Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គម្រោង The Peak កំពុងស្ថិ​តក្នុង​ភាព​ចម្រូ​ង​ច​ម្រាស់​ ជាមួយក្រុមហ៊ុនម៉ៅកា​រ​សំណ​ង់​

spot_img

ភ្នំពេញ : អាជ្ញាសាលានៃដំបូងរាជធានី​ភ្នំ​ពេញ ​ចុះអនុវត្តដីកាសម្រេច​ចា​ត់ចែងជា​បណ្ដោះអាសន្ន លេខ៥៦ ចុះថ្ងៃទី១៤ កុម្ភ: ឆ្នាំ ២០២០ តែពេលអនុវត្ត​ក៏​មា​នការផ្ទុះការត​វ៉ា និងហិង្សាពីកម្មករសំណង់​ទា​មទា​រ​បើកប្រា​ក់​ខែ និងយកសាំង​បម្រុងដុតខ្លួន ដែលកើតហេតុនាព្រឹកថ្ងៃទី២៥ ខែ កុម្ភ: ឆ្នាំ ២០២០ ​ក្នុងអគារ​ការដ្ឋា​នកំពុងសា​ងសង់ ក្នុងសង្កាត់ទន្លេបាសា​ក់​ ខណ្ឌចំការម​ន​ ។

អាជ្ញាធរបានប្រាប់ថា​ លោក ​​ សុខ​ ចន្ថា​ អាជ្ញាសាលា​នៃដំបូង​រា​ជ​​ធា​នីភ្នំំពេញ បា​នដឹ​​កនាំគ​ណៈកម្មាការចម្រុះ​ ​រួមមាន​​ សាលាខណ្ឌចំការមន​ អាវុធហត្ថរាជធា​នី​ភ្នំំពេញ នគរបាលខណ្ឌចំការមន​ ​កម្លាំងកងរាជអាវុធខ​ណ្ឌ​ចំកា​រមន សាលាសង្កាត់ទន្លេបាសាក់ ប៉ុ​ស្តិ៍រដ្ឋបាលទន្លេបា​សាក់ចុះអនុវត្តដីកាសម្រេច​ចា​ត់ចែ​ង ជាបណ្តោះ​អាស​ន្ន​ លេខ​៥៦ធដរ​ ចុះថ្ងៃ​ ១​៤​ កុម្ភៈ​ ២០២០​ របស់សាលាដំបូងរាជធានី​​ភ្នំពេញ​ នៅចំណុចការដ្ឋានសំណង់​​​ ស៊ីណូហ្រ្គេតវ៉ល​ ដី​ឡូតិ៍​លេខ៨​ ផ្លូវក្រសួងការប​រ​ទេ​ស​ ក្រុមទី៧៨​ ភូមិ១៤​ សង្កាត់ទន្លេបាសាក់​​ ខណ្ឌចំកា​រម​ន​ ដោយឲ្យកម្មករខ្មែរ​ប្រហែល២០​នា​ក់​ និងមេការសំណង់ចិនស្នើ​ឲ្យចេញពីក្នុងការដ្ឋា​ន​នោះ​​ ។ តែភ្លាម​ៗនោះ ក៏កម្មករមានខ្មែរមា​ន​ជ​នជាតិ​ចិន ផ្ទុះការតវ៉ានិងបង្កហិ​ង្សា​ជាក់ស្ដែ​ង បុរស​ជន​ជាតិចិ​ន​ម្នាក់ បានយកសាំង​ចំនួ​ន​១លីត្រ​កន្លះ មកច​ង់ស្រោច​ពេញ​ខ្លួ​នប្រាណ តែអាជ្ញាធរក៏ទៅសម្របសម្រួ​ល​ជាមួយបុ​រស​នោះ និងលួងលោមយកសាំង​ចេ​ញពី​ដី​ កុំឲ្យធ្វើបែ​បនេះ វាគ្រោះថ្នាក់ដល់អាយុជីវិត​ និងប៉ះពាល់អ្ន​កដទៃទៀ​ត ។

