Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា កុំ​យក​បទពិសោធន៍ ចំណេះដឹង​ដែល​ចេះ ទៅ​ឆ្លៀតឱកាស បម្រើ ​ជនខិលខូច ឬ​យកទៅ​ប្រព្រឹត្ត​ខ្លួនឯង​

spot_img

​ភ្នំពេញ​៖ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ណែនាំ​ដល់​មន្ត្រីនគរបាល ដែល​បាន​ឆ្លងកាត់
​ការសិក្សា​នេះ សូម​យក​ចំណេះដឹង​ទាំងនេះ ទៅប្រើ​ប្រាស់​ឱ្យ​ត្រូវ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​នគរបាល ក្នុង
​យុទ្ធសាស្ត្រ​សម្រាប់​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា ដែល​កើតឡើង​គ្មាន​ព្រំដែន​គ្រប់​វិនាទី ឱ្យបាន
​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ
​បណ្តុះបណ្តាល​ស្តីពី “​ស៊ើបអង្កេត​បទល្មើស​ប​ច្ចេក​វិទ្យា​” ។ វគ្គ​បណ្តុះបណ្តាល​ធ្វើ​នៅ​អគ្គស្នងការដ្ឋាន​នគរ
​បាល​ជាតិ នា​ថ្ងៃ​សុក្រ ទី​២៨ ខែកុម្ភៈ ឆ្នាំ ២០២០ ដែលមាន​សិក្ខាកាម​ចូលរួម ពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស
​បច្ចេកវិទ្យា និង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ បាន​មានប្រសាសន៍ថា គោលបំណង​ក្នុងការ​បង្កើត​វគ្គ​បណ្តុះបណ្តាល​នេះ
ដើម្បីឱ្យ​សិក្ខាកាម​ដែល​ចូលរួម​មានចំណេះដឹង ក្នុង​យុទ្ធសាស្ត្រ​សម្រាប់​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស
​បច្ចេកវិទ្យា ដែល​កើតឡើង​គ្មាន​ព្រំដែន​គ្រប់​វិនាទី ឱ្យបាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​។ លោក ក៏បាន
​បន្ថែមថា នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា មានបំណង​រៀបចំ​ឱ្យមាន​មន្ត្រី​ជំនាញ​សម្រាប់​ទំនាក់ទំនង
ជាមួយ​ភាគី​សឹង្ហ​បុរី ដើម្បី​សហការ ក្នុងការ​ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​។​

​ជា​ចុងក្រោយ លោក ក៏បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ទៅ សិក្ខាកាម​ទាំងអស់​ដែល​បាន​ឆ្លងកាត់​ការសិក្សា
​នេះហើយ សូម​យក​ចំណេះដឹង​ទាំងនេះ ទៅប្រើ​ប្រាស់​ឱ្យ​ត្រូវ​តាម​ក្រមសីលធម៌ វិជ្ជាជីវៈ​នគរបាល ក្នុង
​ការងារ​ប្រចាំថ្ងៃ​របស់ខ្លួន​ឱ្យបាន​ជោគជ័យ​។​

ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់
​សិក្ខា​ម ដែល​បាន បញ្ចប់​វគ្គ​ថា អ្វីដែល​សិក្ខាកាម​ក្រេបជញ្ជក់​នៅថ្ងៃនេះ សូម​យកទៅ​ប្រើប្រាស់​បម្រើ​ឲ្យ
​សមូហភាព បម្រើ​ឲ្យ​អង្គភាព បម្រើ​ឲ្យ​ក្រសួង ជាពិសេស​ទៀត គឺ​ត្រូវ​លះបង់​បម្រើ​ឲ្យ​ប្រជាពលរដ្ឋ ព្រោះ
​យើង​ក៏​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ម្នាក់​ដែរ ដូចនេះ សូមកុំ​យក​បទពិសោធន៍​ដែល​ចេះ​នេះ ទៅ​ឆ្លៀតឱកាស បម្រើ
​ជនខិលខូច ឬ​យក​រឿងនេះ​ទៅ​ប្រព្រឹត្ត​ខ្លួនឯង​នៅពេលដែល​យើង​មានបទពិសោធន៍ ព្រោះ​បទល្មើស​នេះ
មិនមាន​ជន​ណា​អាច​គ្រប់គ្រង ខ្លួនឯង​ក្រៅ​តែ​អំពី​បុគ្គល​ខ្លួនឯង បង្ហាញ​ពី​ភាពស្មោះត្រង់​ចំពោះ​ប្រជាជាតិ
ចំពោះ​សហការី ហើយ​ចំពោះ​អ្នក​ដែល​ផ្លាស់ប្តូរ​បទពិសោធន៍​ឲ្យ​ប្រទេស កម្ពុជា​យើង ពិសេស​គឺ​ប្រទេស​សឹង្ហ
​បុរី​នេះ សូមកុំ​យក​បទពិសោធន៍​ដែល​ខ្លួន​បាន​រៀន ទៅ​សាកល្បង​នៅក្នុង​ប្រទេស​សឹង្ហ​បុរី ទៅ​ប្រព្រឹត្ត
​បទល្មើស នៅ​ប្រទេស​សឹង្ហ​បុរី ហើយ​ឆ្លើយ​ដាក់ថា​បាន​រៀន​នៅ​វគ្គ​នេះ ។ អ្វីដែល​យើង​រៀន​នៅថ្ងៃនេះ គឺ​បម្រើ
​ឲ្យ​សមូហភាព​រួម​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​មានប្រសាសន៍​ទៀតថា ក្នុងនាម​មន្ត្រី ​អនុវត្ត​ច្បាប់​មិន​បណ្តែត បណ្តោយ​ឲ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ក្នុងស្ថានភាព​មួយ ដែល​គេ​ហ្នឹង​ចាត់ទុកថា ជា
​មូលដ្ឋាន​នៃ​ការលាង​សម្អាត​ប្រាក់ តាមរយៈ​ប្រព័ន្ធ​កាស៊ីណូ នោះទេ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​មានប្រសាសន៍​ទៀតថា ដោយសារ​ការរីកចម្រើន​របស់​ប្រទេសជាតិ លើ​គ្រប់
​វិស័យ ក្រោម​ការដឹកនាំ​ប្រកប ដោយ​គតិបណ្ឌិត របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា
បានធ្វើ​ឲ្យ​វិស័យ​ជាច្រើន​រីក លូតលាស់ ដោយឡែក​វិស័យ​ទេសចរណ៍ ក៏​ផ្សារភ្ជាប់​ទៅនឹង​ការ​ឲ្យ​មាននូវ
​ដំណើរការ​អាជីវកម្ម​ផ្នែក​ល្បែងស៊ីសង​នេះ​ផងដែរ​។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​កំពុង​តែ​គិតគូរ
យកចិត្តទុកដាក់​ធ្វើយ៉ាងណា ដើម្បី​គ្រប់គ្រង​លើ​វិស័យ​ល្បែងស៊ីសង​នេះ ឲ្យ​ស្ថិតនៅក្រោម​ច្បាប់​មួយ​កំណត់
ដែលមាន​ការគោរព អនុវត្ត​ច្បាប់​នៅ​កម្ពុជា​ឲ្យ​បាន​ត្រឹមត្រូវ ៕​ដោយ​៖​កូ​ឡាប​

spot_img
×