Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកហាង​រកស៊ី​ម៉ាស្សា មិនសូវ​កាក់កប ពេល​ភ្ញៀវ​ចូល​ម៉ាស្សា លួច​លុយ​អស់​ជាង​១​ម៉ឺន​ដុល្លារ ត្រូវ​សមត្ថកិច្ច​ចាប់វាយ​ខ្នោះ​

spot_img

​ភ្នំពេញ​៖ អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​រាយការណ៍​ពី​ករណីបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​លុយ​នៅ​កន្លែង​ម៉ាស្សា ខណៈពេល​ជនរងគ្រោះ បាន​ចូលទៅ​ម៉ាស្សា​ដែលមាន​ទីតាំង​ផ្ទះ​លេខ​8Eo ផ្លូវ​១១៨ ភូមិ​២ សង្កាត់​ផ្សារកណ្ដាល​ទី​១ ខណ្ឌ​ដូ​​ន​ពេញ ពេលដែល​ចូលដល់ កន្លែង គ្រែ​ម៉ាស្សា​ជនរងគ្រោះ​បាន​ដោះ​សម្លៀកបំពាក់​ដាក់​ពីលើ​ក្បាល​ដំណេក និង​ដាក់​កាបូប​លុយ​នៅក្បែរ​នោះដែរ ពេលនោះ ជនសង្ស័យ បាន​ចូលទៅក្នុង​បន្ទប់ ដែល​ជនរងគ្រោះ​កំពុង​ម៉ាស្សា ធ្វើ​សកម្មភាព​យកលុយ​ដុល្លារ​ក្លែងក្លាយ ទៅ​ប្តូរ​​យកលុយ​ដុល្លារ​ពិត​របស់​ជនរងគ្រោះ​ជា​ង​មួយ​ម៉ឺន​ដុល្លារ រួច​បាន​រត់គេចខ្លួន​បាត់​។​

​ករណី​ខាងលើនេះ កើតឡើង​កាលពី​ថ្ងៃទី​២៧ ខែកុម្ភ​: ឆ្នាំ​២០២០ នៅវេលា​ម៉ោង​២២​និង​៣០​នាទី​យប់ ត្រង់ចំណុច​ផ្ទះជួល​លេខ 8Eo​ផ្លូវ​១១៨ ភូមិ​២ សង្កាត់​ផ្សារកណ្ដាល​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​ឈ្មោះ សៅ រិ​ទ្ធ ហៅ​វ៉ា​វ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកហាង​ម៉ាស្សា​។ ចំណែក​ជនរងគ្រោះ ឈ្មោះ Jeon gwangho ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​កូរ៉េ ស្នាក់នៅ​សណ្ឋាគារ River star សង្កាត់​ផ្សារកណ្ដាល​ទី​១ ខណ្ឌដូនពេញ រាជ​ធានី​ភ្នំពេញ ។​

​នគរបាល​ខណ្ឌ បាន​រៀបរាប់​ពី​ដំណើររឿង​ហេតុថា មុនពេល​កើតហេតុ​កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង ២០​និង​៣០​នាទី ​ជនរងគ្រោះ បាន​ចូលទៅ​ម៉ាស្សា​ដែលមាន​ទីតាំង​ផ្ទះ​លេខ​8Eo ផ្លូវ​១១៨ ភូមិ​២ សង្កាត់​ផ្សារកណ្ដាល​ទី​១ ខណ្ឌដូនពេញ ពេលដែល​ចូល​​ដល់ កន្លែង គ្រែ​ម៉ាស្សា​ជនរងគ្រោះ​បាន​ដោះ​សម្លៀកបំពាក់​ដាក់​ពីលើ​ក្បាល​ដំណេក និង​ដាក់​កាបូប​លុយ​នៅក្បែរ​នោះដែរ ពេលនោះ ​ជនសង្ស័យ​ឈ្មោះ សៅ រិ​ទ្ធ បាន​ចូលទៅក្នុង​បន្ទប់ ដែល​ជនរងគ្រោះ​កំពុង​ម៉ាស្សា ធ្វើ​សកម្មភាព​យកលុយ​ដុល្លារ ក្លែងក្លាយ (​លុយ​សែន​) ទៅ​ប្តូរ​យកលុយ​ដុល្លារ​ពិតប្រាកដ របស់​ជនរងគ្រោះ​ចំនួន​13200$ (​មួយ​ម៉ឺន​បី​ពាន់​ពីរ​រយ​ដុល្លារ​គត់​) បន្ទាប់ពី​បាន​ប្តូរ​លុយ​ដុល្លា​ក្លែង​ក្លាយ រួច​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់​តែម្តង ក្រោយពី​ទទួលបាន​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ កម្លាំង​ជំនាញ​ផ្នែក​យុ​ត្តិ​ធ​​ម៌​របស់​អធិការដ្ឋាន ប៉ុស្តិ៍​រដ្ឋបាល បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារកណ្តាល​១ ​ធ្វើការ​ត្រួតពិនិត្យ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ខាងលើ នាំមក​ប៉ុស្តិ៍​រដ្ឋបាល​ដើម្បី​ធ្វើការ​សាកសួរ​។

ក្រោយពី​ធ្វើការ​សាកសួរ​ជនសង្ស័យ ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​លួច​លុយ​ចំនួន​7000​ដុល្លារ ពី​ភ្ញៀវ​ដែល​បាន​ចូលមក​កន្លែង​ម៉ាស្សា​របស់ខ្លួន ។ លុះ​ព្រឹក​ឡើង​នៅ​ថ្ងៃទី​២៨ ​ខែកុម្ភ​: ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​បន្ត​នាំ​ជនសង្ស័យ​ទៅយក​វត្ថុតាង​បន្ថែមទៀត ចំនួន​១០០​ដុល្លារ ដែល​បាន​លាក់ទុក​នៅ​ក​​ន្លែ​ង​ក្រោម​កំប៉ុង​ជើងធូប​ជំនាងផ្ទះ​។​

​ចំពោះមុខ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន និង​ប៉ុស្ដិ៍ កំពុង​កង​សាង​សុំ​ណុំ​រឿង​បញ្ជូន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​អនូ​វត្ត​ន៍​តាម​នីតិវិធី​នៃ​ច្បាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×