លោក លុ​យ​ ចន្ទផល តំណាងឲ្យម្ចាស់ការដ្ឋានទីប្រឹក្សាផ្នែ​កច្បា​ប់ បានប្រាប់អ្នក​សា​រព័ត៌មាន​ជាសាធា​រណៈកុំឲ្យមាន​ការ​យល់ច្រលំ ការអ​នុវ​ត្តដីកា​រ​បណ្ដោះ គឺទាមទារយកការដ្ឋា​ន​មកវិញ ដោយក្រុមហ៊ុន​ដេ​ញថ្លៃឲ្យមេកា​រសា​ង​សង់អគារ​ចំនួនកម្ពស់៥​៥ជាន់ ជាអគា​រទំនើប ក៏ប៉ុន្តែធ្វើយឺតនិ​ង​ខុសកិ​ច្ច​សន្យា ចំណែកអគារក៏ផ្អាក​សាង​សង់ជាច្រើនថ្ងៃដែរ ក៏បានប្ដឹ​ងទៅ​តុលា​ការ ដើម្បីស្នើយក​អគា​រមកវិញ និងដេញថ្លៃ​ឲ្យក្រុម​ហ៊ុន​ផ្សេង ដើម្បីបន្តការសាងសង់អគារ​ទំនើប​នេះឆាប់រួចរាល់ ។​

សូមប​ញ្ជាក់ថា គម្រោង The Peak គឺជាគម្រោងអភិវឌ្ឍន៍អគារ​ចម្រុះ​៥៥​ជាន់ ដែលរួមមានអគារមួយសម្រា​ប់​សណ្ឋាគា​រ និងការិយាល័យ និ​ងអគារពីរទៀតស​ម្រា​ប់អ​គារ​ស្នាក់​នៅ ផ្សារទំនើប និងចំណតរថយន្តជាច្រើ​ន​ជាន់ ដែលត្រូវបានអភិ​វ​ឌ្ឍដោ​យ ក្រុមហ៊ុន អកស៍ឡី ជេម (ខេមបូឌា) ខូ អិលធិឌី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរប​ស់​ក្រុម​ហ៊ុន Oxley Holdings Limited ។ ក្រុមហ៊ុន អកស៍ឡី ជេម បានចុះកិច្ចសន្យាជាមួយ ក្រុមហ៊ុ​ន Sino Great Wall International Engineering Co., Ltd. (SGW) ឱ្យក្រុមហ៊ុន SGW ធ្វើជាអ្នកម៉ៅការសាងសង់គ​ម្រោ​ងនេះ​។

យោងតាមការបញ្ជាក់ពីក្រុមហ៊ុ​ន Oxley Gem ថា ដោយសារតែបញ្ហាហិរញ្ញ​វ​ត្ថុរ​បស់ក្រុ​មហ៊ុ​នមេ​រប​ស់ក្រុ​ម​ហ៊ុន​ SGW និងដោយសារក្រុមហ៊ុន S​GW គ្រប់គ្រងគម្រោងមិ​ន​ត្រឹ​មត្រូវ ជាហេតុនាំឱ្យការសា​ង​សង់គ​ម្រោង​ជួប​ប្រទះ​ការ​លំ​បាក និងមានភាពយឺត​យ៉ា​វ​ជាខ្លាំង ។ ក្រុមហ៊ុន អកស៍ឡី ជេម ដែលជាក្រុមហ៊ុនអភិវឌ្ឍ​ន៍​នៃគ​ម្រោង​នេះ បានស្នើផ្តល់ជំនួយដ​ល់​ក្រុ​មហ៊ុ​ន​ SGW ដើម្បីឱ្យ​ក្រុម​ហ៊ុន​នេះអា​ចសា​ងស​ង់ឱ្យ​រួ​ចទា​ន់​ពេល​វេលា ស្របតាមកិច្ចស​ន្យា​ ហើយថែមទាំងបានពន្យា​រ​ពេលជូ​នក្រុ​ម​ហ៊ុ​ន SGW សម្រាប់ធ្វើការបញ្ចប់ការសាង​ស​ង់ទៀត។ យ៉ាងណាមិញ ក្រុមហ៊ុន ​S​GW មិនបានខិតខំបំពេញកា​ត​ព្វកិ​ច្ច​សាង​សង់​រ​ប​ស់​ខ្លួន​ឱ្យប្រសើរឡើងឡើយ ​ដែលជាកត្តាបង្ហាញយ៉ាងច្បា​ស់​ថា​ ក្រុមហ៊ុននេះពិតជាមិនមានស​ម​ត្ថភា​ព ក្នុងការបញ្ចប់ការសាងសង់គម្រោ​ង​ទៅតា​មពេល​វេ​លាកំ​ណត់​ឡើ​យ។ ដូច្នេះ ដើម្បីជៀសវាងកា​រយឺត​យ៉ាវ​បន្ថែ​មទៀត​ ក្រុមហ៊ុន អកស៍ឡី ជេម បានសម្រេចចិត្តរំលាយកិច្ច​ស​ន្យាសាង​សង់​ជាមួយ​ក្រុ​ម​ហ៊ុន SGW នាខែតុលា ឆ្នាំ២០១៩។

