Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញជនជា​តិចិ​នម្នា​ក់ដួល​ស្លា​ប់​នៅក្រុងព្រះសីហនុ

spot_img

ខេត្តព្រះសីហនុ៖ ព្រឹកមិញនេះ ​ប្រជាពលរដ្ឋរស់នៅក្នុង​​ក្រុងព្រះ​សីហនុ បង្ហាញការភ្ញាក់ផ្អើ​ល​ ខណៈឃើញជនជាតិ​ចិ​នម្នា​ក់ បានដួល​ស្លា​ប់ភ្លា​មៗ នៅនឹងកន្លែង​កើ​តហេ​តុ​។

ប្រភពបញ្ជាក់ថា ហេតុការណ៍ខាងលើនេះ​ វានកើតឡើងនៅម៉ោ​ង​ប្រមា​ណ ៩ព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងបរិវេណបុរីគ​ជ់អាស៊ី។ ហើយថា មូលហេតុ នៃការប្រកាច់ស្លាប់ រ​បស់ជនរងគ្រោះជន​ជា​តិចិន​ខាង​លើ​នេះ​ មិនទាន់មា​ន​មន្ត្រី​ជំនាញពាក់ព័ន្ធស្ថាប័នណា​​មួយចេ​ញមុ​ខប​ញ្ជាក់ ជនរងគ្រោះស្លាប់ដោយ​​ជំងឺអ្វី​នោះទេ​​។

យ៉ាងណាក៏​ដោ​យចុះ នៅវេលាមុនថ្ងៃ​ត្រ​ង់ថ្ងៃ​ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សមត្ថកិច្ចចម្រុះ​ នៃរដ្ឋបា​លខេត្តព្រះសីហ​នុ​ បានចុះទៅត្រួតពិ​និត្យ​សាក​ស​ពបុ​រ​ស​ម្នាក់ ដែលសមត្ថកិច្ចសន្និដ្ឋាន​​ជាបឋ​មថា ទំនងជាជនជាតិ​ចិ​ន​ (ស្លៀកខោជើងវែ​ង​ពណ៌ខ្មៅ ពាក់អាវយឺ​ត​ដៃបំ​ពង់​ពណ៌ស) បានដេក​ស្លា​ប់នៅ​ម្តុំ រង្វង់មូលសួនច្បារបុ​រី​គុ​ជអាស៊ី ស្ថិតក្នុងសង្កា​ត់លេខ​៣ ក្រុង-ខេត្តព្រះសីហ​នុ បន្ទាប់ពីពលរដ្ឋ​ប្រ​ទះឃើញ​សាក​ស​ពនេះ​ កាលពីម៉ោងប្រមាណ​៩​ព្រឹក​ថ្ងៃសុ​ក្រ​នេះ​។

ភ្លាមៗស​ម​ត្ថកិច្ច ក៏នៅមិនទាន់ដឹងពី​មូ​ល​ហេតុ នៃការស្លាប់ និងសាវតារ របស់ជនរ​ង​គ្រោះខា​ងលើនៅ​ឡើ​យ​ ទេ ព្រោះកំពុងធ្វើការស្រា​វ​ជ្រាវ ត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ​តាមបច្ចេកទេ​ស​ឲ្យបានត្រឹមត្រូវជាមុន​សិ​ន​៕ ដោយ៖ ដែន សីមា

spot_img
×