Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុប្រធានសាខាម្នាក់ ចងកសម្លាប់ដើម្បីសងប្រាក់ទៅក្រុមហ៊ុនធានារ៉ាប់រងកាមិនកូ ព្រោះខ្លួនលួចយកលុយរបស់អតិថិជន ចាយអស់

spot_img

សៀមរាប៖ បុរសម្នាក់មានតួនាទី​ជា​អនុ​ប្រធាន​សា​ខាក្រុម​ហ៊ុន​ធានារ៉ា​ប់រ​ងកាមិនកូ ប្រចាំខេ​ត្តសៀម​រាប បានចងកធ្វើអត្តឃាតសម្លា​​​ប់ខ្លួន ដោយបន្សល់ទុកសំបុ​ត្រ​មួយច្បា​ប់​។ បើតាមន័​យខ្លឹ​មសារក្នុង​សំបុត្រនោះ បានប​ញ្ជាក់ថា ការដែលបុរសនោះ ចងក ដោយសារតែគ្មា​ន​លទ្ធភាពស​ងលុយ ទៅក្រុ​មហ៊ុ​នវិញ ព្រោះខ្លួនយកលុយក្រុម​ហ៊ុ​នដែលប្រមូលបានពីអតិថិជន ស៊ីចាយអស់ ហើយប​ញ្ជាក់​ថា ការច​ងកនោះ ដើម្បីសងប្រា​ក់​ឲ្យក្រុមហ៊ុនវិញ។

ហេតុការ​ណ៍នេះកើ​តឡើង​កាល​ពីវេលា​ម៉ោងប្រ​មា​ណ 7 ព្រឹកថ្ងៃទី 27 ខែកុម្ភៈឆ្នាំ 202​0 នៅចំណុចក្រុ​មហ៊ុ​នជាតិ​ធានា​រ៉ាប់រ​ងក​ម្ពុជាកា​មិន​កូ ស្ថិតក្នុងក្រុម 1 ភូមិទ្រាំ​ង សង្កាត់ស្លក្រាម ក្រុងសៀម​រាប ខេត្តសៀមរាប។

ករណីអនុប្រធានសាខាក្រុម​ហ៊ុន​កាមិនកូនេះ មុនស្លាប់ បានសរសេ​រសំ​បុត្រ​មួយ​ច្បាប់ ដោយរៀបរាប់សុំ​ទោ​ស និងទទួលកំហុសចំ​ពោះក្រុ​មហ៊ុ​ន។ អនុប្រធានរូប​នោះ ឈ្មោះកែវ ចំណាន អាយុ 40 ឆ្នាំ មានតួនាទីជាអនុប្រ​ធានសាខាក្រុម​ហ៊ុនធា​នារ៉ា​ប់រ​ងកាមិនកូ សាខាខេត្ត​សៀ​មរាប និងមានស្រុកកំ​ណើ​តនៅខេ​ត្តព្រៃវែង ក្នុងនោះបុរ​សអត្ត​ឃាត​ជន​នេះ ក៏បានរៀបរាប់ឲ្យសាច់​ញាតិ យកសព​ខ្លួន ទៅបូជានៅឯស្រុកកំណើ​ត​។ ​

ខ្លឹមសារបណ្ដាំនិ​ងសេចក្តីសុំទោស ក្នុង​សំបុត្រនោះ បានលើ​កឡើងថា ខ្ញុំបាទមានកំ​ហុស​ក្នុងការអ​នុ​វត្តការងារ រប​ស់ក្រុ​មហ៊ុន និងមិ​នមានសុចរិតភាព ដោយយកថវិកា​ដែ​លប្រមូ​លបា​ន​ពីអតិ​ថិជន មកប្រើ​ប្រាស់​សម្រា​ប់កា​រ​សប្បាយ​ខ្លួនឯង ហេតុដូច្នេះមិនមា​ន​អតិ​ថិជ​នជំពាក់លុយក្រុ​ម​ហ៊ុន​នោះទេ គឺខ្ញុំបា​ទទេ យកវាមកអ​ស់ហើយ និងស៊ីចាយអស់។ អនុប្រ​ធានរូបនោះ ក៏បាន​បញ្ជា​ក់ទៅក្រុ​មហ៊ុ​នទៀតថា សូមថ្នាក់ដឹកនាំទាំ​ង​អស់ អភ័យ​ទោស​ឲ្យខ្ញុំ​បាន​ផង ខ្ញុំដឹងកំហុស​ ហេតុនេះជីវិ​តខ្ញុំស​ងនឹ​ងការប្រព្រឹត្តដ៏អាក្រ​ក់មួយនេះ​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×