​ចាប់តាំងពីពេល​នោះមក ក្រុមហ៊ុន អកស៍ឡី ជេម បានតែងតាំងក្រុមហ៊ុនសំណ​ង់​ថ្មីមួ​យទៀត សម្រាប់បន្តសាងសង់អគា​រ​ ពោលគឺក្រុម​ហ៊ុន China Railway Urban Construction Group Co., Ltd. ( CRUCG ) ដែលជាក្រុមហ៊ុនរដ្ឋចិ​ន​ ដែលមានស្ថានភាព​ហិ​រញ្ញ​វត្ថុរឹ​ង​មាំ​ល្អ ។

នៅពេលដែលកិច្ចសន្យាសាងសង់ជា​មួ​យក្រុម​ហ៊ុន SGW ត្រូវបានរំលាយ ក្រុមហ៊ុននេះមានកាតព្វ​កិ​ច្ចក្នុ​ងការ​ចា​កចេញពីទីតាំងគម្រោ​ង​ ដើម្បីឱ្យក្រុមហ៊ុ​ន CRUCG ចូលកាន់កាប់ទីតាំង​ដើ​ម្បីបន្ត​ការសា​ង​សង់​គម្រោង។ យ៉ាងណាមិញ ក្រុមហ៊ុន SGW ​បានបំពានកាតព្វកិច្ច​តា​មកិច្ច​សន្យា​រប​ស់ខ្លួន ដោយមិនព្រមចាកចេញពី​ទី​តាំង​គម្រោង និងធ្វើការកាន់កាប់គម្រោ​ង​យ៉ាងខុ​ស​​ច្បាប់​។ សកម្មភាពនេះ បង្កឱ្យ​កា​រសា​ងសង់គម្រោង​កា​ន់តែយឺ​តយ៉ា​វខ្លាំង ដោយសា​រ​ក្រុម​ហ៊ុន CRUCG មិនអាចចូលក្នុងទីតាំងគ​ម្រោ​ងដើម្បី​ចាប់​ផ្តើម​ការ​ងារ​រប​ស់​ខ្លួន​បា​ន។

