Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​ណាស់​! អ្នកគ្រូ​ពេទ្យ​ម្នាក់​ស៊ូ​នឹង Covid-19 មុខ​ឡើង​ស្លេកស្លាំង ខណៈ​ក្រុមគ្រូពេទ្យ​វូ​ហាន​ទាំងអស់ អំពាវនាវ​ជំនួយ​ពី​ពិភពលោក​

spot_img

​វីរុស​វីរុស Covid-19 នៅតែ​រីក​រាលដាល​ពាសពេញ​ពិភពលោក​។ ទោះបីជា​ដំណឹង​ពី​អ៊ូ​ហាន​ខ្លួនឯង មាន​ចំនួន​ស្លាប់​ធ្លាក់ចុះ​បន្តិច​ក៏ដោយ តែ​មិនមែន​មានន័យថា ពួកគេ​ឈប់​ធ្វើការ​នោះទេ​។ ពិតណាស់ បុគ្គលិក​ពេទ្យ​ដែល​បានមកពី​គ្រប់ទិសទី​ក្នុងប្រទេស​ចិន គឺ​ខិតខំ​ធ្វើការ​ជាង​ពេល​បច្ចុប្បន្ននេះ​ទៅទៀត ហើយ​ពួកគេ​ភាគច្រើន​បាន​ឈានដល់​ចំណុច​ដេក​ដួល​។ បន្ថែម​ពីលើ​នោះ ការផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ​មាន​កម្រិត​ទាប​គ្រប់ពេលវេលា​ផងដែរ​។​

​យោងតាម​សារព័ត៌មាន Oriental Daily បុគ្គលិក​ពេទ្យ​នៅ​ទី​នោះបាន​និយាយថា របាំងមុខ N95, វ៉ែនតា​, សម្លៀកបំពាក់​ការពារ​, ស្រោមដៃ និង​ឧបករណ៍​ការពារ​ផ្សេងទៀត គឺ​ក្សត់​ណាស់​។ ក្រៅពីនេះ នៅពេល​ពួកគេ​កំពុង​ព្យាបាល​ជំងឺឆ្លង​ខ្លាំង ពួកគេ​លាងដៃ​ញឹកញាប់ ដោយសារតែ​ពួកគេ​ខ្លះ​មាន​កន្ទួល​ឈឺចាប់​នៅលើ​ដៃ​របស់​ពួកគេ​។​

​ម្យ៉ាងទៀត ដោយសារ​ពួកគេ​ទាំងអស់​ត្រូវ​ពាក់​ម៉ាស់ និង​សម្លៀកបំពាក់​ការពារ​ក្នុងអំឡុងពេល​យូរ ហេតុនេះ ពួកគេ​ខ្លះ​មាន​ដំបៅ​សម្ពាធ​នៅលើ​ថ្ងាស​និង​ត្រចៀក​។ ពួកគេ​បាន​និយាយថា​

“​ការពាក់​ស្រោមដៃ ៤ ស្រទាប់ ធ្វើឱ្យ​វា​ពិបាក​ក្នុង​ការធ្វើ​អ្វីៗ​។ យើង​មិន​ទាំង​អាច​បើក​ការ​វេច​ខ្ចប់​ឧបករណ៍​វេជ្ជសាស្ត្រ​ផងដែរ ដូច្នេះ​វា​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​ក្នុង​ការជួយ​អ្នក​ជម្ងឺ​តាមរយៈ​ការចាក់​។​”

​ក្នុងនោះ មាត់​របស់​បុគ្គលិក​ថែទាំ​មួ​ួ​យ​ចំនួន បាន​លេចចេញ​ពងបែក ហើយ​មាន​ករណីខ្លះ​ដែល​ពួកគេ​ត្រូវ​បាត់បង់​ដោយសារ​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប និង​កម្រិត​អុកស៊ីសែន​ទាប​។​

​ពួកគេ​មិន​ត្រឹមតែ​ហត់នឿយ​ខាង​រាងកាយ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ពួកគេ​ក៏មាន​បញ្ញា​ស្មារតី​ផងដែរ​ហើយ​ពួកគេ​និយាយថា​៖

«​ទោះបី​យើង​ជា​អ្នក​ថែទាំ​អាជីព​ក៏ដោយ យើង​ក៏​ជាម​នុស្ស​ដូច​អ្នក​ដទៃទៀត​ដែរ យើង​មាន​អារម្មណ៍​អស់សង្ឃឹម​ព្រួយបារម្ភ និង​ភ័យខ្លាច​។ យើង​គឺជា​ក្រុម​ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​ជំងឺរលាកស្រោមខួរ​ក្បាល​នៅ​ឆ្នាំ ២០២០ នេះ​» ។​

​មកទល់ពេលនេះ មាន​បុគ្គលិក​ពេទ្យ​ចំនួន ១.៧១៦ នាក់ នៅក្នុង​ប្រទេស​ចិន​បាន​ឆ្លង​វីរុស​នេះ ហើយ​ប្រហែលជា ៩ នាក់​ក្នុងចំណោម​ពួកគេ​បាន​ស្លាប់​។ បុគ្គលិក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ប្រហែល ១៤.០០០ នាក់ ដែល​បានមកពី​គ្រប់ទិសទី​នៃ​ប្រទេស​ចិន ដើម្បី​ជួយ ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​ទេ​។​

​តាមរយៈ​នេះ ពួកគេ​បាន​អំពាវនាវ​ថា​៖ «​យើង​ត្រូវការ​ជំនួយ​បន្ថែម​។ យើង​សូម​ឱ្យមាន​គិលានុបដ្ឋាយិកា និង​បុគ្គលិក​ពេទ្យ មកពី​ទូទាំង​ពិភពលោក​មក​ប្រទេស​ចិន ដើម្បី​ជួយ​យើង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​» ៕

​ប្រែ​សម្រួល​ដោយ​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×