Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID0-19៖ អ្នកស្លា​ប់នៅ​ចិន​កើន​ដល់​ជិត ២.៨០០នាក់ ខណៈការឆ្លងមានការ​ថ​យចុះ

spot_img

ប្រទេសចិន នៅថ្ងៃសុក្រនេះបានប្រកាស​ថា មានអ្នកស្លាប់ថ្មី​ចំនួន ៤៤នាក់ដោយសារវីរុ​ស​កូរ៉ូ​ណា ដែលធ្វើឲ្យតួលេខនៃអ្នកស្លាប់​សរុ​ប កើនដល់ជិត ២.៨០០នាក់។​

តួលេខនៃអ្នកស្លា​ប់ កើនឡើងបន្តិ​ច បើធៀបទៅនឹងថ្ងៃព្រហស្ប​តិ៍​ម្សិល​មិញ ដែលមានអ្នក​ស្លា​ប់ត្រឹ​មតែ ២៩នាក់ប៉ុណ្ណោះ។ ​អ្នកស្លាប់ទាំងអស់គឺស្ថិតនៅ​ក្នុ​ងខេ​ត្តហូបេ កន្លែងដែលវីរុសម​រណៈខាង​លើបា​ន​ផ្ទុះកាល​ពីចុ​ង​ឆ្នាំ ២០១៩។

ចិនក៏បានរាយការណ៍ថា​ មានកា​រ​ឆ្លង​ថ្មី​ចំនួន ៣២៧ករណី ដែលមានការធ្លាក់ចុះពី​ ៤៣៣ករណីកាលពីថ្ងៃម្សិ​ល​មិញ​ ហើយនេះគឺជាតួលេខ​នៃ​ការ​ឆ្លង​ទាបបំផុត ក្នុងរយៈពេល​ជា​ងមួយ​ខែចុ​ងក្រោ​យ​នេះ​។

រហូតមកដល់​ពេ​លនេះ ចំនួនអ្នកឆ្ល​ង​វីរុស COVID-19 សរុបនៅចិន បានកើនដល់ ​៧៨.៨២៤ករណី។ នេះជាការបញ្ជាក់រប​ស់​គណៈ​កម្មកា​រ​សុខ​ភាព​ជាតិ​ចិ​ន៕

អត្ថបទប្រែសម្រួលដោយ​៖ សុភ័​ក្រ
ប្រភព៖ Channelnewsasia

spot_img
×