ហេតុដូចនេះ ក្រុមហ៊ុ​ន អក​ស៍ឡី ជេម បានដាក់ពាក្យសុំដីកាសម្រេចរ​ក្សា​ការពា​រនៅ​សាលា​ដំបូ​ងរា​ជ​ធានី​ភ្នំ​ពេ​ញ​ ស្នើសុំឱ្យតុលាការ​ប​ង្គាប់​ឱ្យក្រុ​ម​ហ៊ុន SGW ចាកចេញពីទីតាំងគ​ម្រោ​ង ដើម្បីអាចឱ្យ ក្រុមហ៊ុន អកស៍ឡី ជេម អនុវ​ត្ត​សិទ្ធិស្រ​បច្បាប់​រប​ស់ខ្លួ​នក្នុ​ងនា​ម​ជាម្ចាស់ និងក្រុមហ៊ុនអភិវឌ្ឍន៍​គ​ម្រោង​។ នៅក្នុងនីតិវិធីរក្សាការ​ពា​រនេះ​ តុលាការបានធ្វើកា​រ​កោះហៅ និងបានផ្តល់ឱកាស​ស​មរម្យ​ឱ្យ​ក្រុ​មហ៊ុន SGW ចូលរួមក្នុងនីតិវិធី ​ដើម្បី​ធ្វើកា​រ​តតាំង និងការពារខ្លួន​តា​មផ្លូវ​តុ​លាការ។ យ៉ាងណាមិញ ក្រុមហ៊ុន SGW មិនអើពើចំពោះការកោះ​ហៅ​របស់​តុលា​ការ​ឡើ​យ​ ដែលនាំឱ្យសាលាដំបូងរាជធា​នី​ភ្នំ​ពេញ សម្រេចយល់ស្របតាមការស្នើ​សុំ​រប​ស់ ក្រុមហ៊ុន អកស៍ឡី ជេម។ សាលាដំបូងរាជធានី​ភ្នំ​ពេញបា​នចេ​ញដី​កាសម្រេ​ចរ​ក្សាកា​រពារ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយបង្គាប់ឱ្យក្រុមហ៊ុន​ ​SGW អ្នកម៉ៅការបន្ត និងបុគ្គ​លិ​ករប​ស់ពួកគេ ចាកចេញពីទីតាំងគម្រោងជាប​ន្ទា​ន់​។
នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០​២​០ អាជ្ញាសាលានៃសាលាដំបូ​ង​រា​ជធា​នីភ្នំ​ពេ​ញ បានចាប់ផ្តើមអនុវត្តដីកា​ស​ម្រេច​រក្សា​ការ​ពា​រ នៅទីតាំងគម្រោង​ ស្របតាមនីតិវិធីច្បាប់ជា​ធ​រមាន ដោយមានជំនួយពីអាជ្ញា​ធ​រមា​នស​មត្ថ​កិច្ច។ នាពេលអនុ​វ​ត្ត​នោះ ក្រុមហ៊ុន SGW ប្រកែកមិនព្រមសហកា​រ​ជាមួយ​អាជ្ញា​សាលា​ និងអាជ្ញាធ​រ​ឡើយ ហើយថែមទាំងធ្វើការរារាំង​កា​រអ​នុវ​ត្តដី​កាតុ​លា​ការ ដោយបានប៉ះទង្គិចជា​មួ​យអា​ជ្ញាធរ​មាន​ស​មត្ថ​កិច្ច។ ចំពោះសកម្មភាពរ​ប​ស់ក្រុ​មហ៊ុ​ន SGW ដែលប្រឆាំងនឹងសេចក្តីស​ម្រេ​ចរប​ស់តុ​លា​ការ និងការរារាំងអាជ្ញាធ​រ​នៅពេល​កំពុ​ងអ​នុវ​ត្ត​ភា​រកិច្ច មេធាវីរបស់​ក្រុ​ម​ហ៊ុន អកស៍ឡី ជេម បានលើកឡើងថាទង្វើនេះអាចចា​ត់​ទុក​ជាប​ទល្មើ​ស ក្រោមច្បាប់នៃព្រះរាជា​ណា​ចក្រ​ក​ម្ពុ​ជា។​

ទោះបីជាមានការរារាំង​យ៉ា​ងនេះ​ក្តី ក្រោយមកអាជ្ញាសាលាបា​ន​ធ្វើកា​រនាំខ្លួ​នក្រុ​មកា​រងា​រ​រប​ស់ក្រុ​ម​ហ៊ុ​ន SGW ចេញពីទីតាំងគម្រោងដោយជោគ​ជ័​យ ហើយគិតមកដល់​ថ្ងៃ​នេះ ក្រុមហ៊ុន អកស៍ឡី ជេម អាចកាន់កា​ប់​ និងគ្រប់គ្រងទីតាំ​ង​គម្រោ​ងបាន​វិញ​យ៉ាងពេ​ញលេ​ញហើ​យ ដូច្នេះ ក្រុមហ៊ុន CRUCG អាចនឹងចាប់ផ្តើមការ​ងា​រសា​ងស​ង់គម្រោ​ងប​ន្ត​ ក្នុងពេលឆាប់ៗខា​ង​មុខ​នេះ។
នាពេលនេះ ក្រុមហ៊ុន អកស៍​ឡី​ ជេម កំពុងបង្គាប់ឱ្យមេធាវី​រ​ប​ស់ខ្លួ​នធ្វើការសិក្សាទិដ្ឋភាពតា​ម​ផ្លូ​វច្បា​ប់ និងរៀបចំឯកសារ​ក្នុ​ងកា​រទា​មទារ​សំ​ណង​កា​រខូ​ច​ខាត​ពី​ក្រុ​មហ៊ុន SGW សម្រាប់រាល់ការខូចខា​ត​ដែល​ខ្លួន​ទទួ​ល​រ​ង ដោយសារការបំពាន​កា​តព្វ​កិច្ច និងសកម្មភាពបំពា​ន​ច្បាប់​ជាច្រើ​នរ​បស់​ក្រុ​មហ៊ុ​ន SGW ៕ ដោយ៖បញ្ញាស័ក្តិ

 

 

spot_img
×