Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Covid-19 ធ្វើ​ឲ្យ​កឺ​កឺ​ញៀន​រក​ឆ្កែ​ឆ្មា​​ក្លែម​​លែង​បាន​ហើយ​ពេលនេះ​! ខណៈ​ប្រទេស​ចិន​នឹង​ផាកពិន័យ​អ្នក​ស៊ី និង​អ្នកលក់​ចាប់ពី ៣​រយ​ដុល្លារ ដល់ ៧​ពាន់​ដុល្លារ​

spot_img

​ចាប់តាំងពី​មាន​ជំងឺ Coronavirus ផ្ទុះឡើង អ្នកវិទ្យាសាស្ត្រ​បាន​កំពុង​ក្រ​ញ៉ា​ញ់​ខួរក្បាល និង​ក៏​កំពុង​អនុវត្តន៍​ចាក់​ថ្នាក់​ថ្នាំ​ស្រាវជ្រាវ​ទៅលើ​សត្វ​ស្វា ដើម្បី​រក​ដំណោះស្រាយ​ជា​អចិន្ត្រៃយ៍​ចំពោះ​ជំងឺ​នេះ​។​

​ដូច​បានដឹង​ហើយ ចិន​គឺជា​ប្រទេស​ដែល​ផ្តើមចេញពី​ជំងឺ​កូ​រ៉ូ​ណា​នេះ ហេតុនេះ ដើម្បី​ធានាបាន​កុំ​ឲ្យ​កើតមាន​ជំងឺ​អ្វី​ផ្សេង​ក្រៅពី Covid-19 នៅក្នុង​ប្រទេស​របស់​ពួកគេ​ម្តងទៀត ពួកគេ​ត្រូវតែ​ដាក់ចេញ​បំរាម​ជា​ផ្លូវការ​លើ​ការបរិភោគ​សត្វ​ឆ្កែ និង​ឆ្មា ខណៈ​ប្រទេស​នេះ​កំពុង​កាត់បន្ថយ​ទៅលើ​ការធ្វើ​ពាណិជ្ជកម្ម​សត្វព្រៃ ដែល​នាំ​ឲ្យ​មានការ​ផ្ទុះ​ជំងឺ​ដំបូង​នេះ​ឡើង ។​

​បទបញ្ញត្តិ​នៃ​ការហាមឃាត់​នេះ​រួមមាន​បញ្ជី​សាច់ ៩ ប្រភេទ ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ដូចជា​៖ សាច់ជ្រូក​សាច់ មាន់ សាច់គោ ទន្សាយ ត្រី គ្រឿង​សមុទ្រ ជាដើម​។ នេះ​បើ​យោងតាម Channel News Asia ។​

​សេចក្តីជូនដំណឹង​មួយ​បាន​និយាយថា “​ការហាមឃាត់​ការប្រើប្រាស់​សត្វព្រៃ គឺជា​ការអនុវត្ត​ជាទូទៅ​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍ និង​ជា​តម្រូវការ​សកល​នៃ​អរិយធម៌​ទំនើប​” ។​

​យោងតាមរបាយការណ៍ សត្វ​ឆ្កែ និង​ឆ្មា ជា​សត្វ​ចិញ្ចឹម និង​ត្រូវបាន​ហាមឃាត់​ការប្រើប្រាស់​ពួកវា ទោះបី​ពស់ អណ្តើក និង​កង្កែប ដែលជា​អាហារ​ពេញនិយម​នៅ​ចិន​ខាងត្បូង​ក៏ដោយ ។​

​ដោយឡែក សាច់​ដែល​ត្រូវបាន​អនុញ្ញាត​ផ្សេងទៀត គឺ​សាច់​ចៀម លា សត្វ​ទា ក្ងាន និង​ព្រាប​។ សំណើ​នេះ​បានកត់សម្គាល់​ឃើញថា មាន​សត្វព្រៃ​ការពារ​ជាង ២.០០០ ប្រភេទ​នៅក្នុង​ប្រទេស​ចិន​។​

​អ្នក​ដែល​ចាប់បាន​មិន​អើពើ​នឹង​ការហាមឃាត់​នេះ នឹងត្រូវ​ពិន័យ​រហូតដល់ ២០០០០ យន់ (​ជិត ៣,០០០ ដុល្លារ​) សម្រាប់​ការប្រើប្រាស់​សត្វ​ត្រូវបាន​ការពារ​, ២០០០ យន់ (​ជិត ៣០០ ដុល្លារ​) សម្រាប់​សត្វ​មិនបាន​ការពារ ហើយ​ហាង​ដែល​បម្រើ​លក់​សត្វ​ការពារ ក៏​នឹង​ប្រឈម​ផាកពិន័យ ៥០,០០០ យន់ (៧,០០០ ដុល្លារ​) ផងដែរ ៕

​ប្រែ​សម្រួល​ដោយ​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×