Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្វេងយល់​ពី​ផលប៉ះពាល់ នៃ​កង្វះខាត​ការផ្គត់ផ្គង់​វត្ថុធាតុដើម សម្រាប់​រោងចក្រ​កាត់ដេរ ពី​ការព្យួរ​ផ្នែក​មួយ​នៃ EBA

spot_img

​ភ្នំពេញ​៖ អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការវិនិយោគ​កម្ពុជា បាន​បញ្ជាក់ថា ខណៈ ដែល​ប្រទេស​ចិន​ទាំងមូល​កំពុងតែ​ចាត់វិធានការ​តឹងរ៉ឹង ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ផ្លូវដង្ហើម​ថ្មី Covid-19 កម្ពុជា​បាន​ប្តេជ្ញាចិត្ត ក្នុងការ​រួមសុខ​រួមទុក្ខ ជាមួយ​មិត្ត​ចិន នៅ​គ្រប់​កាលៈទេសៈ​។

​នា​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ជា វុទ្ធី អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការវិនិយោគ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ចិន ដឹកនាំ​ដោយ​លោក យ៉ាង វ៉ី​ឈុន (Yang Weiqun) អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អាស៊ី​នៃ​ក្រសួង ពាណិជ្ជកម្ម​ចិន​។​

​បើតាម​សេចក្តីប្រកាស លោក យ៉ាង វ៉ី​ឈុន បានឱ្យដឹងថា ដំណើរ​ទស្សនកិច្ច​រប​ស់​គណៈប្រតិភូ​មក​កម្ពុ​ជានា​ពេលនេះ គឺ​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ ស្របតាម​ប្រសាសន៍​របស់ លោក​ប្រធានាធិបតី​ស៊ី ជីន​ពីង ដែល​បាន​ជម្រាបជូន សម្តេច​តេ​ជោ​នាយក នៅក្នុង​ជំនួប ពិភាក្សា​ការងារ​នៅ​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០ កន្លងទៅ​ថា កម្ពុជា និង​ចិន ជា​មិត្ត​ដែកថែប ដែល​សហការគ្នា​ដើម្បី​កសាង​អនាគត​រួមគ្នា​។

លោក បាន​មានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​នាពេលនេះ មាន​គោលបំណង​សំខាន់​ដើម្បី​ឈ្វេងយល់​ពី​ផលប៉ះពាល់ នៃ​កង្វះខាត​ការផ្គត់ផ្គង់​វត្ថុធាតុដើម សម្រាប់​រោងចក្រ​កាត់ដេរ និង​ពី​ការព្យួរ​ផ្នែក​មួយ​នៃ​ការអនុគ្រោះ​ពន្ធ​ក្រោម​ក្រប​ខ័័​ណ្ឌ EBA ដល់​រោងចក្រ​សហគ្រាស​ក្នុង​វិស័យ កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង និង​លទ្ធភាព​នៃ​ការគាំទ្រ​របស់​រដ្ឋាភិបាល ចិន​ដល់​កម្ពុជា ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់ ក៏ដូចជា​ក្នុងការ​លើកទឹកចិត្ត​ដល់​សហគ្រាស​ចិន​ឲ្យ​មក​បណ្តាក់​ទុនវិនិយោគ នៅ​កម្ពុជា​បន្ថែម​។​

​លោក ជា វុទ្ធី បាន​ស្វាគមន៍​គណៈប្រតិភូ​ដែល​បានមក​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា​នាពេលនេះ ខណៈ ដែល​ប្រទេស​ចិន​ទាំងមូល​កំពុងតែ​ចាត់វិធានការ​តឹងរ៉ឹង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ផ្លូវដង្ហើម​ថ្មី Covid-19 និង បាន​ជម្រាបជូន​គណៈប្រតិភូ​អំពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា ក្នុងការ​រួមសុខ​រួមទុក្ខ​ជាមួយ​មិត្ត​ចិន នៅ​គ្រប់​កាលៈទេសៈ ដែល​ជាក់ស្តែង​ត្រូវបាន​សបញ្ជាក់​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ទៅកាន់​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​៥ ខែកុម្ភៈ​កន្លងទៅ​។ លោក បាន​ជម្រាបជូន​គណៈប្រតិភូ​អំពី​ការប៉ាន់ស្មាន នូវ​ផលប៉ះពាល់ ជាបន្ទាន់​ពី​ការខ្វះខាត​វត្ថុធាតុដើម ដល់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ សម្លៀកបំពាក់​និង​ស្បែកជើង​ដែល​មួយចំនួនធំ​ជាការ​វិនិយោគ​មកពី​សា​ធារ​ណ​រដ្ឋ​ប្រជាមានិត​ចិន និង​ផលប៉ះពាល់​នាពេល​អនាគត ដ៏​ខ្លី​ពី​ការព្យួរ​ផ្នែក​មួយ នៃ​ការអនុគ្រោះ​ពន្ធ​ក្រោម​ក្រប​ខ័័​ណ្ឌ EBA ដល់​វិស័យ​នានា​។ លោក​បាន​ជម្រាបជូន​គណៈប្រតិភូ​នូវ​វិធានការ​បន្ទាន់​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទប់ស្កាត់​នឹង​ផលប៉ះពាល់ ខាងលើ និង​បាន​នាំនូវ​សំណើ​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ទៅ​រដ្ឋាភិបាល​ចិន មេត្តាជួយ​សម្រួល​ដល់​ការផ្គត់ផ្គង់​វត្ថុធាតុដើម ដល់​បណ្តាល​រោងចក្រ​នៅ​កម្ពុជា ។ លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​ចិន ឲ្យ​បន្ត​ការបណ្តាក់ទុន​នៅ កម្ពុជា ។ ជំរុញ​ការបើក​ទីផ្សារ​ចិន​ដល់​ផលិតផល​កម្ពុជា និង​ខិតខំ​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេរី​កម្ពុជា ចិន ឲ្យ​បាន​ឆាប់រហ័ស​។

​ជាងនេះទៅទៀត ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​ក្នុង​ការបន្ត​កិច្ចសហការ គាំទ្រ​ដល់​ប្រតិបត្តិការ​របស់​សហគ្រាស​ចិន​នៅ​កម្ពុជា និង​ទាក់ទាញ​ការវិនិយោគ​ចិន​មក​កម្ពុជា បន្ថែមទៀត​ក្នុង​វិស័យ​នានា ជាពិសេស ក្នុង​ការផលិត​វត្ថុធាតុដើម បម្រើ​ឲ្យ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​និង​ស្បែកជើង និង​ក្នុងការ​ត្រៀមលក្ខណៈ​ទទួល​យក​សហគ្រាស​ដែល​ធ្វើការ​បម្លាស់​ទី​ពី​ប្រទេស​ចិន មកកាន់​កម្ពុជា​៕​ដោយ​៖​កូ​ឡាប​

spot_img
×