Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកចិត្ត​ឪពុក ៖ ជីក​កកាយ​ថ្ម​ធ្វើ​ផ្លូវហើយ ដោយ​បាន 8km ដើម្បី​ឲ្យ​កូន​បាន​ទៅ​ស្វែងរក​… “​អក្សរ​”! (​មាន​វីដេអូ​)

spot_img

​ដោយ​ទឹកចិត្ត​អាណិតអាសូរ​កូនៗ​ត្រូវ​ឡើង​ភ្នំ​កាត់​ព្រៃ​ទៅ​សាលារៀន នា​ទីប្រជុំជន បុរស​សញ្ជាតិ​ឥណ្ឌា​ម្នាក់នេះ បាន​ចំណាយពេល ២​ឆ្នាំ ជីក​កកាយ​ភ្នំ ដើម្បី​ធ្វើ​ផ្លូវ​ទុក​ឲ្យ​កូន​ដើរ​ទៅ​សាលា​…​។​

​តាម​ការវិភាគ Guardian រយៈពេល​២​ឆ្នាំ​មកហើយ ដែល​ថ្ងៃ​ណា​ដូចជា​ថ្ងៃ​ណា​ដែរ លោក Jalandhar Nayak អាយុ ៤៥​ឆ្នាំ រស់នៅ​ភូមិ​ដាច់ស្រយាល​មួយ នា​រដ្ឋ Odisha ឥណ្ឌា បាន​ចំណាយពេល​ប្រហែល ៨​ម៉ោង ដើម្បី​ជីក​កកាយ​ថ្ម បើកផ្លូវ​ភ្នំ​ទុក​ឲ្យ​កូន​ដើរ​ទៅ​រៀន​។​

… មកទល់ពេលនេះ លោក​បាន​ជីក​ទម្លុះ​បាន​ប្រវែង ៨​គីឡូម៉ែត្រ​ហើយ ហើយ​មាន​គំរោង​បន្ត​ជីក​កកាយ​បន្ថែម ៧​គីឡូម៉ែត្រ អំឡុង ៣​ឆ្នាំ​ទៀត​។​

​បុរជា​ឪពុក​បាន​សម្រេចចិត្តអំ​ណ​ត់ តស៊ូ​បែបនេះ ព្រោះតែ​កូន​ប្រុស ៣​នាក់ របស់​គាត់​ត្រូវ​ឡើង​ភ្នំ ដែល​ពោរពេញ​ដោយ​គ្រោះថ្នាក់ ដើម្បី​ទៅ​កាន់​សាលារៀន នៅឯ​ប្រជុំជន​។ អ្នកមាន​លុយ កូន​គេ​អាច​ស្នាក់នៅ​សាលារៀន​តែម្តង យូរៗ​ទើប​មក​ផ្ទះ​។ ប៉ុន្តែ​កូន​លោក​ពុំមាន “​ឱកាស​” បែបនេះ ពួក​វា​ត្រូវ​ដើរកាត់​ភ្នំ ៥ ចំណាយពេល ៣​ម៉ោង ដើម្បី​ក្រេបជញ្ជក់​យក​ចំណេះវិជ្ជា​។​

​បុរស​ជា​ឪពុក​ឈ្មោះ Nayak បានឲ្យដឹងថា ៖ “​ផ្លូវ​ទៅ​កាន់​សាលា​របស់​ក្មេងៗ វា​តូចចង្អៀត ហើយ​ចោត​យ៉ាងខ្លាំង​។ ជារឿយៗ​ពួក​វា​បាន​រអិលដួល​លើ​ថ្ម ហេតុនេះ​ទើប​ខ្ញុំ​ចង់​ធ្វើ​ផ្លូវ​តូច​មួយ​ទុក​ឲ្យ​កូន​ដើរ​ទៅ​រៀន​បាន​ស្រួល​បន្តិច​!”​។​

​ការប្រឹងប្រែង​អំណត់​ព្យាយាម​របស់​លោក Nayak ចុងក្រោយ ទើប​ត្រូវបាន “​មន្ត្រី​” នៅ​តំបន់​នោះ “​ដឹង​” ពេល​ទទួលបាន​ការជួយ​ផ្សាយ​របស់​ស្ថានីយ៍​វិទ្យុ​នៅ​តំបន់​នោះ តាមរយៈ​បទ​យកការណ៍​១​។​

​នា​ថ្ងៃ​ទី ៩ ខែ​មករា មូលនិធិ​សប្បុរសធម៌​ដទៃ​ទៀត​ជួយ​ឲ្យ​លោក​សម្រេច​បាន​បំណងប្រាថ្នា ដែល​ជន​ជា​ឪពុក​ម្តាយ​ណាៗ​ចង់​បាន​គឺ ៖ កូនៗ​បាន​ទទួល​ចំណេះវិជ្ជា​។​

​មុន​នេះ​នៅ​តំបន់​គ្រួសារ​លោក Nayak រស់​នៅ​មាន​មនុស្ស​ច្រើន​ដែរ ប៉ុន្តែ​ដោយ​ផ្លូវ​ពិបាក​ពេក ពួកគេ​ចំណាក​ចេញ​ស្ទើរ​ទាំងអស់​៕ អាទិត្យ​

spot_img
×