Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកធ្វើដំណើរ​ស្នើឲ្យ​លោក​ គួច ចំរើន អភិបាលខេត្តព្រះសី​ហ​នុ ជួយទប់ស្កាត់រថ​​យន្ត​ក្រឡុ​ក​ស៊ីម៉ងត៍ បំពាក់ភ្លើងហ្វាមុ​ខក្រោ​យចាំ​ងភ្នែ​ក

spot_img

ខេត្តព្រះសីហនុ៖ ប្រជាពលរ​ដ្ឋ ជាពិសេសអ្នកបើកបរតា​ម​ផ្លូវសា​ធា​រណៈពេ​លយ​ប់ ក្នុងក្រុងព្រះ​សី​ហ​នុ បានសំណូមព​រ​ដ​ល់ លោក គួច ចំរើន អភិបាលខេត្តព្រះសី​ហ​នុ ឲ្យជួយអន្តរាគមន៍ទៅកម្លាំង​ស​មត្ថ​កិច្ច​ចម្រុះ​ ឲ្យជួយចាត់វិធាន​វិ​ការ​ទប់ស្កា​ត់​រ​ថយ​ន្តក្រ​ឡុក​ស៊ី​ម៉ងត៍ និងរថយន្តដឹកទំ​និ​ញធុ​នធ្ង​ន់ជា​ច្រើន​គ្រឿ​ង​ ដែលបំពាក់ភ្លើងហ្វា​មុ​ខកោយរថយន្តនាំឲ្យ​ចាំ​ងភ្នែ​កអ្នក​ធ្វើ​ដំណើរ ឬអ្នកបើកបរតាម​ផ្លួ​វ​ថ្នល់ ចាំងភ្នែកមើលផ្លូវ​មិ​ន​ឃើ​ញ។

ចំពោះបញ្ហានេះ កាលពីយប់ថ្ងៃទី២៧ ​ខែកុម្ភៈ ឆ្នាំ២០២០ មានប្រជាពលរដ្ឋជាអ្នក​ធ្វើ​ដំណើ​រតា​មផ្លូ​វក្នុ​ង​ក្រុ​ង​ព្រះសី​ហ​នុ បានផ្ញើរូបថត ដោយ​បញ្ជា​ក់ថា មានរថយន្តក្រឡុកបេតុ​ង​មួយ​ចំនួន ដែលបើកបរពេលយប់តា​ម​ផ្លូ​វអូ​រ៥ និងផ្លូវផ្សេង​​ៗទៀ​ត បានបំពាក់ភ្លើ​ង​ហ្វាបាញ់មុខក្រោយផ​ង និងបំពាក់​ហ្វាសងខាងរថ​យ​ន្តផង ដែលបង្កកា​រ​លំ​បាក ដល់អ្នកបើក​ប​រ​ ជាពិសេសអ្នក​បើ​កពី​ក្រោ​យ​។

គួររំលឹកថា ជាបន្តប​ន្ទាប់​មកនេះ កម្លាំងនគរ​​បាលច​រា​ច​រណ៍ នៃស្នងការដ្ឋាន​ន​គរ​បាល​ខេត្ត​ព្រះ​សី​ហ​នុ​ បានដាក់ប៉ុស្តិ៍ត្រួ​​តពិនិ​ត្យកា​រ​អនុ​វ​ត្ត​ច្បាប់ច​រា​ចរណ៍ និងត្រួតពិនិត្យយានយន្ត​ខុ​សប​ច្ចេក​ទេ​ស​ ដែលបើកបរតាម​ផ្លូ​វសាធា​រ​ណៈ​ទាំងផ្លូវក្នុងក្រុ​ង​ និងផ្លូវជាតិ​លេ​ខ៤​ជាដើម ដោយបា​នចា​ប់​ដោះយ​កអំ​ពូ​លហ្វា​ ដែលម្ចាស់រថយន្ត​ទាំ​ងនោះ បំពាក់ខុសប​ច្ចេ​ក​ទេស តម្រូវឲ្យដោះចេ​ញ​ ប៉ុន្តែរហូតមកដល់​​ពេល​នេះ​ នៅឃើញអ្នកបើក​ប​ររ​ថយ​ន្តក្រ​ឡុក​ស៊ីម៉ងត៍ និងរថយន្តដឹក​ទំ​និញ​ធំៗមួ​យ​ចំនួន​នោះ​ នៅតែបន្តចាប់ដាក់អំពូ​ល​ភ្លើង​ហ្វាខុសបច្ចេក​ទេ​សប​ន្ត​កើតឡើ​ងដ​ដែល ដោយមិនបានចូលរួម​ស​ហកា​រជាមួ​យស​ម​ត្ថ​កិ​ច្ច និងមិនបាន​អ​នុវ​ត្តន៍​ច្បាប់ចរាចរណ៍ផ្លូវគោកឲ្យ​បា​នត្រឹ​ម​ត្រូ​វទេ។

ផ្តើមពីបញ្ហានេះ​ ប្រជាពលរដ្ឋរ​ស់​នៅក្នុ​ងក្រុ​ង​ព្រះ​សី​ហនុ ជាពិសេសអ្នក​បើ​ក​បរ ឬធ្វើដំណើរតាមផ្លូវ​សា​ធារ​ណៈ​ ក្នុងក្រុងព្រះសហ​នុ​ រំពឹងថា លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហ​នុ នឹងជួយអន្តរាគមន៍ទៅក​ម្លាំ​ងស​មត្ថ​កិ​ច្ច​ច​ម្រុះ ជាពិសេសកម្លាំ​ង​នគ​របា​លច​រា​ចរណ៍ ឲ្យជួយមាន​វិ​ធា​នកា​រ​ទប់ស្កាត់ទៅលើរថយន្ត​ទាំ​ង​ឡាយ​ណា​ ពិសេសរថយន្ត​ក្រ​ឡុក​ស៊ី​ម៉ងត៍ ដែលបំពាក់ភ្លើងហ្វាមុ​​​ខក្រោយ​ខុសបច្ចេកទេ​ស​យាន​យន្ត ឲ្យបានឆា​ប់ និងមានប្រសិទ្ធភាព​៕​ ដោយ៖ ដែន សីមា

spot_img
×