Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហុងកុងរ​កឃើ​ញឆ្កែ​មួយ​ក្បាលមានផ្ទុកវីរុសកូ​រ៉ូ​ណា

spot_img

អាជ្ញាធរហុងកុង ​នៅថ្ងៃសុក្រនេះ បាននិយាយថា ពួកគេបានដាក់ឆ្កែរបស់អ្ន​ក​ជំងឺកូ​រ៉ូ​ណាម្នា​ក់ ឲ្យនៅដាច់ដោយឡែ​ក​ពីគេ​ ក្រោយពេលការធ្វើ​តេ​ស្តលើ​សំណា​ករបស់ឆ្កែប​ង្ហាញថាមានផ្តុកវីរុសកូ​រ៉ូ​ណាខ្សោ​យ ប៉ុន្តែពួកគេមិនទាន់​មា​នភស្ថុតា​ងនៅ​ឡើ​យទេថា តើវីរុសនោះអាចចម្ល​ង​ទៅកា​ន់សត្វ​ឬ​យ៉ាង​ណា​ទេ​។

សុនខនៅមិនមានបង្ហាញរោគស​ញ្ញា​អ្វីទេ​ តែវាត្រូវអាជ្ញាធរដាក់ឲ្យនៅដោយឡែករយៈពេ​ល​ ២សប្តា​ហ៍។​

មន្ទីរអភិរក្សជលផល​ ​និងក​សិកម្ម​ហុ​ងកុង បាននិយា​យថា ខ្លួននឹងធ្វើតេស្តប​ន្ថែ​មទៀ​ត ដើម្បីបញ្ជា​ក់​ថា តើវាមានផ្ទុ​ក​វីរុស​កូ​រ៉ូណា​​​ឬអត់។

សូមបញ្ជាក់ថា បច្ចុប្ប​ន្ននេះ ហុងកុង មានអ្នកផ្ទុកវីរុសមរ​ណៈ​ខាង​លើ​ចំនួន ៩៣ករណី និងមានការស្លាប់ ២ករណី៕

អត្ថបទប្រែស​ម្រួលដោយ​៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×