Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​ក្នុង​ស្រុក​សណ្តាន់​កំពុង​ផ្លាស់ប្តូរ​ឥរិយាបទ​ពី​ការពឹង​បន្លែ​ព្រៃ​មក​អាស្រ័យ​បន្លែ​ដាំ​តាម​គ្រួសារ​

spot_img

​ខេត្ត​កំពង់ធំ​៖​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​២​ក្នុង​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ កំពុង​ផ្លាស់​ប្តូរ​ឥរិយាបទ​បណ្តើរៗ​ពី​ការ​ពឹងពាក់​បន្លែ​ព្រៃ​មក​អាស្រ័យ និង​ស្វែងរក​ចំណូល​ពី​ការដាំ​បន្លៃ​តាម​គ្រួសារ​។ ប្រជាពលរដ្ឋ​ទាំង​ពីរ​សហគមន៍​នោះ​គឺ សហគមន៍​តំបន់ការពារធម្មជាតិ​ជាំ​ធ្លក ឃុំ​ង​ន និង​សហគមន៍​តំបន់ការពារធម្មជាតិ​ស្ករ​ក្រូច ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ​ដែល​កំពុង​អាស្រ័យ​ផល​លើ​ដំណាំ​បន្លែ​ត្រកួន ឆៃ​ថាវ ស្លឹក​ខ្ទឹម និង​ននោង​ជាដើម​ដែល​ជា​ការផ្តល់​ពូជ និង​ការបណ្តុះបណ្តាល​ពី​គម្រោង​បន្សាំ​និង​ការប្រែប្រួល​អាកាសធាតុ​ពី​គម្រោង​របស់​ក្រសួង​បរិស្ថាន​។​

​មាន​មូលហេតុ​សំខាន់​មួយ​ដែល​ធ្វើឱ្យ​ប្រជា​សហគមន៍ ផ្លាស់ប្តូរ​ឥរិយាបទ​គឺ​ការបណ្តុះបណ្តាល អប់រំ និង​យកចិត្តទុកដាក់​ដែល​ក្រសួង​បរិស្ថាន​បាន​ដាក់ចេញ​ដើម្បី​ពង្រឹង​ជីវភាព​នៅ​តាម​សហគមន៍ បន្ថែម​នឹង​ភាពលំបាក​កាន់តែ​ខ្លាំង​លើ​ការស្វែងរក​បន្លែ​ព្រៃ​របស់​ប្រជាពលរដ្ឋ​។​

​លោក​គឹម សារិន អនុប្រធាន​នាយកដ្ឋាន​នៃ​ក្រសួង​បរិស្ថាន និង​ជា​អ្នក​អនុវត្ត​គម្រោង​បន្សាំ​និង​ការប្រែប្រួល​អាកាសធាតុ បាន​សង្កេតឃើញថា ប្រជាពលរដ្ឋ​ភាគច្រើន​ក្នុង​តំបន់​កំពុង​កែប្រែ​ឥរិយាបទ​លើ​ការ​ពឹងពាក់​លើ​បន្លែ​ព្រឈើ​កាន់តែ​ច្រើនឡើងៗ ដែល​ជា​លទ្ធផល​គួរ​ជាទី​មោទនៈ​។​

​តាមរយៈ​ការដាំ​បន្លែបង្កា​តាម​ផ្ទះ​នេះ ប្រជា​សហគមន៍​ក្នុង​តំបន់ការពារធម្មជាតិ​ទាំងពីរ កំពុងតែ​បាន​កាត់បន្ថយ​ការចំណាយ​ចំពោះ​តម្លៃ​អាហារ​ប្រចាំថ្ងៃ បន្ថែម​ចំណូល​សម្រាប់​គ្រួសារ​នីមួយៗ​ដែល​កំពុង​បង្កើន​ការដាំដុះ ហើយ​ជាពិសេស​គឺ​បន្លែ​តាម​គេហដ្ឋាន​នេះ បាន​ជួយ​បំពេញ​អាហារ​រូប​ប​ត្ថ​មតាម​គ្រួសារ​នីមួយៗ​ផងដែរ​។​

​លោក គឹម សារិន បានបញ្ជាក់​ថា ការ​ដាំ​បន្លែ​នេះ​មិនមែន​កិច្ចការងារ​ចម្បង​របស់​ក្រុមគ្រួសារ​នីមួយៗ​ឡើយ ប៉ុន្តែ​វា​ជា​ការងារ​បន្ថែម​របស់​ពលរដ្ឋ​ដើម្បី​ធានា​អាហារ​រូបត្ថ​ម​ប្រចាំ​គ្រួសារ ការកាត់បន្ថយ​ចំណាយ​ថ្លៃ​អាហារ និង​ការបង្កើន​ចំណូល​ដែល​គ្រួសារ​ខ្លះ​ទទួលបាន​ប្រាក់​សម្រាប់​បន្ថែម​លើ​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×