Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនស្រីអប្រិយ ខឹង​ម្តាយ​រៀបចំ​ខោអាវ​ឲ្យ​មិនទាន់​ចិត្ត​ដើរលេង ប្រើ​ដៃជើង​ទាត់​ធាក់ ជាន់ឈ្លី​ក្បាល​ម្តាយ​ដូច​សត្វ​ធាតុ​ កុំអ្នកជិតខាងដឹង ម្លេះ….

spot_img

​ស្ត្រី​ជា​ម្តាយ​ម្នាក់​ត្រូវបាន​កូនស្រី​ចិត្ត​សណ្តាន​ក្រពើ អាយុ ១៧ ឆ្នាំ វាយដំ​យ៉ាង​សាហាវ ដោយសារតែ​ខឹង​គាត់​មិន​រួសរាន់​រៀបចំ​ខោអាវ​ឲ្យ​ទាន់​ចិត្ត ។ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ Desa Tuatuka ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ ។​

​យោងតាម​សារព័ត៌មាន Tribun បាន​ឲ្យ​ដឹងថា កូនស្រី​ឈ្មោះ TH បាន​ឲ្យ​ម្តាយ​រៀបចំ​សម្លៀកបំពាក់​ឲ្យ ដើម្បី​នាង​ចេញទៅ​ដើរលេង​នៅ Kota Kupang ។ នៅពេលនោះ ម្តាយ​ដែលមាន​ឈ្មោះថា AH បាន​ឆ្លើយតប​ថា កូនស្រី​គួរ​អត់ធ្មត់​តិច​ទៅ ព្រោះ​ពេលនេះ ម្តាយ​កំពុង​ជាប់រវល់​ចំអិន​នៅក្នុង​ផ្ទះបាយ ។​

​ទោះយ៉ាងណា ក្មេងស្រី​ទំនើងរូបនេះ ស្តាប់​មិន​ចូល​នូវ​អ្វីដែល​ម្តាយ​តប​ឡើយ និង​ផ្ទុយទៅវិញ នាង​បែរជា​ស្តីបន្ទោស​ឲ្យ​ម្តាយ​ខ្លាំងៗ រហូត​ឈាន​កើតមាន​អំពើហិង្សា​ដ៏​សាហាវ​តែម្តង ។ TH បាន​យកដៃ​វាយ​ក្បាល និង​យក​ជើង​ទាត់​ផ្នែក​ខាងក្រោម​ដងខ្លួន និង​ក្បាល​របស់​ម្តាយ ប្រៀប​ដូច​សត្វ​ធាតុ​អ៊ីចឹង ។​

​សំណាង​ហើយ ដែល​សម្លេង​ស្រែកយំ​របស់​ម្តាយ បាន​លេចឮ​ដល់​អ្នកជិតខាង ចេញមក​ជួយ​អន្តរាគមន៍ ពុំនោះសោត ស្ត្រី​ជា​ម្តាយ​មិន​យ៉ាងណា​នោះទេ ព្រោះតែ​មិនអាច​តដៃ​នឹង​កូន​កំណើត​ក្រពើ​បែបនេះ ។​

​ក្រោយ​ហេតុការណ៍​កើតឡើង ប៉ូលីស​ក្នុង​តំបន់​បានមក​ដល់​ភ្លាមៗ និង​នាំខ្លួន​កូនស្រី​រូបនេះ​ទៅ​ប៉ុស្តិ៍ ដើម្បី​ស៊ើបអង្កេត​បន្ថែម ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕

ប្រែ​សម្រួល​ដោយ​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)

spot_img
×