Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ឃាត់ខ្លួន​ម្ចាស់​ហាង​ម៉ាស្សា​២​នាក់ ដែល​លួច​លុយ​ភ្ញៀវ ពេល​ចូលទៅ​ម៉ាស្សា​

spot_img

​ភ្នំពេញ​៖ អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​ជនបរទេស​ម្នាក់ បាន​ចូលទៅ​ម៉ាស្សា​ដែលមាន​ទីតាំង​តូប​មួយ ហើយ​ដោះ​សម្លៀកបំពាក់​ទុក​លើ​គ្រែ​ម៉ាស្សា រួច​ក៏​ចេញ​ត្រឡប់​ទៅ​Hotel វិញ ពេល​ពេល​ហូប​អាហារ​ហើយក៏​បាន​ដក​លុយ​ស្រាប់តែ​បាត់​លុយ​ដែល​ទុក​ក្នុង​ហោប៉ៅ​ខោ​។ បន្ទាប់ពី​ហេតុការណ៍​នេះ​កើតឡើង ក៏បាន​ទៅ​ដាក់ពាក្យ​ប្តឹង ប៉ុស្តិ៍​រដ្ឋបាល​ផ្សារកណ្តាល​ទី​១​។ សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ ឈានទៅ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ លួច​លុយ​នៅ​កន្លែង​ម៉ាស្សា កាលពី​ថ្ងៃទី​២៨ ខែ​២ ឆ្នាំ​២០២០ នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ត្រង់ចំណុច​តូប​ជួល​លេខ​៥ ផ្លូវ​១៥៤ ភូមិ​៦ សង្កាត់​ផ្សារកណ្ដាល​១ ខណ្ឌដូនពេញ​។​

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ឈ្មោះ ច​ន ពិនិត្យ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខ​មុខរបរ​បើកហាង​ម៉ាស្សា​ជនសង្ស័យ​ទី​២ ឈ្មោះ ណា ធារ៉ា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកហាង​ម៉ាស្សា ។

​ជនរងគ្រោះ ឈ្មោះ Mail Lewts slmon ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​អង់គ្លេស ស្នាក់ការ​Hotel Vacation ទីតាំង​ផ្ទះ​លេខ​១២៨ ផ្លូវ​១៥៤ សង្ក​សង្កាត់​ផ្សារកណ្ដាល​ទី​១ ខណ្ឌដូនពេញ ។

​នគរបាល បានបញ្ជាក់​ពី​ដំណើររឿង​ហេតុនេះ​ថា មុនពេល​កើតហេតុ​កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង ២២​និង​៣០​នាទី ជនរងគ្រោះ បាន​ចូលទៅ​ម៉ាស្សា​ដែលមាន​ទីតាំង​តូប​ជួល​លេខ​៥​ផ្លូវ​១៥៤ ភូមិ​២៦ សង្កាត់​ផ្សារកណ្ដាល​ទី​១ ខណ្ឌដូនពេញ ពេល​ចូលដល់​បន្ទប់​ជនរងគ្រោះ​បាន​ដោះ​សម្លៀកបំពាក់​ទុក​លើ​គ្រែ​ម៉ាស្សា​រួច​ក៏​ចេញ​ត្រឡប់​ទៅ Hotel វិញ ពេល​ពេល​ហូប​អាហារ​ហើយ ក៏បាន​ដក​លុយ​ស្រាប់តែ​បាត់​លុយ ដែល​ទុក​ក្នុង​ហោប៉ៅ​ខោ រួច​ក៏​ត្រឡប់​ទៅ​កន្លែង​ម៉ាស្សា​វិញ​បាន​ជួប​ជនសង្ស័យ​ខាងលើ​ខាងលើ​ឲ្យ​លុយ​វិញ​ចំនួន​១៥០​ដុល្លារ តែ​គាត់​តែ​គាត់​មិន​យក​ព្រោះ​លុយ​របស់គាត់​មាន​ចំនួន ៤០០​ដុល្លារ ។ បន្ទាប់មក​គាត់​ក៏​បានមក​ដាក់ពាក្យ​បណ្ដឹង នៅ​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារកណ្តាល​ទី​១ ។ លុះ​ព្រឹក​ឡើង ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង ៨​និង​៣០​នាទី សមត្ថកិច្ច បាន​ចុះទៅ​ដល់ទី​តាំង ម៉ាស្សា​ខាងលើ​ក្រោយពី​ទទួល​បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌​របស់​អធិការដ្ឋាន​ប៉ុស្តិ៍​រដ្ឋបាល បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារកណ្តាល​១ ធ្វើការ​ត្រួតពិនិត្យ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ខាងលើ នាំមក​ប៉ុស្តិ៍​រដ្ឋបាល​ដើម្បី​ធ្វើការ​សាកសួរ​។​

​ក្រោយពី​ធ្វើការ​សាកសួរ​រួច ចំពោះមុខ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន និង​ប៉ុស្ដិ៍ កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់ ៕​ដោយ​៖​កូ​ឡាប​

spot_img
×