Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ចាប់​ម្តង មួយ​សម្បុក ជាង​៣០​នាក់ ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​សំណង់​មិន​រៀបរយ ក្រោយ​ប៉ុស្តិ៍​ទួល​សង្កែ​១

spot_img

​ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​រាយការណ៍​ករណី​បង្ក្រាប ការជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ៣២​នាក់ ។​

​ដោយ​អនុវត្តតាម​បទបញ្ជា​ជាប្រចាំ​របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង​១៩​និង​០០​នាទី ដោយមាន​ការអនុញ្ញាត​ពី​លោក សឿន មុន្នី​រ័ត្ន ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ចុះ​អនុវត្ត​វិធានការ​បង្ក្រាប​ជាក់ស្តែង ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ នៅ​ចំណុច​សំណង់​មិន​រៀបរយ ក្រោយ​ប៉ុស្តិ៍​ទួល​សង្កែ​១ ផ្លូវលំ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ នៅពេល​កម្លាំង​សមត្ថកិច្ច​យើង​ចុះ​ទៅដល់ ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ (​ស្រី ០១​នាក់​) ឈ្មោះ ឡេង សុ​ភួង ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ មិន​ពិត ជនជាតិខ្មែរ ឈ្មោះ ឃុន សូវី​ហ្សា ភេទ​ស្រី អាយុ ២៣​ឆ្នាំ មុខរបរ អ៊ុតសក់ ជនជាតិខ្មែរ និង​ដោយបាន​ការអនុញ្ញាត​ពី​លោក សឿន មុនី​រ័ត្ន បាន​ឲ្យ​កម្លាំង​សមត្ថកិច្ច​យើង​បន្តធ្វើ​រដ្ឋបាល​នៅ​ចំណុច​ខាងលើ ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ចូលមក​ទិញ​ថ្នាំញៀន​បាន​ចំនួន ៣០​នាក់​ទៀត​។​

​វត្ថុតាង​ដកហូត​រួមមាន​៖ ក្រាម​ពណ៌​ស ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ៣១​កញ្ចប់ (​តូច ២៦​កញ្ចប់​តូច និង ៤​កញ្ចប់​ធំ​ល្មម និង ធំ ១) ជា​របស់​ឈ្មោះ ឡេង សុ​ភួង​។ ក្រាម​ពណ៌​ស ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ៣​កញ្ចប់​តូច ជា​របស់​ឈ្មោះ ឃុន សូវី​ហ្សា​។ ជញ្ជីង​ថ្លឹង​ថ្នាំ ១ ។ ឧបករណ៍​ជក់ ចំនួន ១​។ ដែកកេស​ចំនួន ចំនួន ៥​។​

​បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​ដើម្បី​ធ្វើការ​សាកសួរ​បន្ដ​តាម​នីតិវិធី​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×