Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីអ្នកទោសម្នាក់ ​ជា​​ម្តាយ​​រ​​បស់​​​ទារក ​ដែល​​ស្លា​ប់​ក្នុ​ង​ព​​​ន្ធនា​គារ ​ត្រូវ​បាន​ដោះ​លែ​ង​​ឱ្យ​​មា​ន​សេរីភាព ​​ឯទោស ដែលនៅសល់ត្រូវព្យួ​រ

spot_img

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុ​ស្ស​ នៅថ្ងៃទី២៨ខែកុម្ភៈ បានឱ្យ​ដឹ​ងថា តុលាការបាន​សម្រេ​ច​ដោះលែ​ងស្ត្រី​ម្នាក់​ ដែលជាម្តាយ​​រ​បស់​ទារក​អាយុ៥ខែដែល​ស្លាប់​ក្នុង​ពន្ធ​នាគារ ​ឱ្យមានសេរីភាពឡើង​វិ​ញ ។

ក្រោមកិច្ច​អន្តរា​​គមន៍ ជំនួយផ្នែកច្បាប់របស់ក្រុមមេធាវីសិ​ទ្ធិ​មនុ​​ស្ស ​នៃគណៈកម្មាធិការសិទ្ធិមនុ​ស្ស​កម្ពុ​ជា​ ស្រ្តីជា​ប់ឃុំ​រូបនោះ បានចាកចេញ ពីពន្ធនាគារហើយ​ នៅព្រឹកថ្ងៃទី២៨ ខែ​កុ​ម្ភៈ ឆ្នាំ២០២០ ។ ចំណែកឯទោស ដែ​លនៅស​ល់ត្រូ​វ​ព្យួរ។

ក្នុងសេចក្តីប្រកាសរបស់គណៈ​ក​ម្មាធិកា​រសិ​ទ្ធិម​នុស្ស បានឱ្យដឹងថា ក្រោយពីបានទទួលព័ត៌មា​ន​ស្តីពី​ការស្លា​ប់រប​ស់​ទារិកាអាយុ៥ខែ ​ដែលរស់នៅជាមួយម្តាយនៅមណ្ឌ​ល​អប់​រំ​កែប្រែទី២ (ម២) នៅមន្ទីរពេទ្យ​មិត្តភា​ពខ្មែរ-សូវៀត ដោយសារជំងឺរលាក​សួ​តធ្ង​ន់ធ្ងរ។

ករណីនេះ គណៈកម្មាធិការសិ​ទ្ធិ​មនុ​ស្សក​ម្ពុជា (គ.ស.ម.ក.) បានផ្តល់មេធាវីដោយឥត​គិត​ថ្លៃជួ​យការ​ពា​រក្តី ក្រោយពីសវនាការ​លើ​សំណុំរឿ​ងនេះ តុលាការបានប្រកាសសាល​ក្រ​មជា​សាធា​រណៈ នៅថ្ងៃទី២៥ ខែកុម្ភៈ ពីបទល្មើសជួ​ញដូរ​ដោយ​ខុសច្បា​ប់ នូវសារធាតុ​ញៀ​ន និងបទប្រើប្រាស់ដោយខុសច្បា​ប់​នូវ​សារ​ធាតុញៀ​ន និងផ្តន្ទាទោសដាក់ព​ន្ធ​នា​គារ​២ឆ្នាំ ដោយអនុវត្តទោសក្នុ​ង​ពន្ធនាគាររយៈពេ​ល​ ៨ខែ ១០ថ្ងៃ ហើយទោសដែលនៅស​ល់​ត្រូវអ​នុវត្ត​ទោស​ព្យួរ​ធម្ម​តា​។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុ​ជា​ សង្ឃឹមថា ស្រ្តីជាប់ឃុំដែលត្រូវបានដោះ​លែ​ងឱ្យ​មានសេ​រីភា​ពនោះ នឹងខិតខំកែប្រែកសា​ង​ខ្លួន​ ឈប់ពាក់ព័ន្ធជា​មួ​យគ្រឿង​ញៀន​ និងក្លាយជាពល​រ​ដ្ឋល្អក្នុ​ងស​ង្គ​ម។

គណៈកម្មាធិការសិទ្ធិមនុស្សក​​ម្ពុ​ជា អះអា​ងថា នៅតែចាត់ក្រុមកា​រ​ងារប​ន្តតា​មដាន និងត្រួតពិនិត្យយ៉ាងយក​ចិ​ត្តទុ​ក​ដាក់ លើករណីផ្សេងៗទៀត​ពា​ក់ព័ន្ធ​នឹង​ស្ត្រីជាប់​ឃុំ ដែលមានកូននៅជាមួយ​ក្នុ​ងពន្ធ​នាគារ ដើម្បីធានាថា ​សិទ្ធិរបស់ពួ​ក​គេ រួមទាំងកុមារដែលនៅជាមួ​យ​ត្រូវបា​ន​ធានា និងការ​ពារ ស្របតាមបទដ្ឋា​ន​សិទ្ធិ​មនុស្ស​ជា​តិ និង​អ​ន្តរ​ជាតិ និងគោលការណ៍ម​នុ​ស្សធ​ម៌។

