី​បញ្ហា​កូរ៉េខាងជើង យល់ព្រម​ចូលរួម​អូឡាំពិក​រដូវរងា​នោះ កូរ៉េខាងត្បូង​ក៏បាន​លើក​សំណូមពរ​ឲ្យ​រៀបចំ​ការជួបជុំ​រវាង​ក្រុមគ្រួសារ​ព្រាត់ប្រាស់​អំឡុង​សង្គ្រាម​កូរ៉េ ត​ភ្ជាប់​កិច្ច​ការពារ​យោធា​។​

​ប៉ុន្តែ​តាម Kyodo របស់​ជប៉ុន​ថ្ងៃទី ១៥ ខែ​មករា ដែល​ដកស្រង់​ប្រព​ភព​ពី​មេដឹកនាំ​ក្រុង​ព្យុងយ៉ាង​នោះ ល័ក្ខខ័ណ្ឌ​ចម្បង​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ជួបជុំ​នេះ​បាន លុះត្រា រដ្ឋការ​ក្រុង​សេ​អ៊ូ​ល​ត្រូវ​ប្រគល់​ស្ត្រី​កូរ៉េខាងជើង ១២​រូប ឲ្យ​វិល​ត្រឡប់​មក​ប្រទេស​វិញ​។ ស្ត្រី​ទាំងនោះ​ជា​អ្នកបម្រើ​ក្នុង​ហាង​មួយ​របស់​កូរ៉េខាងជើង​នៅ​ចិន ហើយ​ស្រាប់តែ​បាត់ស្រមោល​ជាមួយ​បុគ្គលិក​ប្រុស​ដែលជា​អ្នក​គ្រប់គ្រង​ពួកគេ​នៅ​ខែ មេសា ឆ្នាំ ២០១៦​។​

​កូរ៉េខាងជើង​ចាត់ទុកថា ពួកគេ​បាន​ត្រូវ​អ្នកគ្រប់គ្រង​ស្ថាប័ន​ចារកម្ម​របស់​កូរ៉េខាងត្បូង​បញ្ឆោត​យកទៅ​ប្រទេស​ខ្លួន​។ ប៉ុន្តែ​ភាគី​កូរ៉េខាងត្បូង​បាន​អះអាងថា ពួកគេ​បាន​ស្ម័គ្រចិត្ត​ភៀសខ្លួន​ទៅវិញ​ទេ​។​

​របៀបវារៈ​១​នេះ អាច​បង្ក​ជា​ឧបសគ្គ​សម្រាប់​ក​ច្ចការ​ពារ​បន្ត​រវាង​កូរ៉េ​ទាំង ២៕ សូ​យ​ន​

spot_img
×