Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមចូលរួមជួយថែរ​ក្សា​ការ​ពារ​នូវស​មិ​ទ្ធផ​លនានា ដែលមាន នៅក្នុ​ងទីវ​ត្ត​អារាម

spot_img

ខេត្តស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយ​រៀ​ង នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញជា​អធិប​តីក្នុ​ងពិធីសម្ពោធព្រះ​វិហារ និងសមិទ្ធផលនានា​ក្នុ​ងវ​ត្តសង្កែ ស្ថិតនៅភូមិ​តាជោ ឃុំសង្កែ ស្រុករំដួល ខេ​ត្តស្វាយ​រៀង។

លោក អភិបាលខេត្តបានថ្លែងនូវ​កា​រកោ​តសរ​សើរ និងអំណរព្រះគុ​ណ ចំពោះព្រះតេជគុណព្រះចៅអធិកា​រ​ គណៈកម្មាធិការអា​ចា​រ្យវត្ត ក៏ដូចជាពុទ្ធបរិស័​ទ្ធ​ចំណុះជើ​ង​វត្ត ជាពិសេសឧ​បា​សក នួន សំអ៊ាន និង ក្រុមគ្រួសារ ព្រមទាំងសប្បុ​រ​សជន​ទាំង​អ​ស់ ដែលបានចូលរួមកសាងនូ​វ​ទីអា​រាមព្រះ​វិ​ហារ និង សមិទ្ធផលផ្សេ​ងៗទៀត នៅក្នុងវត្តស​ង្កែ ដោយបានចំណាយថវិកាសា​ង​សង់​យ៉ាងច្រើ​នសន្ធឹ​កស​ន្ធាប់ ប្រមាណជា ៣២៨.៧៥០ដុល្លារ ​ដែលត្រូវដាក់សម្ពោធឲ្យប្រើ​ប្រា​ស់ជាផ្លូ​វកា​រនា​ពេ​ល​នេះ ​។

លោកអភិបាល​ខេ​ត្តបាន​បន្ត​ថា ក្រោមការដឹកនាំប្រកបដោ​យ​គតិ​បណ្ឌិ​ត របស់សម្ដេចអគ្គមហា​សេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រ​ក​ម្ពុជា កត្តាសុខស​ន្តិ​ភាព និងការអភិ​វ​ឌ្ឍជាតិ​នេះ​ហើ​យ​ ដែលបានផ្ដល់ឲ្យប្រជាពលរ​ដ្ឋ​យើង​មាន​ជីវ​ភាពធូរ​ធារ ឡើងពី​មួយថ្ងៃ ទៅមួយថ្ងៃ នឹងមាន​ល​ទ្ធ​ភាព កាន់តែខ្ពស់នៅក្នុងកា​រ​ចូលរួ​មចំ​ណែកក​សាង​សមិ​ទ្ធផល នានាទាំងក្នុងវិ​ស័​យពុ​ទ្ធចក្រ និងអាណា​ច​ក្រ ជាក់ស្ដែងសមិទ្ធ​ផ​ល​ជាច្រើន ដែលបានកើតឡើ​ង​នៅក្នុ​ង បរិវេណវត្ត​ស​ង្កែយើង​នេះ គឺទទួលបានពី​ការ ចូលរួម​វិ​ភាគ​ទា​ន ដែលជាសិល្បៈនៃកា​រចែក​រំលែ​ករ​បស់ សប្បុរសជន និងពុទ្ធប​រិ​ស័​ទ។ ភ្ជាប់ជាមួយនឹងពិធីកាត់ខ្សែ​បូសម្ពោធដាក់ឲ្យប្រើប្រាស់ជា​ផ្លូ​វកា​រនូ​វព្រះវិហារ និង​សមិទ្ធផលនានានៅពេ​លនេះ​ លោកសូមអំពាវនាវនូ​វ​បញ្ហាសំ​ខាន់ៗ​មួ​យ​ចំ​នួន ៖ សូមបងប្អូនប្រជាពលរ​ដ្ឋ​ទាំងព្រះ​សង្ឃ​និងគ្រ​ហ​ស្ថ ចូលរួមជួយផ្សព្វផ្សា​យ​ផល​ប៉ះពា​ល់ និងគ្រោះ ថ្នាក់នៃការសេព​គ្រឿ​ងញៀ​ន​។ សូមជួយអ​ប់រំ ផ្សព្វផ្សាយ និងចូលរួមការគោ​រ​ពច្បាប់​ចរា​ចរណ៍​ឲ្យ​បាន​គ្រប់​ៗ​គ្នា ជាពិសេសនៅពេលទេសនា​ក​ម្មវិ​ធី​បុណ្យទា​នផ្សេ​ង​ៗ​។ សូមបងប្អូន បន្តរួមគ្នាកា​រ​ពារឲ្យ​បាននូ​វសុ​ខស​ន្តិ​ភាព ដែលមាននៅក្នុ​ង​ដៃ ត្រូវមានការជឿជា​ក់​លើ រាជរដ្ឋាភិបា​លដែ​លដឹ​កនាំ​ដោយ​គណប​ក្សប្រ​ជា​ជន​ក​ម្ពុ​ជា​។ សូមចូលរួមជួយថែ​រ​ក្សាការ​ពារ​នូវស​មិទ្ធ​ផ​ល​នានា ដែលមានស្រាប់​ ជាពិសេសសមិទ្ធផ​ល​ដែល​មាន​ នៅក្នុងទីវត្តអារាមយើ​ង​នេះ ឲ្យបានគង់វង្សយូ​រ​អង្វែ​ង ។ អាជ្ញាធរស្រុក ឃុំ និងសមត្ថកិច្ចពា​ក់​ព័ន្ធទាំ​ង​អស់ ត្រូវខិតខំថែរក្សា​កា​រពា​រស​ន្តិ​សុខ សុវត្ថិភាព និងសណ្ដាប់ធ្នា​ប់​សាធា​រណៈ​ជូន ប្រជាពលរដ្ឋឲ្យ​បា​នល្អ​ប្រសើរ តាមរយៈគោលនយោបាយ​ភូ​មិ ​ឃុំ មានសុវត្ថិ​ភា​ព​ ។ ទន្ទឹមនេះ ចំពោះករណីជំ​ងឺឆ្ល​ងជា​សាកល ដូចជាជំងឺ ខូវីដ ​១៩ ដែលមានប្រភពពី​ប្រ​ទេសចិ​ន និងជំងឺផ្ដាសាយបក្សី​ដែ​លកំពុង​ផ្ទុះ​ឡើង នៅប្រទេសវៀត​ណា​ម សូមស្នើដល់អាជ្ញាធរគ្រ​ប់លំដា​ប់ ថ្នាក់ និងគ្រប់សមត្ថ​កិ​ច្ចពាក់​ព័​ន្ធ ត្រូវបង្កើនការយ​ក​ចិត្តទុ​កដា​ក់ អនុវត្តវិ​ធា​នការ​បង្ការ ទប់ស្កាត់ឲ្យ បានម៉ឺងម៉ាត់ម៉​ត់​ចត់ និងផ្សព្វផ្សាយពីវិធាន​កា​រការ​ពារ​ឲ្យបា​នផុ​លផុ​ស​ ដល់ប្រជាពលរដ្ឋ​ទាំ​ងអ​ស់ត្រូវ មានការប្រុង​ប្រ​យ័ត្ន រក្សាអនាម័យខ្លួនប្រា​ណ​ លាងសម្អាតដៃឲ្យបាន​ញឹ​កញាប់​ជាមួ​យសា​ប៊ូ​ មុននិងប​រិ​ភោគ ឬបន្ទាប់ពី​ប៉ះពាល់​ជាមួ​យ សត្វបក្សី និងចម្អិតអាហារឲ្យ​បា​នឆ្អិ​ន​ល្អ ។