គួរបញ្ជាក់ថា ទារកម្នាក់អាយុ៥ខែ ដែល​រស់នៅ​ជាមួយម្ដាយ​​នៅ​​ក្នុង​​ម​ណ្ឌលអ​ប់រំ​​កែប្រែទី២​ ឬពន្ធនាគារព្រៃស ​បាន​ស្លាប់ ​កាលពី​ថ្ងៃអាទិត្យ​ ទី២៦​​ ខែមករា​ កន្លងទៅ នៅឯមន្ទីរពេទ្យ​មិត្តភា​ព​ខ្មែរ-សូវៀត​ ក្នុង​រាជធា​នី​ភ្នំពេញ។​ ទារកនោះ​​ត្រូវបាន​ស​មត្ថ​កិច្ចអះ​អាង​ថា ស្លា​ប់ដោយសារតែជំ​ងឺ​រ​លាក​សួត និងកង្វះអាហារូប​ត្ថ​ម្ភ​។

ស្រ្តីជាម្ដាយ​ក្មេងរង​គ្រោះ​​ ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួ​ន​​ក្នុ​ង​ពន្ធនាគារ​បណ្ដោះអាសន្ន​រ​ង់​ចាំ​ស​វ​នាការ​ កាលពី​ពាក់កណ្ដាល​​ឆ្នាំ​២០១៩​ បន្ទាប់ពី​រងការ​ចោទប្រ​កាន់​​ពីអា​ជ្ញាធរថា ​បានកាន់កាប់​កញ្ចប់​ថ្នាំញៀ​ន​​ប្រភេទ​មេតំហ្វេតាមី​ន​​ដែលមានតម្លៃ​ត្រឹមតែមួ​យ​ម៉ឺ​ន​រៀល​ ឬ២,៥ដុល្លារ។​​ អ្នកស្រី​មិ​នត្រូវ​​បា​ន​ផ្ដល់​មេធាវី​ការ​ពារ​ក្ដីទេ​ ហើយក៏​មិនបាន​ដឹងពី​​​សិទ្ធិ​ក្នុងការ​ស្នើសុំ​នៅក្រៅឃុំ​​ផ​ងដែ​រ។​ អ្នកស្រី​មានផ្ទៃ​ពោះ​​​៨ខែ ​នៅពេល​ត្រូវ​បា​ន​​បញ្ជូនទៅ​ឃុំខ្លួន​ក្នុ​ង​​ព​ន្ធនាគា​រ។​

យើងខ្ញុំ​ សូមស្នើសុំ​ដោយទទូច​ឱ្យអាជ្ញាធរ​ចាត់វិធានការ​ឱ្យបាន​ឆាប់រហ័ស​ ដើម្បី​ធានាថា​ករណី​បែបនេះ​មិនកើត​មានឡើង​ម្ដងទៀត។​
តាមរបាយការណ៍លីកាដូចេញផ្សា​យ​នៅចុង​ខែ​កុម្ភៈ ឆ្នាំ២០២០នេះ បានឱ្យដឹងថា បច្ចុប្បន្ននេះ​ មានកុមារ​ចំនួន១០​៣​នាក់​ និងស្រ្តីមាន​ផ្ទៃពោះ​ចំនួន៤៣នា​ក់ ​កំពុងជាប់ឃុំ​ក្នុងព​ន្ធ​នាគារ​​​ចំនួន១៨​ ដែល​អង្គការលីកា​ដូ​​បា​នធ្វើ​ការ​​ឃ្លាំ​មើល ​ហើយតួលេខ​នេះ​កើនឡើ​ង​​ស្ទើ​រតែ​២ដង​ គិតចាប់តាំង​ពីថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ២០១៧មក ព្រោះថា ​ថ្ងៃនោះគឺជាពេលដែលមាន​ យុទ្ធនាការបង្ក្រាប​គ្រឿ​ងញៀ​ន នៅទូទាំងប្រទេ​ស​។

ក្នុងកិច្ចប្រជុំបូកសរុបកា​រ​ងាររ​បស់​ក្រុមប្រឹ​ក្សាជា​តិក​ម្ពុជា ដើម្បីស្ត្រី នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោនាយ​ករដ្ឋ​មន្ត្រី ហ៊ុន សែន ជំរុញឱ្យភាគី​ពាក់ព័​ន្ធព​ន្លឿន បើកសវនាការលើអ្នកជាប់ឃុំ​ជា​ស្ត្រី ​ហើយសម្តេចបានប​ញ្ជាក់ថា បើសិនតុលាកា​រ​មិនមា​នប​ន្ទប់គ្រប់គ្រា​ន់ សម្រាប់បើកសវនាការ​នោះ​ អាចជួលសណ្ឋាគារជំនួ​ស​បាន​៕ដោយ៖កូឡាប

spot_img
×