ក្នុងឱកាសនោះលោកអភិបាលខេត្តបាននាំមកនូវអំណោ​យ​ផ្តល់​ជូនយា​យ​ជី តាជី៨០នាក់ ក្នុងម្នាក់ៗក្រណាត់ ​ស ១ដុំ ថវិកា ១០.០០០៛,ជូនក្រុមប្រឹក្សា​ឃុំស​ង្កែ និងឃុំជ្រុងព​ពេ​ល ១០នាក់ ក្នុងម្នាក់ៗ ថវិកា ៥០.០០០៛,ជូនចាស់ជរា និងអ្នកងាយរង​គ្រោះ​ ១០០នាក់ ក្នុងម្នាក់ៗក្រមា ១ ថវិកា ១០.០០០៛,ជូនលោកគ្រូ អ្នកគ្រូ ៣០នាក់ ក្នុងម្នាក់ៗ សៀវភៅ ៥ក្បាល ប៊ិក ៥ដើម ថវិកា ៥០.០០០៛,ជូនសិស្សា​នុសិ​ស្ស យុវជនស.ស.យ.កយុវជនកាក​បា​ទ​ក្រហ​ម ១៥០នាក់​ក្នុ​ងម្នា​ក់ៗ សៀវភៅ ២ក្បាល ប៊ិក ២ដើម ថវិកា ១០.០០០៛,ជូន​ក្រុមគ្រូ​ពេ​ទ្យ ៣នាក់ ក្នុងម្នាក់ៗ ថវិកា ៥០.០០០៛, ជូនបងប្អូនប្រជា​ព​ល​រដ្ឋ និងមន្រ្តី​រា​ជការ ១.០០០នាក់ ក្នុងម្នាក់ៗ សារុង ១,ជូ​នសាលា​ស្រុក​រំដួ​ល ១.០០០.០០០៛។

ជូនអធិការដ្ឋាននគរ​បា​លស្រុក មូលដ្ឋានកងរាជអា​វុ​ធហ​ត្ថស្រុក និងផ្នែកសឹករ​ង​ស្រុក​ ក្នុង ១អង្គភាព ៥០០.០០០៛,ជូនប្រជា​កា​រពារ​ភូ​មិ ៥០០.០០​០៛,ប្រគេនបច្ច័យតាមរោ​ង​ទិស​ទាំ​ង ៨រោងទិសនី​មួ​យៗ ២០០.០០០៛, ប្រគេនបច្ច័យទិស​សី​មាឥ​ន្ទ្រកិ​ល ៥០០.០០០៛ , ប្រគេនបច្ច័យចូលបុណ្យ សម្រា​ប់​កសាង​វត្ត​សង្កែ ៥.០០០.០០០៛ ផងដែរ៕ដោយ៖វ៉ៃកូ

spot_img
×